kalib9

ហោរាប្រចាំថ្ងៃ

ឆ្នាំជូត៖ ពង្សទេព្តា​ប្រុស ធាតុ​ទឹក​ ​រាសី​ល្អ​ជា​មធ្យម​។​ នៅពេល​នេះ​លោក​អ្នក​គប្បី​ធ្វើ​ចិត្ត​សប្បាយ​ឱ្យបាន​ច្រើន​ពី​ព្រោះថា​បញ្ហា​ដែល​កំពុង​កើត​មាន​​ជាប់​ខ្លួន​នេះ​បើ​លោក​អ្នក​ធ្វើ​ចិត្ត​តប់ប្រម៉ល់​ឬ​យកចិត្តទុកដាក់​ពេក​នោះ​តែងកើ​ត​ពី​បញ្ហា​តិចតួច​ប្រែក្លាយជា​ធ្ងន់​ជាក់​ជាពុំខាន​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕


ឆ្នាំឆ្លូវ៖ ធាតុ​ដី ពង្សមនុស្ស​ប្រុស​ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក្រឡាប់​ចាក់​បាន​ធ្លាក់​មក​ស្រុតចុះ​វិញ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ទើប​មិន​មាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅ​មុខ​​ក្តី​តែ​ក៏​មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើត​មាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មាន​ការប្រយ័ត្នប្រយែង​៕


ឆ្នាំខាល៖ ធាតុ​ឈើ ពង្សយក្ស​ស្រី​ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកដាក់ពាក្យ​ចូល​ធ្វើការ​ឬ​សុំ​ធ្វើ​ការងារ​កន្លែង​ណា​មួយ​ពី​ព្រោះថា​តែង​ទទួល​ផ្លែផ្កា​ល្អ​ជាង​អាក្រក់​ជា​និច្ច​។ ​ក្រៅពីនេះ​ក៏​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វី​មួយ​​​ថែម​​ទៀត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ជម្លោះ​វិវាទ​ហើយ​លោកអ្នក​ចង់​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ដែរ​៕


ឆ្នាំថោះ៖ ធាតុ​ឈើ ពង្សមនុស្ស​ស្រី​ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការប្រកប​កិច្ចការ​អ្វី​តែង​ជួបប្រទះ​នូវ​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​មិនល្អ​ចូល​យាយី​ច្រើន​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ប្រាក់ចំណូល​មាន​ហូរ​ចូល​តក់ៗ​​គ្រាន់​ផ្សើម​បំពង់​ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​រកាំរកូស​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើត​មាន​ការ​ប្រចែ​ប្រ​ច័ណ្ឌ​​​និង​ ចាប់កំហុស​គ្នាច្រើន​៕


ឆ្នាំរោង៖ ធាតុ​មាស ពង្សទេព្តា​ប្រុស​ ​រាសី​ល្អ​ជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​កិច្ច​ការងារ​ឃើញថា​មានការ​ជឿនលឿន​និង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​​ជា​ទី​ពេញចិត្ត​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​សូ​វ​​ល្អ​ទេ​ព្រោះ​​ច្រើន​​ជួប​គូកម្ម​ច្រើន​ជាង​គូព្រេង​៕


ឆ្នាំម្សាញ់៖ ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស​ ​រាសី​ល្អ​ជា​មធ្យម​។​ នៅពេល​នេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ដែល​អាច​ជួប​នូវ​ការឈឺ​ថ្កាត់​ខ្លះៗ​យាយី​។​ ក្រៅពីនេះ​លោក​អ្នក​ក៏​តែង​កើត​នូវ​រឿង​រាវ​ទុក្ខ​កង្វល់​យាយី​មួយចំនួន​ផងដែរ​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ស្រុះស្រួល​មូលមតិ​គ្នា​ដោយ​មិន​ត្រូវ​ប្រឆាំង​គ្នា​ច្រើន​ឡើយ​បើ​ពុំ​នោះ​កើត​មាន​តែ​រឿង​រាវ​រកាំរកូស​ឥត​ឈប់​៕


