kalib9

អត្ថន័យ នៃប្រជ្រុយគ្រប់កន្លែង នៅលើផ្ទៃមុខ របស់លោកអ្នក!

ក្បួន​ប្រក្រតិទិន​របស់​ចិន ដែលមាន​ឈ្មោះថា Tung Shu ត្រូវបាន​គេ​ចាត់ទុកជា​គម្ពីរ និង​ជា​ក្បួន​ទស្សន៍ទាយ​ថ្ងៃខែ​ឆ្នាំ​ថា​ល្អ និង​អាក្រក់ ហើយ​ក្បួនតម្រា​ល Tung Shu នេះ មាន​អ្វី​ច្រើន​ជាងនេះទៅទៀត។ ក្បួន​នេះ គឺជា​ប្រភព​ដ៏​មហាសាល នៃ​រឿងរ៉ាវ ដែល​ទាក់ទង​នឹង​ហោរាសាស្ដ្រ ក្រម និង​និ​មិ​ត្ដ​រូបផ្សេងៗ ដែល​ទទួលបាន​ពី​អ្នកប្រាជ្ញ និង​ទស្សនវិទូ បុរាណ​ចិន។ ខាងក្រោម​នេះ យើង​នឹង​បកស្រាយ​នូវ​អាថ៌កំបាំង ពី​ក្បួន ដែល​ទាក់ទង​នឹង​ប្រជ្រុយ នៅលើ​មុខ​របស់​អ្នក ព្រមទាំង​អត្ថន័យ ដែល​វា​បញ្ជាក់ ដោយយោង​ទៅលើ​ទីតាំង ដែល​វា​ស្ថិតនៅ។

ជាដំបូង សូម​ពិនិត្យ មើល​ផ្ទៃមុខ​របស់​អ្នក ដើម្បី​រកឱ្យឃើញ​ប្រជ្រុយ​ណាមួយ ហើយ​បន្ទាប់មក​រកមើល នៅក្នុង​តារាង​ខាងលើ ដើម្បី​កំណត់​លេខ ដែល​កៀក​បំផុត​ទៅនឹង​ប្រជ្រុយ នៅលើ​មុខ​របស់​អ្នក។ ជាធម្មតា ប្រជ្រុយ តែងតែ​បញ្ជាក់​អត្ថន័យ​សម្រាប់​អ្នក ប្រសិនបើ​វា​លេច​ចេញមក​ច្បាស់ ហើយ​វា​មានតែ​មួយទៀត​នោះ។ ប្រសិនបើ​មុខ​របស់​អ្នក​ពោរពេញ​ដោយ​ស្នាម​អុជ​ខ្មៅ ស្នាម​មុន ឬ​ប្រជ្រុយ​តិចតួច នោះ​វា​មិនត្រូវ​បាន​រាប់​ជា​ប្រជ្រុយ​សំខាន់​នោះទេ។ នៅពេល​អ្នក កំណត់​បាន​ច្បាស់ ពី​ទីតាំង ដែល​ប្រជ្រុយ ស្ថិតនៅ​ហើយ សូម​អាន​អត្ថន័យ ដែល​បាន​សរសេរ​ជា​លេខ​រៀង​ខាងក្រោម៖

ទីតាំង​លេខ១ ដល់ លេខ ៣

ទីតាំង​នេះ បញ្ជាក់ថា កាលពី​នៅ​ក្មេង អ្នកមាន​អាកប្បកិរិយា មិន​ស្ដាប់បង្គាប់ និង​ជា​មនុស្ស​ឯករាជ្យ។ អ្នកមាន គំនិត​ច្នៃប្រឌិត​ពី​កំណើត និង​ធ្វើការ​បានល្អ​បំផុត នៅពេល ដែល​អ្នក​ត្រូវបាន​គេ ប្រគល់​ការងារ​ឱ្យធ្វើ។ ជាទូទៅ ចៅហ្វាយនាយ​របស់​អ្នក តែងមាន​ការពេញចិត្ដ​នូវ​គំនិត​ច្នៃប្រឌិត​របស់​អ្នក។ ប្រសិនបើ​អ្នកមាន​ប្រជ្រុយ​នៅត្រង់ចំណុច​នេះ បញ្ជាក់ថា អ្នកមាន​ភាព​ប៉ិនប្រសប់ នៅក្នុង​ការធ្វើ​មុខ​ជំនួញ និង​ការធ្វើជា​ចៅហ្វាយ​ផ្ទាល់ខ្លួន ជាជាង​ការធ្វើ​ការឱ្យ​នរណាម្នាក់។ អ្វី​ដែលជា​អំណោយទាន​ដ៏​ល្អ​នោះ គឺថា​អ្នក​មានសំណាង​ក្លាយជា​ថៅកែ ដោយ​ខ្លួនឯង។

