kalib9

ប្រពន្ធ​សុំលែង ព្រោះ​ប្ដី​សោះ​កក្រោះ គ្មាន​ភាព​រ៉ូមែន​ទិច.. តែ​សាច់​រឿង​ចុងក្រោយ ពិត​ជាគ្មាន​ពាក្យ​និយាយ!

សាច់រឿង ដ៏រំជួលចិត្ដមួយ បានធ្វើឲ្យមនុស្សជាច្រើន នាំគ្នាចែកចាយ ក្នុងអ៊ិនធើណេត ដែលបង្ហាញពី នារីម្នាក់ សម្រេចចិត្ដ លែងលះជាមួយនឹង ស្វាមីដ៏សោះកក្រោះរបស់ខ្លួន ដែលគ្មានភាពរ៉ូមែនទិច សូម្បីតែបន្ដិច តែការឆ្លើយតបរបស់ ស្វាមីនាង ពិតជាធ្វើឲ្យនាង ភ្ញាក់ផ្អើល។ ចង់ដឹងយ៉ាងណា សូមអានសាច់រឿងដូចខាងក្រោម៖

ប្ដីរបស់ខ្ញុំ គឺជា វិស្វករ ខ្ញុំស្រឡាញ់គាត់ ដោយសារតែ អត្តចរិតដ៏ល្អរបស់គាត់មក ពីកំណើត ហើយខ្ញុំមាន អារម្មណ៍ កក់ក្ដៅនៅពេល ដែលកើយស្មារបស់គាត់។ ស្នេហាដែលមានរយៈពេល ៣ឆ្នាំ ដែល ២ឆ្នាំ​ចុងក្រោយយើង រៀបការជាមួយគ្នា ខ្ញុំសារភាពថា ខ្ញុំមានអារម្មណ៍ថា ពិតជាហត់នឿយ។ ហេតុផលដែលខ្ញុំស្រឡាញ់គាត់ កាលពីមុន បានប្រែក្លាយជា រឿងធ្វើឲ្យខ្ញុំ អស់ចិត្ដទៅវិញ។ ខ្ញុំជាមនុស្សស្រីដែលចូលចិត្ដរឿង រ៉ូមែនទិច និងឆាប់ប្រតិកម្មខ្លាំង ជាពិសេស រឿងស្នេហា ប្រៀបដូចជា ក្មេងស្រីតូច ង៉ង៉ក់ចង់បានស្ករគ្រាប់ ដូចគ្នា។

ចំពោះស្វាមីខ្ញុំវិញ បែរជាផ្ទុយស្រឡះពីខ្ញុំ គាត់ហាក់បីដូចជា មិនខ្វាយខ្វល់ និងដូចជា មិនចង់ធ្វើរឿងរ៉ូមែនទិច សម្រាប់ជីវិត អាពាហ៍ពិពាហ៍របស់យើង។ មានថ្ងៃមួយ ខ្ញុំសម្រេចចិត្ដប្រាប់គាត់​ ពីការសម្រេចចិត្ដរបស់ខ្ញុំ ដោយខ្ញុំចង់លែងលះ។ គាត់ភ្ញាក់ផ្អើលជាខ្លាំង និងសួរថា ហេតុអ្វី? ខ្ញុំឆ្លើយថា​ ខ្ញុំពិតជាហត់នឿយ ហើយពេលខ្លះ ក៏មានរឿងរ៉ាវខ្លះ កើតឡើងដោយគ្មាន ហេតុផលដែរ។ គាត់បែរជាស្ងប់ស្ងាប់ ពេញមួយយប់ ហាក់ដូចជា គិតរឿងមួយនេះយ៉ាងស្មុគស្មាញ និងជក់បារីគ្រប់ពេល។