ឆ្នាំមមី៖ ធាតុ​ភ្លើង ពង្សទេព្តា​ស្រី​ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួល​ផ្លែផ្កា​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញ​ចិត្ត​​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​មិន​ត្រូវ​បង្អង់​ដៃ​ឡើយ​ពុំនោះសោត​ទេ​ឈានដល់​ថ្ងៃ​មិនល្អ​វិញ​ការរក​ផល​កម្រៃ​នឹង​ជួប​ការ​លំបាក​​បំផុត​មិន​ងាយ​ដោះ​ស្រាយ​​ជីវភាព​បាន​នោះឡើយ​។​ ការធ្វើដំណើរ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំ​លោះ​​ក្រមុំ​​ត្រូវ​​ចេះ​​អប់រំ​ខ្លួនឯង​ឱ្យ​មែនទែន​ហើយ​បើ​ឃើញថា​មាន​ស្នេហា​ភ្លើតភ្លើន​ត្រូវតែ​បោះបង់ចោល​យ៉ាង​ប្រញាប់​បើ​ពុំនោះ​នឹង​ទទួល​រែក​ពន់​ផល​លំបាក​ធ្ងន់ធ្ងរ​នៅពេល​ក្រោយ​៕

ឆ្នាំមមែ៖ ធាតុ​មាស ពង្សទេព្តា​ស្រី​ ​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​ឃើញថា​ការ​ប្រកបការងារ​មាន​ភាព​លូតលាស់​និង​ហុច​ជា​ផ្លែផ្កា​គ្រាន់​ជា​ទី​កក់​ក្តៅ​ផង​។​ សម្រាប់​បញ្ហា​សេចក្តីស្នេហា​បើ​ធ្លាប់តែ​ជូរចត់​នឹង​ប្រែជា​ស្រស់ថ្លា​និង​យោគយល់​ចិត្ត​គ្នា​ប្រសើរ​ឡើង​វិញ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវ​អាកាស​ក្តី​តែង​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរ​ហើយ​ជា​ឱកាស​ល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​ហើយ​៕


ឆ្នាំវក៖ ធាតុ​ដែក ពង្សយក្ស​ប្រុស​ ​រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ពិសេស​ស្ត្រី​ត្រូវ​ប្រយ័ត្ន​ប្រយែង​​បញ្ហា​​ចរាចរ​បន្តិច​ពី​ព្រោះថា​ងាយ​កើត​ឡើង​ជាង​សព្វមួយដង​។ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ល្អក់កករ​ច្រើន​ដូចនេះ​បើ​ចេះ​អត់​ឱន​​ឱ្យ​​គ្នា​ហើយ​បើក​ចិត្ត​ទូលាយ​ជាង​នេះ​ទើប​ប្រសើរ​ហោង​៕


​ឆ្នាំរកា៖ ធាតុ​ដែក ពង្សយក្ស​ប្រុស​ ​រាសី​ល្អ​ជា​មធ្យម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាព​រលូន​ល្អ​ទៅ​មុខ​ក្តី​តែ​យ៉ាងណា​ក៏​កើត​មាន​ភាព​រកាំរកូស​មិន​តិច​ដែរ​ទេ​ហើយ​ពិសេស​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​​តែ​ស្រវា​ចាប់​តែ​អា​ធំ​នោះ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិន​មាន​ការលូតលាស់​ទៅ​មុខ​ទេ​គឺ​មាន​ការ​ថយ​ក្រោយ​ច្រើនជាង​៕


ឆ្នាំច៖ ធាតុ​ដី ពង្សយក្ស​ស្រី​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​គាប់​ប្រសើរ​គួរសម​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ពីព្រោះ​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល​ជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន​ទៅ​រួច​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕


ឆ្នាំកុរ៖ ធាតុ​ទឹក ពង្សមនុស្ស​ស្រី​ ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​មាន​កិច្ចការ​ទាក់ទង​មនុស្ស​ចាស់​ឬ​មនុស្ស​ធំ​គប្បី​ប្រញាប់​ទំនាក់ទំនង​ពី​ព្រោះ​​​ថា​​ ផល​ជា​ផ្លែផ្កា​ក៏​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