kalib9

អត្ថន័យលម្អិត​នៃ​ឆ្នាំ​ទាំ​ង​១២ តាម​ក្បួនអឺរ៉ុប

នេះជាការទស្សន៍តាមបែប បស្ចិមប្រទេស វិញម្តង!

Zodiac Signs ឬ តារានិករ ដែលហៅជាភាសាខ្មែរកំពុងវាយលុកក្នុងជីវិតរស់នៅរបស់យុវវ័យខ្មែរយើងយ៉ាងខ្លាំង ដោយពួកគេជឿជាក់ទៅលើការទាយ និង ភាពត្រូវគ្នា ភាពមិនចុះសម្រុងគ្នារវាងតារានិករនីមួយៗ។

Zodiac Signs មានកំណើតមកពីទ្វីបអឺរ៉ុប ហើយមានតារានិករ 12 ហើយតារានិករនីមួយៗមានចំណុចនិងខ្សោយផ្សេងៗគ្នា ដែលអាចកំណត់នូវអត្តចរិកនិងឬកពារ។

លើសពីនេះគេចែកធាតុរបស់ Zodiac Signs ជាបួន គឺ ធាតុដី ធាតុភ្លើង ធាតុទឹក និង ធាតុខ្យល់។ មុននឹងអធិប្បាយឲ្យស៊ីជម្រៅ យើងសូមណែនាំឲ្យស្គាល់ពីតារានិករទាំង 12 សិន តើអ្នកជាតារានិករមួយណា ដោយយោងទៅតាមថ្ងៃខែកំណើតរបស់អ្នក :


1. Aries: 21-មិនា ទៅដល់ 19-មេសា

តារានិករនេះមានធាតុភ្លើង តំណាងដោយពណ៌ក្រហម នៃភព Mars ។ជីវិតដែលអ្នកត្រូវការគឺជីវិតដែលពោរពេញទៅដោយការរំភើប លើសពីនេះទៅទៀតអ្នកជាមនុស្សដែលចូលចិត្តផ្សងព្រេង រស់រវើក និង រួសរាយ ។ ក្រៅពីនេះមានក៏មានអត្តចរិកក្មេងនៅក្នុងខ្លួនបន្តិចដែរគ្រាន់តែចេះគិតគូបានច្រើន។ បន្ថែមពីនេះអ្នកជាមនុស្សចូលចិត្តកីឡា រឹងមាំ និង ឯករាជ្យហ៊ានសំរេចចិត្តទៅលើរឿងផ្សេងដោយខ្លួនឯង ព្រោះមានភាពជាអ្នកដឹងនាំក្នុងខ្លួនតាំងពីកំណើត។ តារានិករ Aries នេះត្រូវគ្នាខ្លាំងជាមួយនឹង តារានិករណាដែលមានធាតុភ្លើងដូចគ្នា និង ខ្យល់ ។ ថ្ងៃដែលនាំសំណាងគឺ ថ្ងៃអង្គារ ហើយលេខសំណាងគឺលេខ 1, 8 និង 17 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Leo និង Libra ។

2. Taurus: 20-មេសា ទៅដល់ 20-ឧសភា

តារានិករនេះមានធាតុដី តំណាងដោយពណ៌បៃតងនិងផ្កាឈូកនៃភព Venus ។ ជីវិតរបស់អ្នកពោរពេញទៅដោយមនោសញ្ចេតនា និងត្រូវការសន្តិសុខខាងហិរញ្ញវត្ថុខ្លាំង។ ចំណុចខ្លាំងរបស់តារានិករនេះគឺ អ្នកជាមនុស្សដែលអាចទុកចិត្តបាន មានភាពអត់ធ្មត់ ទទួលខុសត្រូវខ្ពស់ និង មានស្ថេរភាព។ ងាកទៅមើលចំណុចខ្សោយវិញ គឺ ចចេសរឹងរូស និង មិនសូវទទួលយកគំនិតអ្នកទទៃទេ។ តារានិករនេះត្រូវគ្នាខ្លាំងជាមួយនឹងធាតុដីនឹងទឹក។ ថ្ងៃដែលនាំសំណាងគឺថ្ងៃសុក្រនិងចន្ទ័ ហើយលេខដែលនាំសំណាងគឺលេខ 2, 6, 9, 12 និង 24 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Scorpio និង Cancer ។

