kalib9

ពាណិជ្ជកម្ម​តូចៗ​គួរតែ​ដឹង​គុណ​ក្រុមហ៊ុន​Amazon.com

លោកRobert Wang អ្នកបង្កើតផលិតផលInstant Pot ដែលមានប្រជាប្រិយភាពរហ័សបំផុតក្នុងឧស្សាហកម្មចម្អិនអាហារតាមផ្ទះ និយាយថា “បើគ្មានAmazonទេ យើងក៏មិនអាចមកដល់ទីនេះដែរ។”

Instant Pot ជាឧបករណ៍ផ្ទះបាយមួយប្រភេទដែលមានតួនាទីច្រើនក្នុងការចម្អិនអាហារ មានតម្លៃមិនដល់១០០ដុល្លារ ហើយការលក់កើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១១មក។ លោកWang ដែលជាវិស្វករនៅក្នុងក្រុងOntario ជាមនុស្សម្នាក់ដែលសមនឹងទទួលបានការកើតសរសើរចំពោះជោគជ័យនៃផលិតផលនេះ។ ប៉ុន្តែលោកបែរជាសម្តែងការដឹងគុណយ៉ាងរហ័សចំពោះក្រុមហ៊ុនAmazon.comទៅវិញ។

នៅក្នុងដំណាក់កាលដំបូងៗនៃការបង្កើតឧបករណ៍នេះ លោកWang បានទាញយកអត្ថប្រយោជន៍ពីកម្មវិធីទិញទំនិញនៅលើអ៊ីនថឺណិតរបស់ក្រុមហ៊ុនAmazon។ កាសែតNew York Timesបានផ្សាយថា៩០ភាគរយនៃការលក់ឧបករណ៍Instant Pot ធ្វើឡើងតាមរយៈក្រុមហ៊ុនAmazon។

លោកWang សារភាពថា “អស់រយៈពេលជាច្រើនឆ្នាំហើយដែលខ្ញុំបានឮពួកឈ្មួញទាំងតូចទាំងធំរអ៊ូរទាំនិងស្តីបន្ទោសក្រុមហ៊ុនAmazonថាបានបំផ្លាញការធ្វើពាណិជ្ជកម្មតាមបែបប្រពៃណីរបស់គេ។ Amazon ជាហេតុផលមួយដែលធ្វើឱ្យផ្សារទំនើបស្ងាត់មនុស្ស និងបង្ខំឱ្យហាងទំនិញរាប់ពាន់បិទទ្វារ។ Amazon បានបំផ្លាញពាណិជ្ជកម្មខ្នាតតូចនិងរំខានសហគមន៍។ ផ្ទុយទៅវិញ ខ្ញុំមើលឃើញម្ចាស់ពាណិជ្ជកម្មតូចតាចរាប់លាននាក់ពឹងអាស្រ័យលើក្រុមហ៊ុន Amazon។”

ដើម្បីយល់ចំណុចនេះបានច្បាស់ យើងនាំគ្នាមើលតួលេខទាំងអស់គ្នា។ ក្រុមហ៊ុន Amazon មានអ្នកលក់បន្តរាល់លាន ដែលភាគច្រើនជាក្រុមហ៊ុនតូចៗ។ យោងតាមទិន្នន័យថ្មីៗនេះ សេវាកម្មរបស់ក្រុមហ៊ុន Amazon ចែកចាយទៅដល់អតិថិជននៅក្នុងប្រទេសចំនួន១៨៥។ គ្រាន់តែនៅក្នុងយុទ្ធនាការមួយថ្ងៃកាលពីឆ្នាំ២០១៦ គេលក់ផលិតផលបានជាង២៨លានទំនិញ។
តើអ្នកលក់ទាំងអស់នោះជានរណា? ភាគច្រើនជាអ្នកធ្វើពាណិជ្ជកម្មទ្រង់ទ្រាយតូចតាចដូចលោកWang។ ក្រុមហ៊ុនAmazon បានបង្កើតឱកាសសម្រាប់ឈ្មួញតូចៗរាប់លាននាក់ដែលប្រើប្រាស់អ៊ីនថឺណិតដើម្បីស្វែងរកអតិថិជនទូទាំងពិភពលោក។

ប្រភព៖ Entrepreneur