អារម្មណ៍នៃការខកចិត្ដ របស់ខ្ញុំ កាន់តែធំឡើង ហើយតើនេះគឺជាបុរសម្នាក់ ដែលគ្មានប្រតិកម្ម អ្វីសូម្បីតែបន្ដិច នៅពេលដែលប្រពន្ធ សុំលែង? តើនៅមានអ្វីទៀត ដែលខ្ញុំត្រូវ នៅមានសង្ឃឹម លើគាត់? គាត់បានសួរថា៖ តើខ្ញុំអាចធ្វើអ្វីបាន ខ្លះដើម្បីកែគំនិតអ្នក?។ មានមនុស្សមួយចំនួន និយាយថា វាជារឿងដ៏ពិបាក ក្នុងការកែប្រែអត្តចរិតមនុស្សម្នាក់ ខ្ញុំចាប់ផ្ដើម បាត់បង់ជំនឿ ចិត្ដលើរូបគាត់។

សម្លឹងមើលភ្នែកគាត់ ខ្ញុំចាប់ផ្ដើមនិយាយយ៉ាងយឺតៗថា៖ ខ្ញុំនឹងកែប្រែចិត្ដ ប្រសិនជាអ្នកអាច ធ្វើរឿងមួយបាន ខ្ញុំចង់បានផ្កា ដែលដុះនៅលើ កំពូលភ្នំមាត់ជ្រោះ ពួកយើងសុទ្ធតែដឹងថា ការទៅបេះផ្កានេះនឹង ធ្វើឲ្យអ្នកស្លាប់ តើអ្នកនឹងអាច ធ្វើសម្រាប់ខ្ញុំទេ? គាត់បែរជាឆ្លើយថា៖ ខ្ញុំនឹងផ្ដល់ចម្លើយ នៅថ្ងៃស្អែក។

ស្អែកក្រោកពេលព្រលឹម ខ្ញុំមិនឃើញរូបគាត់ ឃើញតែក្រដាស ដែលសរសេរអក្សរ ដោយដៃ ដាក់នៅក្រោម កែវទឹកដោះគោ លើតុបាយ ជិតទ្វារខាងមុខ…។ អក្សរដែលមាននៅលើក្រដាស៖ អូនសំឡាញ់! បងមិនអាច ទៅបេះផ្កាឲ្យអូនទេ តែសូមទុកពេលឲ្យបង បកស្រាយ.. មួយឃ្លានេះ បានធ្វើឲ្យបេះដូង របស់ខ្ញុំខ្ទេចខ្ទាំ ទៅហើយ.. ខ្ញុំបន្ដអាន៖ នៅពេលដែលអូន ប្រើកំព្យូរទ័រ អូនតែងតែមានអារម្មណ៍ ច្របូកច្របល់ទៅ នឹងកម្មវិធីកំព្យូទ័រ ទៅហើយ និងយំនៅមុខកញ្ចក់ កំព្យូទ័រទៀត ចឹងបងមានតែទុក ដៃបង ដើម្បីជួយអូន តម្លើងកម្មវិធីសារជាថ្មី។ អូនតែងតែ ទុកកូនសោរទ្វារផ្ទះនៅ ក្នុងផ្ទះ នៅពេលដែលចាកចេញពីផ្ទះ ដូចនេះ បងមានតែ ទុកជើងបង ដើម្បីប្រញាប់ប្រញាលរត់មកផ្ទះ ដើម្បីបើកទ្វារផ្ទះឲ្យអូន។ អូនតែងតែចូលចិត្ដដើរ លេងកំសាន្ដ ប៉ុន្ដែអូនតែងតែ វង្វេងផ្លូវ នៅក្នុងទីក្រុងថ្មីៗ ដូចនេះបងមានតែ ទុកភ្នែក ដើម្បីជួយអូន ស្វែងរកផ្លូវ។ អូនតែងតែឈឺពោះ ពេលមិត្ដភិក្ដអូនមកលេង (មករដូវ) ជារៀងរាល់ខែ បងតែងតែនៅក្បែរអូន នឹងសង្ឃឹមថា អាចជួយសម្រាល ការឈឺពោះអូន។ អូនចូលចិត្ដនៅ ក្នុងម្លប់ បងបារម្មណ៍ពីអូន ខ្លាចអូន ឆ្លងមេរោគ។ បងតែងតែទុក មាត់ ដើម្បីនិយាយរឿងកំប្លែង និងរឿងផ្សេងៗ ប្រាប់អូន ពេលអូនធុញ។ អូនតែងតែសម្លឹងមើល កំព្យូទ័រ ដែលវាធ្វើឲ្យ ប៉ះពាល់ដល់ភ្នែកអូន ជាខ្លាំង បែបនេះបងមានតែទុក ភ្នែកបង នៅពេលដែលយើងចាស់ឡើង បងអាចជួយ កាត់ក្រចកដៃឲ្យអូន និងជួយដកស្កូវឲ្យអូន។

