kalib9

អាថ៌កំបាំងប្រជ្រុយ​ ៧កន្លែង​លើ​រាងកាយ​ អាចបង្ហាញ​ពី​អត្តចរិត​ និង​លាភ​សំណាង​របស់​មនុស្ស​

​អ្នកមាន​ធ្លាប់​លឺ​ចាស់ៗ​និយាយថា​យ៉ាងម៉េច​ពី​ប្រជ្រុយ​នៅលើ​ខ្លួន​ដែរ​អត់​? តាមពិត ប្រជ្រុយ​ដែល​ដុះ​នៅ​កន្លែង​នីមួយៗ​លើ​ខ្លួន​យើង​សុទ្ធ​តែមាន អត្ថន័យ​របស់​វា​។ បើតាម​អប្បិយ​ជំនឿ មាន​ប្រជ្រុយ​ខ្លះ​ជា​ប្រជ្រុយ​សំណាង ហើយ​ខ្លះទៀត​ជា​ប្រជ្រុយ​អត់​សំណាង បានត្រឹមតែរ​ស់មាន​ជីវភាព​ធម្មតា មិនមាន​សម្ភារៈប្រើប្រាស់​ហ៊ឺហា​ទំនើបៗ ឬ​មាន​សេដ្ឋកិច្ច​គ្រួសារ​មិនល្អ​ដូច​គេ​។

​បើតាម​គ្រូទាយ​ល្បី​ម្នាក់បាន​ទម្លាយ​រឿង​ប្រជ្រុយ​សំងាត់​នេះ​ប្រាប់​ឲ្យ​ដឹងថា អ្នក​ដែលមាន​សំណាង​នឹង​ក្លាយជា​អ្នកមាន សេដ្ឋី ឬ​ឧកញ៉ា នៅពេល​ថ្ងៃ​អនាគត​នោះ គឺ​មនុស្ស​ដែលមាន​ប្រជ្រុយ​លាភ​នៅលើ​រាងកាយ ហើយ​ប្រជ្រុយ​នៅលើ​ខ្លួនប្រាណ​អាច​បញ្ជាក់​ពី​អត្តចរិត សតិបញ្ញា និង​ចំណុច​លេចធ្លោ​របស់​មនុស្ស ។

​ខាងក្រោម​នេះ​គឺជា​ចំណុច​មួយចំនួន​ដែល​បង្ហាញ​ពី​អត្តចរិត​និង​លាភ​សំណាង​របស់​មនុស្ស​ដែលមាន​ប្រជ្រុយ​នៅលើ​ខ្លួនប្រាណ ៖

ទី​១-​ប្រជ្រុយ​នៅលើ​ថ្ពាល់ស្តាំ ឬ​ឆ្វេង ៖ តាម​ក្បួន​បាន​ប្រាប់​អាយ​ដឹង​ថា គឺ​ជា​មនុស្សគួ​រ​ជា​ទី​គោរព​រាប់​អាន​ជាទី​បំផុត មនុស្ស​នេះ​មាន​ចិត្ត​ស្មោះ​ត្រង់ និង ចូល​ចិត្ត​ណែ​នាំ​គេ​ឯង​អោយ​ដោយ​ផ្លូវ​ល្អ​តាម​ខ្លួន ។ ថ្ងៃ​មុខ​គេ​សាកសម​នឹង​ក្លាយ​ជា​អ្ន​ក​មានទ្រព្យ ឬ​ក៏ សាស្រ្តា​ចារ្យ​ប្រចាំ​ស្ថាប័នល្បីៗ ។

​ទី​២-​ប្រជ្រុយ​នៅលើ​រឹម​មាត់​ឆ្វេង ឬ​ស្តាំ ៖ តាមក្បួន​តម្រា បាន​ប្រាប់​អោយ​ដឹង​ថា​បុគ្គល​នេះ ពូកែ​វោហា និង មាន​ប្រាជ្ញា​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ជា​និច្ច ។ ថ្ងៃ​អនាគត​មនុស្ស​នេះ​មិន​ក្រឡើង ហើយ​ថែម​មាន​យស​ស័ក្ត​ធំ​ដុំ​ទៀត​ផង ។

