kalib9

មនុស្សប្រុសស្រីណាកើតឆ្នាំរោង ថោះ និង រកា ជាបុគ្គលនាំលាភដល់គ្រួសារ

1-អ្នកកើតឆ្នាំរោង

-និស្ស័យខាងទ្រព្យសំណាង៖ បុគ្គលនេះ នឹងមានសំណាងធំ បើគេចេញ ទៅប្រកបរបរ នៅ ទិស បូព៌ ឦសាន្ត និង ឧត្តរ ។ ទ្រព្យនាថ្ងៃមុខ គឺពេញក្តីបំណង បើអ្នកទិសនោះ មានមនុស្ស ស្រី ជួយជ្រុំជ្រែង ការងារ ។

-បុគ្គលិកលក្ខណៈ ៖ ជាប្រភេទមនុស្ស ស្អាត សង្ហារ សិចស៊ី គួរឱ្យទាក់ទាញ ពូកែអៀនខ្មាស់ ពូកែស្រគត់ស្រគុំមានអាថ៌កំបាំងច្រើន ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សនេះមានភាពស្មោះត្រង់ និងសប្បុរស ធម៌តាំងពីកំណើតមកម្ល៉េះ ហើយគេជាមនុស្សស្រឡាញ់សន្តិភាព និងភាពស្ងប់ស្ងាត់ និង មិនចេះប្រកាន់ខ្លួនតូច ឬធំទេ ។ គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ ប៉ុន្តែ ឆាប់ខឹងបន្តិច ទោះជាបែបនេះ គេនៅតែជាប្រភេទមនុស្សជំពូកលើ ដែលគួរឲ្យទុកចិត្តបាន ។ ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងវាយតម្លៃអ្នកដទៃ ហើយបើអ្នកណាធ្វើអាក្រក់ដាក់គេ គេក៏ពូកែសងសឹក ទៅវិញភ្លាមៗដែរ ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។ កំណើតមនុស្សកើតខែនេះ គឺមានទេពកោសល្យ ពីធម្មជាតិដូចជា ពូកែជ្រើសរើសដៃគូជីវិត ពូកែតន្ត្រី ពូកែច្នៃប្រឌិត និងពូកែធ្វើអ្វី ដែលគេមិនអាចធ្វើបាន ។ ប៉ុន្តែមនុស្សនេះជាប្រភេទមនុស្សរៀងប្រើអារម្មណ៍បន្តិចហើយ ។

-ជាទូទៅ៖ ​​​ឆ្នាំ​រោង (​ពស់​ធំ​) ពង្ស​ទេវតា​ប្រុស ត្រូវ​កាល​ព្រះ​មហោសថ​ដោះប្រស្នា​អោយ​ទេវតា​ស្ដាប់ ។​

​ឆ្នាំ​រោង បាន​កូន​ជា​ទី​ពំនាក់​អាស្រ័យ កូន​ទី ២ មាន​បុណ្យ​និង​មាន​ញាតិ​កា មាស​ប្រាក់​ខ្ញុំកំដរ​​ច្រើន ។​

កាល​អាយុ​បាន ១៥ ដល់ ១៩ ឆ្នាំ ច្រើ​តែ​ឃ្លាត​ចេញពី​ទីលំនៅ​ទៅ​ទី​ដទៃ អាយុ ៣០ ឆ្នាំ នឹង​បាន​ ​លាភ​ច្រើន អាយុ​បាន ៣៧_៥០​ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង ។​

កើត​ថ្ងៃ​ព្រហស្បតិ ជា​មាត់ មាត់​នោះ​ចរចា​ស្រស់ស្រាយ​ពីរោះ​ក្បោះក្បាយ ដឹង​គោល​អ្នកប្រាជ្ញ ។​ ​ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ​ទោសៈ​ច្រើន តែ​ឆាប់​បាត់ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ មាន​កាម​ ​រាគ​ខ្លាំង ច្រើន​តែ​មាន​ស្នាម​នៅក្នុង​កំបាំង ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជា​ដៃ ថ្វីដៃ​ទន់ខ្សោយ ធ្វើ​ការងារ​ ​ច្រើន​មិន​បាន​ផលប្រយោជន៍ ។​

