kalib9

លាភសំណាងរបស់​មនុស្សដែល​មានថ្នាំងម្រាមមេដៃប្រភេទនេះ!

ថ្នាំងម្រាមមេដៃប្រភេទនេះ ត្រូវបានគេអោយ​ឈ្មោះថា មេដៃព្រះនេត្រព្រះពុទ្ធ!

យោងតាម​ក្បួន​មើល​បាតដៃ​ឥណ្ឌា ជោគវាសនា​មនុស្ស​អាច​មើល​ដឹងបាន​មួយផ្នែកធំ​នៅលើ​បាតដៃ​។ ហើយ​ប្រសិនបើ​លោកអ្នក​ប្រទះឃើញ ព្រះនេត្រព្រះ​ពុទ្ធ​លើ​មេដៃ​ឆ្វេង តើ​លោកអ្នក​ដឹងថា​វា​មានន័យ​យ៉ាងដូចម្តេច​ទេ​? ហើយ​លោក​អ្នក​ដឹង​ទេ​ថា លោក​អ្នក​នឹង​មាន​សំណាង​ធំ​បែបណា​នា​ថ្ងៃ​ខាង​មុខ ? ដើម្បី​កុំ​អោយ​រង់​ចាំ​យូរ​សូម​តាម​ដាន​ដូច​តទៅ៖

បុគ្គលិកលក្ខណៈរបស់គេ៖

-លោក​អ្នកជា​មនុស្ស​ពូកែ​បំផុសទឹកចិត្ត​ដល់​អ្នកដទៃ ជាហេតុ​ធ្វើឱ្យ​គ្រប់គ្នា​ចូលចិត្ត​និង​ស្រឡាញ់​រាប់អាន​លោកអ្នក​ណាស់​។​

​-ដោយសារ​ដៃ​ខាងឆ្វេង​ត្រូវបាន​ចាត់ទុកជា​ដៃ​ទាក់ទិន​នឹង​អារម្មណ៍ ប្រសិនបើ​មាន​ព្រះនេត្រព្រះ​ពុទ្ធ​លើ​មេដៃ លោកអ្នក​មានឱកាស​ខ្ពស់​ក្នុងការ​មាន​វិញ្ញាណ​ទី ៦ ។ ដោយសារតែ​បែបនេះហើយ លោកអ្នក​អាច​ប្រមើលមើល​ដឹង​ប្រផ្នូល​មិនល្អ​ណាមួយ​កើតឡើង​នៅខាងមុខ ហើយ​បញ្ចៀស​បញ្ហា​ទាំងនោះ ដោយ​ចិត្តមេត្តា ប្រៀប​ដូច​ព្រះ​។​

-មេដៃ​បែបនេះ​ក៏​បានន័យថា លោកអ្នក​អាច​រាប់អាន​គ្រប់​ប្រភេទ​មនុស្ស​ទាំងអស់​យ៉ាង​ងាយ​បំផុត​ផងដែរ ប៉ុន្តែ​គួរ​ប្រុងប្រយ័ត្ន​សេពគប់​ចំ​មនុស្ស​មិនល្អ​។

លាភសំណាង​របស់គេ៖

មនុស្ស​​គ្រប់​គ្នា​ណា​ដែល​មាន​ព្រះ​នេត្រ​ព្រះ​ពុទ្ធ​នៅ​លើ​មេ​ដៃ​ឆ្វង ឬក៏​មេដៃ​ស្តាំ គេ​គឺ​ជា​មនុស្ស​មាន​សំណាង​បំផុត មនុស្ស​នេះ មាន​ទុក្ខ​កង្វល់​ច្រើន តែ​ជីវិត​របស់​គេ​នៅ​តែ​​ផ្តល់​នូវ​សំណាង ដល់​គេ​វិញ​ជានិច្ច ហើយ​​បើ​តាម​ក្បួន​របស់ឥ​ណ្ឌា​នេះ គឺ​គេ​ជា​មនុស្ស​ម្នាក់​មិន​អាច​ក្រ​បាន​ឡើយ​ក្នុង​មួយ​ឆាក​ជីវិត​របស់​គេ ហើយ​មិន​អាច​រក​សុភ​មង្គល​គ្រួសារ​មិន​បាន​ឡើយ ។ ថ្ងៃ​ក្រោយ​គេ​ត្រូវ​តែ​ក្លាយ​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ឬក៏ អ្នក​មាន​យសស័ក្ត​អំណាច​ ទោះ​ជា​បច្ចុប្បន្ន​គេ​ស្ថិត​ក្នុង​ស្ថាន​ភាព​ជី​វិត​បែប​ណា​ក៏ដោយ ។

មនុស្ស​នេះ​មាន​ញាណ​ពិសេស​ណាស់ បើ​មនុស្ស​ផ្តល់​យោបល់​បែប​ណា​ដល់​ជន​ដទៃ​បែប​ណា​ក៏​ដោយ ភាគ​ច្រើន​រមែង​បាន​ផលល្អ ទោះ​ជា​ពេល​ខ្លះ​មើល​ទៅ​ដូច​ជា​មិន​សូវ​ជា​សម​ហេតុ​ផល​ក៏​ដោយ​ ប៉ុន្តែ​ពេល​វេលា​ចេះ​តែ​រំកិល អ្វី​ដែល​គេ​និយាយ​នោះ នឹង​ក្លាយ​ជា​អព្ភូតហេតុ គឺ​វាពិត​ជា​កើត​ឡើង​មែន ។ ម្យ៉ាង​ទៀត​មនុស្ស​នេះ ដាក់​ទំនាយ​លើ​នរណា​ម្នាក់​គឺ​ឆុត​ណាស់ បើ​អ្នក​មាន​មេ​ដៃ​ប្រភេទ​នេះ សូម​កុំ​សាក​ល្បង តាម​ក្បួន​គឺ​ត្រូវ​សឹង​តែ ៩៩% ហើយ ។

បន្ថែម៖ មិន​ថា​មេដៃ​ស្តាំ ឬក៏​ឆ្វេង​ទេ សុទ្ធ​តែ​មាន​អត្ថន័យ​ដូចគ្នា និង ស្មើ​គ្នា​៕

ផ្តល់សិទ្ធិដោយ៖ Moha Sneha

error: Content is protected !!