​ទី​៣ -​ប្រជ្រុយ​ដុះ នៅ​ខាងក្រោម​គូទ​រាង​ធំ​ប៉ុន​កូនដៃ ដែល​បញ្ជាក់ថា​ថ្ងៃ​អនាគត​នឹង​អាច​ក្លាយជា​មន្ត្រីជាន់ខ្ពស់ កិត្តិយស ឧ​ត្តុ​ង្គ​ឧត្ដម ឬ​អាចជា​អ្នកមាន ជា​សេដ្ឋី​ដែល​សព្វថ្ងៃ​គេ​ហៅថា​ឧកញ៉ា​។

​ទី​៤ -​ប្រជ្រុយ​នៅត្រង់​ផ្ចិត ៖ តាម​ក្បួនតម្រា​បញ្ជាក់ថា​ជា​មនុស្ស​មាន​ទឹកចិត្ត​ស្រទន់​ឧស្សាហ៍​ព្យាយាម​លើ​ការងារ មិន​ខ្ជិលច្រអូស ។ បើ​ចំពោះ​ស្ត្រី​វិញ ប្រសិនបើ​បុរស​ណា​បាន​នាង​ជា​គូស្រករ នឹង​ជួយ​បង្កើន​ជីវភាព​ឱ្យ​ចម្រុងចម្រើន ជា​ម្តាយ​ដ៏​ល្អ​របស់​កូន មាន​បញ្ញា​ឆ្លាត​វៃ និង​ជាម​នុស្ស​ធ្វើឱ្យ​ក្រុមគ្រួសារ​មាន​លាភ​សំណាង​ហូរ​ចូល​រាល់ថ្ងៃ ។​

​ទី​៥- ប្រជ្រុយ ដែលមាន​នៅលើ​អា​អូន​តូច ប៉ុន្តែ​ប្រជ្រុយ​គ្រាន់តែ​ស្រឡាញ់​ស្រី​អត់​ជាប់លាប់​ទេ នៅពេល​បាន​គេង​ជាង​មួយ​គ្នា​ហើយ គឺ​តែងតែ​ឆាប់​ណាយចិត្ត ហើយ​ទៅរក​អ្នកថ្មី​ទៀត​។ ចំពោះ​ស្រី​វិញ​គឺ​ស្វាក់​នឹង​ប្រុសៗ​ណាស់​ហើយ​អាចឈាន​ដល់​ផិត​ប្តី​ក៏មាន​។​

​ទី​៦- គឺ​ប្រជ្រុយ​បាតជើង ក៏​ជា​ប្រជ្រុយ​នាំ​សំណាង​ដែរ នៅ​ថ្ងៃ​អនាគត អាច​ចេញទៅ​ក្រៅប្រទេស ជំនួញ​ដូរ​តែង​បានសម្រេច ហើយ​ថែមទាំង​អាចមាន​ប្តី​ប្រពន្ធ​ឆ្លង​ប្រទេស​ទៀតផង​ក៏មាន​។

​ទី​៧-​ប្រជ្រុយ​នៅលើ​សុដន់​ខាងឆ្វេង ៖ តាម​ក្បួនតម្រា​ឱ្យដឹងថា ជា​នារី​ស្រឡាញ់​ភាពស្ងប់ស្ងាត់ មិនសូវ​ដើរ​កម្សាន្ត ឬ​អង្គុយ​និយាយដើម​គេ​ទេ​(​ដាក់​គូទ​ដាក់​មាត់​) ។ នាង​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈ​ល្អ ចេះ​ត្រិះរិះ​ពិចារណា​និង​នាំ​លាភ​សំណាង​ជារឿយៗ រស់នៅ​ប្រកបដោយ​សេចក្តីសុខ ប៉ុន្តែ​បុរស​ដែល​ស័ក្តិសម​នឹង​នាង​ត្រូវមាន​ចំណេះដឹង​ខ្ពស់ មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ការងារ​ល្អ​ចាត់ទុកថា គឺជា​សំណាង​មួយ​ដែល​ពួកគេ​មាន​និស្ស័យ​នឹង​គ្នា ។​


ប្រភពពី៖ Anak Moles

ប្រែសម្រួលដោយ៖ Moha Sneha