2-អ្នកកើត​ឆ្នាំ​ថោះ

-និស្ស័យខាងទ្រព្យសំណាង៖ បុគ្គលនេះ នឹងមានសំណាងធំ បើគេចេញ ទៅប្រកបរបរ នៅ ទិស ទស្សិណ អាគ្នេយ៍ និង បូព៌ ។ ទ្រព្យនាថ្ងៃមុខ គឺល្អប្រសើរខ្លាំង បើអ្នកធ្វើការជាក្រុម ជាពិសេស ជាមួយនឹងសាច់ញាតិ ។

-បុគ្គលិកលក្ខណៈ ៖ ជាប្រភេទមនុស្សគួរឲ្យចង់សើច និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ គេជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងដល់គេ ។ គេចូលចិត្តចំណាយពេលមោទនភាពទៅលើខ្លួនឯង ជាជាងអ្នកដទៃ ។ គេមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។ ពីធម្មជាតិគេមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ មនុស្សនេះមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ គេស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ ។ ជម្ងឺដែលគេងាយនឹងជួបប្រទះគឺពាក់ព័ន្ធនឹងក្រពះ ។ ចំពោះស្នេហា គេងាយនឹងរងគ្រោះ ឈឺចាប់ ហើយត្រូវប្រើពេលវេលាច្រើនដើម្បីព្យាបាលឲ្យសះវិញ ។

-ជាទូទៅ៖ ​​ឆ្នាំ​ថោះ (​ទន្សាយ​) ពង្សមនុស្ស​ស្រី ត្រូវ​កាល​ព្រះ​នេមិរាជ​យាង​ទៅ​ឋានសួគ៌ និង​ឋាននរក ។​

​ឆ្នាំ​ថោះ​ ​អ្នក​នោះ​ត្រង់ មុខមាត់​ដៃជើង ច្រើន​តែ​មាន​ដំបៅ​ជានិច្ច មាន​ខ្ញុំកំដរ​និង​ទ្រព្យសម្បត្តិ​ ​គួរសម បើ​ធ្វើ​ស្រែ​ចំការ​ល្អ បាន​កូន​ម្នាក់​ជា​ទីពឹង​ពំនាក់​អាស្រ័យ អាយុ ១១ _ ១៣ _១៥​ឆ្នាំ មាន​គ្រោះថ្នាក់​។​

​កើត​ថ្ងៃ​ពុធ ជា​មាត់ មាត់​នោះ​អភ័ព្វ ចរចា​មិនសូវ​ពិរោះ តែ​ប៉ិនប្រសប់​និយាយ​ប្រលោម​លួង​ ​លោម ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ រម៉ោករ​ម៉ាំង ចូលចិត្ត​យកអាសារ​ចៅហ្វាយនាយ ខ្លួនឯង​អភ័ព្វ តែមាន​ ​មនុស្ស​រាប់អាន​ច្រើន ល្មម​ចិញ្ចឹម​ខ្លួន​បាន ។ ព្រះ​ច័ន្ទ​ជា​អាសន៍ មាន​កាមរោគ​ស្ដួចស្ដើង មិន​ចូល​ចិត្ត​ក្នុងការ​ ​ចង់​ស្រី ។ ព្រះ​ព្រហស្បតិ និង ព្រះ​សៅរ៍​ជា​ដៃ ធ្វើ​ការងារ​មាន​ថ្វីដៃ​ល្អ ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​រ​ជា​ជើង​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។

3-អ្នកកើតឆ្នាំរកា

-និស្ស័យខាងទ្រព្យសំណាង៖ បុគ្គលនេះ នឹងមានសំណាងធំ បើគេចេញ ទៅប្រកបរបរ នៅ ទិស ពាយព្យ ឧត្តរ និង និរតី ទស្សិណ។ ទ្រព្យនាថ្ងៃមុខ គឺល្អបំផុត សម្រាប់ការសម្រុក រកស៊ីធ្វើការនាទិស ពាយ្យព និង ឧត្តរ រីឯ និរតី និងទស្សិណ បានត្រឹម ៨០% ទៅ ៩០% ប៉ុណ្ណោះ ។

