kalib9

តោះទៅមើលថាហេតុអ្វីបានគេhackលេខសំងាត់យើងបានងាយម្លេះ!!!

Password ​ដែល​ត្រូវ​គេ hack ​ច្រើន​បំផុត​ក្នុង​ឆ្នាំ២០១៧ ​ក្នុង​នោះ 123456 ជាប់​លេខ១ គួរ​ពិចារណា​ដាក់​ឱ្យ​មាន​កម្រិត​សុវត្ថិភាព​ខ្ពស់​​ហើយ

គេហទំព័រ SplashData ជា​រៀងរាល់​ឆ្នាំ​តែង​ចងក្រង​នូវ​បញ្ជី Password ​ដែល​ខ្សោយៗ​ ងាយស្រួល​គេ hack ​បាន​បំផុត ចេញ​ពី​ឯកសារ​កំណត់​អត្តសញ្ញាណ​ដែល​ត្រូវ​គេ​លួច​បាន។ អ្នក​នឹង​គិត​ថា តើ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មនុស្ស​បាន​រៀន​កែលំអ​នូវ​ទម្លាប់​ដាក់ Password របស់​ពួក​គេ​ហើយ​ឬ​នៅ។ ផ្ទុយ​ទៅ​វិញ​យើង​រក​ឃើញ​ពាក្យ​សម្ងាត់​ដែល​ហួស​ចិត្ត​បំផុត ពេញនិយម​ប្រើ​បំផុត ហើយ​ក៏​ងាយ​ត្រូវ​គេ​បំបែក​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ២០១៧ នេះ។

Sponser By EntrustMe

លេខ​សម្ងាត់​ខ្សោយ ដែល​គេ​ប្រើ​កំណត់​ប្រើ​ច្រើន​បំផុត​ចំនួន​ពីរ​ក្នុង​ឆ្នាំ២០១៧ នេះ​គឺ “123456” និង “password”។ ជម្រើស Password ​ដែល​មាន​កម្សោយ​សុវត្ថិភាព​បំផុត​នេះ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ និង​ទី២ និង​រក្សា​តំណែង​ជាប់​តាំងពី​ឆ្នាំ២០១១ មក​ម្ល៉េះ។ ចំណែក Password ងាយ​ត្រូវ​គេ hacK ​ដែល​ពេញ​និយម​ខ្លាំង​បន្ទាប់​លេខ​រៀង​ទី៣ គឺ “12345678” ប៉ុន្តែ​វា​ត្រូវ​បាន​ជំនួស​ដោយ “12345” ក្នុង​ឆ្នាំ២០១៥ ​ហើយ​ក្រោយ​មក​ទៀត​គឺ “qwerty” ក្នុង​ឆ្នាំ២០១៦។ ទោះជា​យ៉ាងណា វា​បាន​ជាប់​ឈ្មោះ​សារជាថ្មី​នៅ​ឆ្នាំ២០១៧ នេះ ដែល​ជា Password ត្រូវ​គេ hack ច្រើន​បំផុត។

ខាងក្រោម​នេះ​ជា​លំដាប់​លេខ​រៀង Password ដែល​ត្រូវ​គេ hack ច្រើន​បំផុត​ប្រចាំ​ឆ្នាំ២០១៧៖
1. 123456 (unchanged)
2. password (unchanged)
3. 12345678 (up 1)
4. qwerty (up 2)
5. 12345 (down 2)
6. 123456789 (new)
7. letmein (new)
8. 1234567 (unchanged)
9. football (down 4)
10. iloveyou (new)

ប្រភព៖ techspot