3.​​ Gemini: 21-ឧសភា ទៅដល់ 20-មិថុនា

តារានិករនេះមានធាតុខ្យល់ តំណាងដោយពណ៌បៃតងខ្ជី និង លឿង នៃភព Mercury ។ ជីវិតរបស់អ្នកគឺគ្រាន់តែចង់ដឹងនូវគ្រប់យ៉ាងបន្តិចៗតែប៉ុណ្ណោះ និង ចង់ដឹកនាំមនុស្សគ្រប់គ្នា។ ជាមនុស្សសុភាព គួរឲ្យស្រឡាញ់ ចង់ដឹងចង់ឃើញ រៀនឆាប់ចេះ ហើយចេះចែករំលែកយោបល់។ ចំណុចខ្សោយគឺ ឆាប់ភ័យ និង មិនចេះសំរេចចិត្ត រារែកខ្លាំង។ តារានិករនេះត្រូវគ្នាជាមួយមនុស្សគ្រប់គ្នា ចូលចិត្តចម្រៀង និង សៀវភៅ និង មិនចូលចិត្តនៅម្នាក់ឯង។ ត្រូវគ្នាជាមួយធាតុភ្លើង និង ដី ។ ថ្ងៃដែលនាំសំណាងគឺថ្ងៃពុធ និង លេខដែលល្អគឺ 5, 7, 14 និង 23 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Sagittarius និង Aquarius។

4. Cancer: 21-មិថុនា ទៅដល់ 22-កក្កដា

តារានិករនេះមានធាតុទឹក តំណាងដោយពណ៌សនៃភព Moon ។ ជីវិតដែលអ្នកតែងតែចង់បានគឺ សន្តិភាព និង ភាពស្និទ្ធស្នាលពីអ្នកជុំវិញខ្លួន។ ជាមនុស្សតស៊ូ មានការស្រមើលស្រម៉ៃខ្ពស់ ស្មោះត្រង់ ជាពិសេសមានមនោសញ្ចេតនាអាណិតអាសូរខ្លាំង។ ចំណុចខ្សោយគឺអារម្មណ៍ឆាប់មួម៉ៅ ទុទិដ្ឋិនិយម សង្ស័យគ្រប់រឿង និង អសន្តិសុខ។ ហើយមិនសូវជាចូលចិត្តមនុស្សប្លែកមុខ និង មិនចូលចិត្តបង្ហាញនូវជីវិតផ្ទាល់ខ្លួនឲ្យអ្នកដទៃដឹងទេ។ ចូលចិត្តជួយយកអាសារមិត្តភក្តិ និង សិល្បៈ ។ ត្រូវគ្នាជាមួយធាតុ ទឹក និង ដី ។ ថ្ងៃដែលនាំសំណាងគឺ ថ្ងៃចន្ទ័ និង ព្រហស្បត្ត៍ ហើយលេខដែលត្រូវគ្នាគឺ លេខ 2, 3, 15 និង 20 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Capricorn និង Taurus ។


5. Leo: 23-កក្កដា ទៅដល់ 22-សីហា

តារានិករនេះមានធាតុភ្លើង តំណាងដោយពណ៌មាស លឿង និង ទឹកក្រូច នៃភព Sun ។ ជីវិតដែលចង់បានគឺភាពជាអ្នកដឹកនាំគេ។ ជាមនុស្សមានគំនិតច្នៃប្រឌិត មានសប្បុរសធម៌ បេះដូងអ្នកក្តៅ មានការលើកទឹកចិត្ត និង កំប្លែង។ ចំណុចខ្សោយមានគួរសម គឺវាយឬក រឹងរូស គិតតែខ្លួនឯងត្រូវ ខ្ជិល និង មិនចេះបត់បែនតាមកាលៈទេសៈ។ ត្រូវគ្នាជាមួយធាតុ ភ្លើង និង ខ្យល់។ ថ្ងៃដែលនាំសំណាងគឺ ថ្ងៃអាទិត្យ និង លេខដែលសំណាងគឺ 1, 3, 10 និង 19 ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Aquarius និង Gemini ។