ដូចនេះ បងអាចកាន់ដៃអូន នៅពេលដែលពួកយើងដើរលេងលើវាលខ្សាច់ សប្បាយរីករាយនឹង ពន្លឺព្រះអាទិត្យ និងសមុទ្រដ៏ស្រស់ស្អាត .. និងអាចប្រាប់អូន ពណ៌របស់ផ្កា….។ សរុបមក អូនសំឡាញ់! បងពិតជា ដឹងច្បាស់ថា គ្មាននរណាម្នាក់ ស្រឡាញ់អូនជាង រូបបងនោះទេ .. ដូចនេះបងមិនអាច ទៅបេះផ្កានោះទេ ព្រោះបងនឹងអាចស្លាប់..។ ទឹកភ្នែករបស់ខ្ញុំបាន ស្រក់ចុះ ធ្វើឲ្យអក្សរនៅលើក្រដាស ប្រតាស និងអានបន្ដ.. ឥលូវនេះ អូន ប្រហែលជា អានចប់ ចម្លើយរបស់បងហើយ អីចឹងបើអូន អាចទទួលយកបាន សូមអូន បើកទ្វារឲ្យបងមក បងឈរនៅខាងក្រៅទ្វារ និងកាន់ នំប័ុង និងទឹកដោះគោស្រស់ ដែលអូនចូលចិត្ដ។ ភ្លាមៗខ្ញុំរត់ទៅបើកទ្វារ និងឃើញទឹកមុខ ដ៏គួរឲ្យអាណិតរបស់គាត់ ដែលពេលនោះហើយ អាចបញ្ជាក់ថា គ្មាននរណាម្នាក់ ស្រឡាញ់ខ្ញុំ ដូចគាត់ ស្រឡាញ់ខ្ញុំនោះទេ ដូចនេះខ្ញុំសម្រេចចិត្ដ មិនយកផ្កានៅលើ មាត់ជ្រោះភ្នំនោះឡើយ។

នៅពេលដែលនរណាម្នាក់ កំពុងតែស្ថិតនៅជុំវិញ ស្នេហា ដែលសន្ដិភាព និងអារម្មណ៍ធុញទ្រាន់ នោះភាពសប្បាយរីករាយ អាចនឹងរសាត់ទៅឆ្ងាយ និង មិនអាចមើលឃើញ ពីស្នេហ៍ពិត។ សេចក្ដីស្នេហា អាចបង្ហាញឡើង ទៅតាម ទំរង់ខុសៗគ្នា ពេលខ្លះអាច តូច និងមានទំរង់តូច ដែលវាមិនអាចដូចជា ទំរង់ដែលគេរៀបចំជាខ្នាត តែមួយនោះទេ ហើយពេលខ្លះវាអាច ពោរពេញទៅដោយទំរង់ ដ៏ ធុញទ្រាន់មួយ…. ផ្កា និងភាពរ៉ូមែនទិច វាគ្រាន់តែ ជាបង្ហាញ ដែលឃើញនៅនឹងភ្នែក សម្រាប់ទំនាក់ទំនងមួយនេះ តែក្រោមរបស់ទាំងនេះ គឺវាសុទ្ធសឹងតែ ជាស្នេហ៍ពិត និងនេះគឺជាជីវិត .. ស្នេហា គ្មានពាក្យថា ឈ្នះនៅក្នុងពេល ដែលឈ្លោះគ្នា៕

ប្រភពអត្ថបទពី៖ Facebook