kalib9

មហាសេដ្ឋីវ័យក្មេងជួបនិងបុរសសុំទានម្នាក់

បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ជា​មហា​សេដ្ឋី​នៅ​ប្រទេស​​គុយវែត​បាន​ចត​ឡាន​ Roll Royces តម្លៃ​រាប់​​​សែន​ដុល្លារ​របស់​គាត់​នៅ​លើ​ចិញ្ចើម​ផ្លូវ​​មួយ​​ដើម្បី​​និយាយ​ទូរសព័្ទ​។

បន្ទាប់​ពី​និយាយ​ចប់​គាត់​បម្រុង​បើក​ឡាន​ចេញ​​ទៅ​ ក៏​មាន​បុរស​ជា​អ្នក​សុំ​ទាន​ម្នាក់​មក​គោះ​កញ្ចក់​ឡាន​របស់​គាត់​ រួច​ទទូច​សុំ​ “លោក​អើយ​!! ឱ្យ​ខ្ញុំ​សុំ​លុយ​​​ដើម្បី​ទិញ​អាហារ​ខ្លះ​មក​​ ព្រោះ​ខ្ញុំ​ខាន​ញ៉ាំ​អី​ប៉ុន្មាន​ថ្ងៃ​ហើយ​។”

ពេល​នោះ​​មហា​សេដ្ឋី​​វ័យ​ក្មេង​ខាង​លើ​ក៏​បាន​តប​ទៅ​​អ្នក​សុំទាន​ថា​ ៖ “សុំទោស​លោក​ ពេល​នេះ​​ខ្ញុំ​​អត់​មាន​លុយ​​នៅ​ជាប់​ខ្លួន​ទេ​(ព្រោះ​គាត់​​ប្រើ​កាត​ ATM) ប៉ុន្តែ​ខ្ញុំ​មាន​​​បារី​​ ដែល​​មាន​រសជាតិ​វា​ឆ្ងាញ់​ តើ​លោក​ចង់​ជក់​ទេ​?”

“ខ្ញុំ​មិន​ចេះ​ជក់​បារី​ទេ​ ខ្ញុំ​ត្រូវ​ការ​តែ​លុយ​ប៉ុណ្ណោះ​។​” អ្នក​សុំទាន​​​តប​។

មហា​សេដ្ឋី​​​វ័យ​ក្មេង​បន្ត​​​ ៖​ “អីឡូវ​ចេះទៅចឹង!! ខ្ញុំ​​​​មាន​ស្រា​ឆ្ងាញ់​មួយ​ដប​ ដែល​តម្លៃ​របស់​វា​ថ្លៃ​ខ្លាំង​ណាស់​ តើ​លោក​ចង់​ផឹក​ដែរ​​ទេ​?”

បុរស​សុំទាន​​​ ៖ “ទេ​!! ខ្ញុំ​មិន​ចេះ​ផឹក​ស្រា​ទេ​ ខ្ញុំ​​ចង់​បាន​​តែ​លុយ​ប៉ុណ្ណោះ​។”
“អីចឹង​!! ខ្ញុំ​ជូន​លោក​ទៅ​​កាស៊ីណូ​នៅ​ជិត​នេះ​ ដែល​នៅ​ទីនោះ​មាន​ស្រី​​កំដរ​ស្អាតៗ​ច្រើន​ណាស់​​​​ ហើយ​​លោក​គ្រាន់តែ​​​ជួយ​​លេង​ឱ្យ​ខ្ញុំ​ប៉ុន្មាន​ក្តារ​ទៅ​ បើ​ឈ្នះ​លោក​យក​លុយ​​ហ្នឹង​​ចុះ​ ប៉ុន្តែ​បើ​ចាញ់​ចាំ​ខ្ញុំ​អ្នក​ចេញ​។”

មហា​សេដ្ឋី​វ័យ​ក្មេង​​​បាន​​ព្យាយាម​បញ្ចុះ​បញ្ចូល​​អ្នក​សុំទាន​រូប​នោះ​។
បុរស​សុំទាន​​នៅ​តែ​បដិសេធ​ ៖ “ទេទេ​ ខ្ញុំ​មិន​ចេះ​លេង​​ល្បែង​ និង​មិន​ចូល​ចិត្ត​ស្រី​កំដរ​​ស្អាតៗ​​អី​​អស់​ទាំង​នោះ​​​​ទេ​ គឺ​ខ្ញុំ​ត្រូវ​​ការ​តែ​លុយ​​ទេ​លោក​។”

ភ្លាម​នោះ​​មហា​សេដ្ឋី​វ័យ​ក្មេង​បាន​តប​ ៖ ”

អីឡូវ​លោក​ឡើងឡាន​ខ្ញុំ​មក​អីចឹង​​ ខ្ញុំ​នឹង​នាំ​លោក​ទៅ​ផ្ទះ​របស់​ខ្ញុំ​ឱ្យ​ប្រព្ធ​ខ្ញុំ​មើល ​​​តើ​ហេតុអី​មនុស្ស​ប្រុស​​ដែល​មិន​ចេះ​ជក់​បារី​ មិន​ចេះ​ផឹក​ស្រា​ មិន​ចេះ​​លេង​ល្បែង​ និង​មិន​ចូល​ចិត្ត​ស្រី​ញី​ដូច​លោក​បែរ​ជា​ធ្លាក់​ខ្លួន​មក​សុំទាន​បែប​នេះ។

បន្ទាប់​ពី​បាន​ឮ​សម្តី​​ដូច​គេ​កាប់​ក្បាល ១០០០ ពូថៅ​​របស់​មហា​សេដ្ឋី​វ័យ​ក្មេង​រូប​នេះ​រួច​​​មក បុរស​សុំ​ទាន​​​ខាង​លើ​មាន​អារម្មណ៍​​ថា​អាម៉ាសមុខ​​យ៉ាង​ខ្លាំង​ ហើយ​ក៏​បាន​ដើរ​ចេញ​បាត់ស្រម៉ោល​ទៅ​។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអត្ថបទមួយនេះ? សូមជួយស៊ែចែករំលែងជាចេះដឹង។