6.Virgo: 23-សីហា ទៅដល់ 22-កញ្ញា

តារានិករនេះមានធាតុដី តំណាងដោយពណ៌ប្រផេះ និង លឿងស្តើង នៃភព Mercury ។ ជីវិតដែលអ្នកប្រាថ្នាគឺ ចង់ធ្វើអ្វីៗឲ្យត្រូវជាមួយកាលៈទេសៈ ។ ចំណុចខ្លាំងរបស់អ្នកគឺ ស្មោះត្រង់ មិនក្បត់ ចិត្តល្អ ឧស្សាហ៍ព្យាយាម និង ជួយអាសារអ្នកដទៃ។ មានភាពខ្មាសអៀនច្រើន បារម្ភជ្រុលទៅលើរឿងគ្រប់យ៉ាង ពេលធ្វើការមិនចូលចិត្តលេងសើចច្រើន នេះជាចំណុចខ្សោយ។ ត្រូវគ្នាជាមួយធាតុដី និង ទឹក។ ថ្ងៃដែលសំណាង គឺថ្ងៃពុធ និង លេខ 5, 14, 15, 23 និង 32 ជាលេខដែលពិសេសសំរាប់អ្នក។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Pisces និង Cancer ។

7. Libra: 23-កញ្ញា ទៅដល់ 22-តុលា

តារានិករនេះមានធាតុខ្យល់ តំណាងដោយពណ៌ផ្កាឈូក និង បៃតង នៃភព Venus ។ ជីវិតដែលអ្នកកំពុងត្រូវការគឺ ភាពសមស្របទៅនឹងតម្រូវការរបស់អ្នក ។ អ្នកជាមនុស្ស មានទំនាក់ទំនងល្អជាមួយអ្នកដទៃ មិនលំអៀង និងចុះសម្រុងជាមួយគេច្រើន នេះជាភាពខ្លាំងរបស់អ្នក។ រីឯចំណុចខ្សោយវិញគឺ ស្ទាក់ស្ទើរ ចូលចិត្តមុខមាត់ មិនហ៊ានប្រឈមមុខនឹងបញ្ហា និង អាណិតខ្លួនឯងជ្រុល ។ ត្រូវគ្នាជាមួយធាតុភ្លើង និង ខ្យល់ ។ ថ្ងៃសុក្រ ជាថ្ងៃល្អ ហើយ លេខ 4, 6, 13, 15 និង 24 ជាលេខសំណាង។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Aries និង Sagittarius ។


8. Scorpio: 23-តុលា ទៅដល់ 21-វិច្ឆិកា

តារានិករនេះមានធាតុទឹក តំណាងដោយពណ៌ក្រហមនៃភព Pluto និង Mars ។ ជីវិតដែលអ្នកត្រូវការគឺ រស់នៅដោយក្តីសុខ និងគ្មានការរំខានពីបញ្ហា។ ជាធនធានមនុស្ស ក្លាហាន និងជាមិត្តដែលពិតប្រាកដសំរាប់អ្នកគ្រប់គ្នា ។ ច្រណែន ជាមនុស្សដែលអាថ៌កំបាំង មិនគួរឲ្យទុកចិត្ត និងប្រើអំពើហឹង្សា ជាចំណុចខ្សោយ។ ត្រូវគ្នាជាមួយធាតុទឹក និងដី។ ថ្ងៃអង្គារជាថ្ងៃល្អ និង លេខ 8, 11, 18 និង 21 ជាលេខសំណាង។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Taurus និង Cancer ។

9. Sagittarius: 22-វិច្ឆិកា ទៅដល់ 21-ធ្នូ

តារានិករនេះមានធាតុភ្លើង តំណាងដោយពណ៌ខៀវ នៃភព Jupiter ។ ជីវិតដែលសាកសមនឹងអ្នកគឺ រស់នៅល្អ និង សន្តិភាព ។ អ្នកជាមនុស្សដែលមានឧត្តមគតិខ្ពស់ និង លេងសើចច្រើន ចូលចិត្តសេរីភាព ប៉ុន្តែចំណុចខ្សោយគឺមានគួរសម ភាគច្រើនគឺសន្យាហើយធ្វើមិនបាន អន្ទះអន្ទែងខ្លាំង និងមិនខ្វល់ពីអ្នកដទៃ។ ត្រូវគ្នាជាមួយធាតុភ្លើង និង ខ្យល់ ។ ថ្ងៃល្អគឺថ្ងៃ ព្រហស្បត៌ ហើយ លេខ 3,7,9,12, និង 21 ល្អសំរាប់អ្នក។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Gemini និង Aries ។
10. Capricorn: 22-ធ្នូ ទៅដល់ 19-មករា

