kalib9

ថ្ងៃ២៨​ ខែធ្នូ ឆ្នាំ២០១៧ តើឆ្នាំខាល និង ច គេថាមានទុក្ខសំបើមណាស់ តែក៏មានលាភមកវិញ សំបើមដែរ? តើ ស៊ែរ ១ យកលាភសំបើម នោះ បានទេ?

អ្នកកើតឆ្នាំខាល និង ច មិនថា ស្រី មិនថាប្រុស សូមអានការទស្សន៍ទាយខាងក្រោម ក្រោយពីអានហើយ ត្រូវញញឹម អោយច្រើន តាមដែលអាចធ្វើទៅបាន លឺនៅ?? ការញញឹមច្រើន នឹងធ្វើឲ្យលាភរបស់អ្នកកាន់តែធំ និង បំណងប្រាថ្នា របស់អ្នកកាន់តែឆាប់បានសម្រេច!!!

1. ឆ្នាំខាល៖


អ្នកកើតឆ្នាំនេះ កាចដោយរឿង និយាយអ្វីតែមានភស្តុតាងពិត មានចិត្តសម្បុរស មានគំនិតជ្រៅ គោរពអ្នកដទៃ និង ចេះផ្តល់តម្លៃ នូវកិច្ចការងារ ដែលនៅជុំវិញខ្លួន ជានិច្ច ។ មនុស្សនេះ កម្រចេះ កុហក ចេះពុតត្បុត ឬក៏ កេងប្រវណ្ឌ ទ្រព្យរបស់អ្នកដទៃឡើយ ។ ទោះជាបែបនេះក្តីជីវិត គេនៅតែមានទុក្ខមួយចំនួន ដែល ត្រូវហែលឆ្លង ដើម្បីអោយគេ អាចវិវឌ្ឍជីវិត ទៅមុខ ប្រកបដោយតម្លៃ និងភាពជោគជ័យ ។ ទុក្ខទាំងនោះច្រើនកើតចេញពីចិត្តត្រាប្រណី អាណិត សណ្តោសពេក ទុកចិត្តពេក ស្រលាញ់ពេក និង បារម្ភពេក ចំពោះអ្នកដទៃ ដែលនាំឲ្យខ្លួនឯង យ៉ាប់យ៉ឺន វិលវល់ និង បារម្ភ គ្រប់ពេល ឥតល្ហែរ រីឯ រឿងលុយកាក់ គេមានភាពខ្វះខាត ដោយពេលប៉ុណ្ណោះ ។ តែកុំព្រួយបារម្ភ កុំភ័យភិត និង កុំគេងមិន លក់ អី ព្រោះថា អ្នកជាមនុស្សដែល មានគំនូសវាសនា បែបនេះ ឯង បើ មិនមានទុក្ខ លើ លើ ក៏មិនអាចទាញយីអ៊ុន អ្នកឲ្យទៅមុខ ខិតទៅរកភាពជោគជ័យដ៏ធំ សម្បើមដែរ ។ ដែលជោគជ័យនាថ្ងៃអនាគតនោះ អាចធ្វើអោយអ្នកក្លាយ ជាអ្នកមាន សេដ្ឋី ឬក៏ គហបតី ផងដែរ ។ ចូរញញឹមទទួលយករឿងល្អ ទាំងអស់នោះចុះ និងត្រូវឈប់ពិបាកចិត្តទៅ ។ តោះសាកញញឹមបន្តិចមើល!!!

២. ឆ្នាំច៖


អ្នកកើតឆ្នាំនេះ ច្រើនជាមនុស្សមានចិត្តក្លាហាន មានមេត្តា ករុណា សណ្តោស សប្បុរស និង មានប្រាជ្ញាឈ្លាសវៃ តែទោះជាបែបនេះក្តី ក្នុងជីវិតរបស់គេត្រូវតែជួបទុក្ខតូច ទុក្ខធំ ចៀសមិនផុតឡើយ មុននឹងគេ អាចមានសំណាងធំ ទទួលបានលាភធំ ក្នុងជីវិតរបស់គេ ។ ទុក្ខរបស់គេភាគច្រើន ជារឿងលុយកាក់ (បំណុល និង ចំណាយ)​ និង រឿងមិត្តភាព គឺទាំងមិត្តភាពគ្រួសារ និង ស្នេហា ។ គេរកបានច្រើន ចាយច្រើន រកបានតិច ចាយតិច តែធ្វើឲ្យជីវិតគេ តែងជួបភាពខ្វះខាត ជាញឹកញយ មិនថា ដើមខែ កណ្តាលខែ ឬក៏ចុងខែទេ ។ តែឈប់បារម្ភ និង ភិតភ័យក្នុងជីវិត ទៀតទៅ បើអ្នកមិនធ្លាប់ឆ្លងកាត់ រឿងទាំងនេះ ខាងលើ អ្នកក៏មិនអាចក្លាយ ជាមនុស្សមានសំណាងធំ ដែរ ព្រោះ ទំនាយ ទាយថា អ្នកត្រូវឆ្លងកាត់ រឿងទុក្ខ រឿងកង្វល់ ខាងលើជាមុនសិន ដើម្បី ជាស្ពាន ចម្លង ទាញយោង ជីវិតអ្នក ឲ្យក្លាយជាអ្នកមានទ្រព្យ មានញាតិ មានកិត្តិយស និង មានបុណ្យស័ក្ត ល្អ នាថ្ងៃអនាគត ។ ហេតុនេះ តើអ្នកនៅតែពិបាកញញឹម ទៀតមែនទេ? ឈប់ទៅ!!!