kalib9

Robot របស់SAMSUNG បានដាក់លក់លើទីផ្សារហើយ!!!

Samsung ចេញ​លក់​រ៉ូបូត​បូម​ធូលី​ស្វ័យប្រវត្តិ​ជំនាន់​ថ្មី​សម្រាប់​ប្រើ​ក្នុង​គេហដ្ឋាន POWERbot Start Wars Limited Edition ​​តម្លៃ​ចាប់ពី $៥៩៨ (Video)

​ជាមួយ​នឹង​ការ​ដាក់​បញ្ចាំង​រឿង Star Wars ចុងក្រោយ​គឺ​វគ្គ The Last Jedi ​ក្រុមហ៊ុន Samsung ក៏​បាន​ផលិត​ចេញ​រ៉ូបូត​សំអាត​ផ្ទះ​ឌីហ្សាញ​យក​ស្ទីល Start Wars ​ដែល​ជា​ជំនាន់ POWERbot Star Wars Limited Edition Darth Vader vacuum cleaner។ រ៉ូបូត​POWERbot ​របស់​ក្រុមហ៊ុន​កូរ៉េ​នេះ បាន​ភ្ជាប់​មក​នូវ​មុខងារ​បូម​ធូលី​យ៉ាង​មាន​ប្រសិទ្ធភាព និង​អាច​ប្រើប្រាស់​នូវ​មុខងារ​ជំនួយការ​ទាំង Amazon Alexa ឬ Google Assistant។

រ៉ូបូត​សម្អាត​ផ្ទះ​ជំនាន់ Star Wars Limited Edition ​ពេល​នេះ​មាន​ដាក់​លក់​នៅ​លើ​គេហទំព័រ Amazon ​ក្នុង​តម្លៃ​ ៧៩៩ដុល្លារ។ ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ជា​ម៉ូដែល POWERbot Star Wars Limited Edition Stormtrooper ​គឺ​មាន​តម្លៃ​ធូរ​ជាង​ម៉ូដែល​ខាង​លើ គឺ​តម្លៃ​តែ ៥៩៨ដុល្លារ​ប៉ុណ្ណោះ។

របស់​សម្អាត​គេហដ្ឋាន​ស្វ័យប្រវត្តិ​នេះ ត្រូវ​បាន​ឌីហ្សាញ​យក​រូបរាង​តាម​តួអង្គ Darth Vader និង Stormtrooper ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​រឿង Star Wars វគ្គ The Last Jedi។ VR7000 Start Wars Limited Edition មាន​សមត្ថភាព​ខ្ពស់ បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​សម្អាត​បរិវេណ​គេហដ្ឋាន​របស់​អ្នក ប្រើ​ភ្លើង ១០វ៉ាត់ បច្ចេកវិទ្យា CycloneForce និង Edge Clean Master ដែល​ជួយ​ឱ្យ​ការ​សម្អាត​តាម​ក្រឡុកក្រលៀត​កៀន​ជញ្ជាំង​បាន​ស្អាត​ល្អ។ វា​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ប្រើប្រាស់​មុខងារ Visionary Mapping Plus សម្រាប់​ចំណាំ​ទុក​នូវ​បរិវេណ​បន្ទប់ និង​ស្វែងរក​ទីតាំង​ចំណេញ​ក្នុង​ការ​សម្អាត​បាន​រហ័ស៕

ប្រភព៖ Amazon : Uncrate

error: Content is protected !!