kalib9

អានឲ្យចប់លាភមកតាម

ថ្ងៃ​ស្អែក​ ថ្ងៃទី17/12/2017 ជា​ថ្ងៃ​មិនសូវ​ល្អ​គាប់ ​របស់​ឆ្នាំ ជូត ថោះ រោង មមី មមែ វក ច និង កុរ ដូច្នេះ​អ្នក​ត្រូវ​តែ ស៊ែរ​ចេញ ដើម្បី​ប្តូរ​យក​លាភ​សំណាង​ហេង ចូល​មក​ដល់​ខ្លួន​វិញ និង ធ្វើ​អោយ​ខ្លួន​អ្នក មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ បើក្នុងចិត្តមានរឿងកង្វល់ ពិបាក និង មិនអាចដោះស្រាយបាន សូមឲ្យវារលាយ តាមការស៊ែរ នេះផងចុះ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ…សាធុ…សាធុ…

ខាង​ក្រោមនេះ​​ជា​ភាព​ស៊យ​របស់​អ្នក​នា​ថ្ងៃ​ស្អែក សូម​ស៊ែរ​វា​ចេញ​អោយ​អស់​ផង​ចុះ ដើម្បីអោយ​លាភ​សំណាង​របស់​អ្នក​ឆាប់​មក​ដល់​ឆាប់ៗ​នេះ!!

ឆ្នាំជូត ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​សំខាន់​ឡើយ ពីព្រោះ​ថា​ផល​មិនល្អ​តែង​ងាយ​កើតឡើង​ផង​។​ក្នុង​អំឡុង​ពេល​នេះ​ដែរ​លោកអ្នក​ត្រូវ​ចេះ​សន្សំ​ប្រាក់កាស​ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ត្រូវ​អ្នក​ដទៃ​ដណ្តើម​យក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសឧត្តរ​បន្តិច​ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​ជាង​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការឆាប់​ទាំង​ប្រេះឆា​ហើយ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

ឆ្នាំថោះ រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​បំពេញ​កិច្ច​ការងារ​អ្វីមួយ​គឺ​មិន​អាច​ធ្វេសប្រហែស​ឬ​ធ្វើ​ទាំង​មិន​ស្វែងរក​ភាព​រីក​ចម្រើន​បាន​ឡើយ​បើ​ពុំនោះ​ទេ​ដំណើរ​ជីវិត​លោកអ្នក​នឹង​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​ណាមួយ​ជាក់​ជាពុំខាន​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខ​ដុម​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សំបូរ​ក្រុម​មនុស្ស​បោកប្រាស់​ច្រើន​ឯការ​ជួញ​ជិត​ការរក​ចំណូល​ជួប​ផល​លំបាក​បន្តិច​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ការ​ប្រកបការងារ​មាន​ភាព​ប្រទាំង​ប្រទើស​និង​ក្រុម​មនុស្ស​បង្ក​ផល​លំបាក​ច្រើន​ដូច្នេះ​ទាល់តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាកៗ​ទាំងនេះ​ទៅ​រួច​។​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​មាន​ភាព​សុខ​ដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​អស់ៗ​ពី​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​គួរសម​។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការប្រឆាំង​គ្នា​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំមមី រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ​កុំ​បំបោល​នោះ​ផល​ល្អ​នឹង​ហុច​ឱ្យ​មក​វិញ​ដូចជា​ទី​គាប់​បំណង​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោក​អ្នក​ត្រូវធ្វើ​ថ្នាក់​ធន​កណ្តាល​ឬ​មិន​សំខាន់​ពេក​ព្រោះថា​បើ​ធ្វើ​ធំ​ពេក​ឬ​សំខាន់​ខ្លាំង​ផ្លែផ្កា​ដែល​ហុច​មក​វិញ​មិន​សូវ​ដូច​គាប់​បំណង​នោះឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ​ឬ​បង្ក​រឿង​ដោយ​ប្រការ​ណាមួយ​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការប្រឆាំង​គ្នា​មាន​ច្រើន​ជាង​សព្វមួយដង​៕

ឆ្នាំមមែ រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជិវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ហេតុ​នេះ​បើ​ឃើញ​ស្ថានការណ៍​ណាមួយ​មិន​ល្អ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​ហើយ​ដាច់ខាត​មិន​ត្រូវ​ធ្វើ​ចេះ​ដឹង​រឿង​អ្នកដទៃ​ពេក​ឡើយ​មិន​ដូច្នេះ​ប្រយ័ត្ន​បាន​គ្រោះភ័យ​មកវិញ​។​សម្រាប់​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ក្រុម​មនុស្ស​សម្តី​ផ្អែមល្ហែម​តែ​សំបក​ក្រៅ​ប៉ុន្តែ​ខាងក្នុង​ដូច​ផ្លែ​ល្វា​ចាំតែ​ឆ្លៀតឱកាស​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វី​មួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ​ហើយ​មាន​ការប្រឆាំង​គ្នា​ច្រើន​ទៀតផង​៕

ឆ្នាំវក រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​មិន​អាច​មើល​រំលង​ពី​បញ្ហា​សុ​វត្តិភាព​បានទេ​ពិសេស​ងាយ​កើត​រឿង​រាវ​ចំបែងចិត្ត​ណាស់​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ធ្វើ​អ្វី​មិន​អាច​លោភលន់​បានដែរ​ត្រូវ​ចេះ​ធ្វើ​ដោយ​ក្តីសន្សឹមៗ​ហើយ គិត​ផលប្រយោជន៍​អ្នកដទៃ​ខ្លះ​ទើប​ការប្រកប​ជំនួញ​គ្មាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​កើតឡើង​ទៅ​រួច​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ជ្រើសរើស​គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ទើប​មិន​កម្មក្រាស​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំច រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយ​សារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ទាំង​នៅ​ផ្ទះសម្បែង​ឬ​នៅ​ផ្នែក​ខាងក្រៅ​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​គឺ​ជារឿយៗ​ពុំ​សូវ​ដំណើរការ​បាន​ស្រួល​ទេ​ព្រោះ​តែង​មាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​សូវ​ល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន​ជាង​គូព្រេង​៕

ឆ្នាំកុរ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះបី​ដួង​រាសី​ស្រុតចុះ​ប៉ុន្តែ​ការប្រកប​កិច្ច​ការងារ​បើ​លោក​អ្នក​មាន​ការពុះពារ​និង​ខិតខំ​ប្រឹងប្រែង​នោះ​តែង​សម្រេច​ជោគជ័យ​ត្រឡប់​មក​វិញ​ផង​ដែរ​។​ការរស់នៅ​វិញ លោក​អ្នក​មិន​គប្បី​ចាប់​កំហុស ឬ​រិះគន់​អ្នក​ដ​ ​ទៃ​ច្រើន​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំគួន​ហើយ​ជួបផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ទេ​ឬ​អាចនិយាយបាន​ថា​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​បង្ករឿង​ឥត​ហេតុផល​ច្រើន​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​៕

Copyrighted: Moha Sneha