តារានិករនេះមានធាតុដី តំណាងដោយពណ៌ត្នោតនិងខ្មៅនៃភព Saturn ។ ជីវិតដែលអ្នកចង់បានគឺ ចង់ទទួលបាននូវភាពជោគជ័យ ។ ជាមនុស្ស ទទួលខុសត្រូវ មានវិន័យផ្ទាល់ខ្លួន គ្រប់គ្រងខ្លួនឯងបាន និង អ្នកដទៃបានល្អ មានភាពជាអ្នកដឹកនាំល្អ។ អ្នកគិតថាអ្នកដឹងរឿងគ្រប់យ៉ាង មិនចេះអធ្យាស្រ័យ ហើយតែងតែរំពឹងនូវលទ្ធផលដែលអាក្រក់បំផុត ជាចំណុចខ្សោយ ។ ត្រូវគ្នាជាមួយធាតុដី និង ទឹក។ ថ្ងៃសៅរ៏ និង លេខ 4,8,13 និង 22 ល្អសំរាប់អ្នក។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Taurus និង Cancer ។

11. Aquarius: 20-មករា ទៅដល់ 18-កុម្ភៈ

តារានិករនេះមានធាតុខ្យល់ តំណាងដោយពណ៌ខៀវខ្ជី និង ប្រាក់នៃភព Uranus និង Saturn ។ ជីវិតដែលអ្នកចង់បានគឺ យល់នូវអាថ៌កំបាំងជីវិត ។ អ្នកជាមនុស្សឯករាជ្យ មានការរីកចំរើន និង ចេះយកអាសារគេ។ ចំណុចខ្សោយគឺរត់គេចពីការបញ្ចេញអារម្មណ៍ពិតរបស់អ្នក ឆេវឆាវ និង មិនពេញចិត្តនូវអ្វីដែលអ្នកឯងមាន។ ត្រូវគ្នាជាមួយធាតុខ្យល់ និង ភ្លើង ។ ថ្ងៃ សៅរ៏ និង លេខ 4, 7, 11, 22 និង 29 ល្អសំរាប់អ្នក ។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Leo និង Sagittarius ។

12. Pisces: 19-កុម្ភៈ ទៅដល់ 20-មិនា

តារានិករនេះមានធាតុទឹក តំណាងដោយពណ៌ស្វាយនៃភព Neptune និង Jupiter ។ ជីវិតដែលសាកសមនឹងអ្នកគឺ រស់នៅដោយមានទំនាក់ទំនងល្អជាមួយអ្នកដទៃ និង មិនមានអារម្មណ៍ឯការ។ អ្នកជាមនុស្សមានក្តីអាណិតអាសូរច្រើន ស្រឡាញ់សិល្បៈ មានវិចារណញ្ញណ ទន់ភ្លន់ និង គួរឲ្យស្រឡាញ់ ។ ចំណុចខ្សោយគឺមានការភ័យខ្លាចច្រើន ជឿទុកចិត្តគេពេក ដែលធ្វើឲ្យក្លាយជាជនរងគ្រោះ។ ត្រូវគ្នាជាមួយធាតុទឹក និង ដី ។ ថ្ងៃព្រហស្បត៍ ជាថ្ងៃល្អ ហើយលេខ 3,9,12,15,18 និង 24 ជាលេខសំណាង។ យោងទៅតាមក្បួនតារានិករដែលត្រូវគ្នាបំផុតគឺ Virgo និង Taurus។

បន្ទាប់ពីស្គាល់តារានិកររបស់ខ្លួនហើយតើអ្នកយល់យ៉ាងណា?វាត្រូវនឹងអត្តចរិកខ្លួនឯងឬទេ? យោងតាមអ្វីដែលឃើញសព្វថ្ងៃយុវវ័យមួយចំនួនពិតជាងប់ងល់នឹងការទាយទាំងនេះខ្លាំងដែលពេលខ្លះធ្វើឲ្យទំនាក់ទំនងរវាងគ្រួសារនិងមិត្តភក្តិបែកបាក់និងមិនចុះសម្រុងគ្នា។ នេះគ្រាន់តែជាការទាយនឹងការសង្កេតមើលរបស់អ្នកទាយប៉ុណ្ណោះ យើងមិនអាចនិយាយថាការទាយទាំងនេះពិត 100% ទៅលើមនុស្សបានឡើយ។ តើអ្នកយល់យ៉ាងណា?

ប្រភពពី៖ Moha Sneha
រក្សាសិទ្ធិដោយ៖ www.czoul.com

error: Content is protected !!