-បុគ្គលិកលក្ខណៈ ៖ ជាប្រភេទមនុស្សដែលទទួលបានការស្ងើចសរសើរ ព្រោះតែភាពប្រយ័ត្នប្រយ៉ែង និងការរៀបចំដ៏ល្អរបស់គេ ។ គេជាមនុស្សចូលចិត្តបង្ហាញអំពីកំហុសរបស់អ្នកដទៃ ហើយរិះគន់គេ ចំៗមុខ ដើម្បីឲ្យគេកែតម្រូវ ។ ទន្ទឹមនឹងនេះ គេក៏ជាមនុស្សរឹងរូស មិនសូវមាត់ក ប៉ុន្តែជាដៃគូពិភាក្សាដ៏ល្អទៅវិញ ហើយគេជាមនុស្សដែលមានចិត្តល្អ អាណិតអាសូរគេឯង មានទំនុកចិត្តលើខ្លួនឯង ឆេវឆាវម្តងម៉្កាល គិតគូជួយគេជួយឯង មានការចងចាំល្អ ឆ្លាត មានចំណេះដឹងច្រើន ចូលចិត្តមើលព័ត៌មាន ចេះគ្រប់គ្រងខ្លួនឯងកុំឲ្យអ្នកដទៃរិះគន់ ចេះអភិវឌ្ឍខ្លួនឯងជានិច្ច ចូលចិត្តមានអាថ៌កំបាំង ។ មនុស្សនេះមិនងាយឈឺផ្តេសផ្តាសទេ ។ គេជាមនុស្សចិត្តដាច់ម៉ាំងៗ និងមានជម្រើសច្រើនក្នុងរឿងស្នេហា ។

-ជាទូទៅ៖ ​​ឆ្នាំ​រកា (​មាន់​) ពង្ស​យក្ខ​ប្រុស ត្រូវ​កាល​ព្រះ​វេស្សន្តរ នាំ​ព្រះ​អគ្គមហេសី និង ព្រះរាជបុត្រ​ទាំងពីរ​ ​ទៅ​ឯ​ភ្នំ​គិរី​វង្គ​ត ។​

ឆ្នាំ​រកា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា ញាតិ​កា​ទាំងឡាយ​ខាង​ក្រោយមក នឹង​មាន​បុណ្យ​វាសនា​ ​ធ្វើ​គុណ​ដល់​គេ ច្រើន​មាន​ទោស អាយុ ២០ ឆ្នាំ ពឹង​បានតែ​ខ្លួនឯង ពឹង​អ្នកដទៃ​មិន​បាន​ឡើយ ។​

កើត​ថ្ងៃ​អង្គារ អង្គារ​ជា​មាត់ មាត់​នោះ​ចរចា​សាហាវ ចូល​ចិត្ត​និយាយ​តែ​រឿង​ស្រីៗ ។ ព្រះ​ ​ព្រហស្បតិ៍ ជា​ចិត្ត ចិត្ត​មិន​សូវ​ដាច់​រៀនសូត្រ​ចំណេះវិជ្ជា​អ្វីមួយ ចាំ​មិន​បាន​យូរ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​ ​អាទិត្យ​ជា​អា​សន៍ មាន​កាមរាគ​ខ្លាំង ។ ព្រះ​ពុធ និង​ព្រះ​សុក្រ​ជា​ដៃ មាន​ថ្វីដៃ​ល្អ ចូលចិត្ត​ក្នុង​ការងារ​ធ្វើ​ជាង​។​ ​ ​ព្រះ​សៅរ៍​និង​ព្រះ​ច័ន្ទ​ជា​ជើង ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។​

រក្សាសិទ្ធិដោយ៖ Moha Sneha