ទីតាំង​លេខ ៤

អ្នក គឺជា​មនុស្ស ដែល​ធ្វើ​អ្វី ទៅតាម​សន្ទុះ​ចិ​ត្ដ​នឹកឃើញ ដោយ​ជា​ញឹកញាប់ អ្នក​តែង​សម្ដែង​អាកប្បកិរិយា​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​អ្នក​នៅ​ជុំវិញខ្លួន ដែល​ប្រការនេះ​ផ្ដល់ឱ្យ​អ្នក នូវ​ភាព​អំណោយទាន​ផ្នែក​ទាក់ទាញ​ចិ​ត្ដ​អ្នកដទៃ និង​បុគ្គលិកលក្ខណៈ​ប្រកបដោយ​ថាមពល ប៉ុន្តែ​អ្នក​អាច​នឹងមាន​ការលំបាក នៅពេល​អ្នក គិត​ឃើញ​នូវ​គំនិត​ជាច្រើន​ផងដែរ។ អ្នក មាន​ទំនោរ​ជា​មនុស្ស​ចូល​ចិ​ត្ដ​វែកញែក​រកហេតុ​ផល​ច្រើន ឬ​ឈ្លោះប្រកែក ប៉ុន្តែ​ការវែកញែក​រកហេតុ​ផល​នេះ មិន​ធ្លាប់​ឈានដល់​ចំណុច​មួយ ដែល​ធ្វើឱ្យ​គូភាគី​មានការ​គុំ​គួ​ន​នោះទេ។ ប្រជ្រុយ​នេះ មាន​ទំនោរ​ផ្តល់ឱ្យ​អ្នក​នូវ​អត្ត​រិត​ផ្ទុះ​កំហឹង ខឹងឆេវ​ឆាវ ដូច្នេះ អ្នក​គួរតែ​សម្រេចចិត្ត លះបង់​នូវ​អាកប្បកិរិយា​បែបនេះ បន្ទាប់មក​អ្នកនឹង​រកឃើញថា ខ្លួនឯង​ក្លាយជា​មនុស្ស​ចិ​ត្ដ​ធ្ងន់ និង​មាន​សន្តិភាព​ជាមួយនឹង​ពិភពលោក​ជុំវិញខ្លួន។

ទីតាំង​លេខ ៥

ប្រជ្រុយ នៅ​ខាងលើ​ចិញ្ចើម​បញ្ជាក់ថា អ្នកមាន​សំណាង​ខាង​ទ្រព្យសម្បត្តិ នៅក្នុង​ជីវិត​របស់​អ្នក ប៉ុន្តែ​អ្នក​ក៏​នឹងត្រូវ​ខំរ​កវា និង​ខិតខំ​ធ្វើការ ជាង​មនុស្ស​ភាគច្រើន​ដែរ។ ប្រាក់ចំណូល​ទាំងអស់ ដែល​អ្នក​រកបាន ត្រូវ​រក្សា​ទុកឱ្យ​បានល្អ ព្រោះ​មាន​មនុស្ស ដែល​ច្រណែន​នឹង​អ្នក ដែល​គេ​អាច​ប៉ុនប៉ង​និយាយ​ផ្អែមល្ហែម​លួងលោម កេង​យក​ទ្រព្យសម្បត្តិ​របស់​អ្នក។ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នក ដែល​ព្យាយាម​យក​ចិ​ត្ដ​អ្នក នៅក្នុង​ផែនការ​ចម្រើន​ផល ឥត​ហេតុ(ចុង​មានបាន​ផ្លូវ​កាត់) ។ ប្រសិនបើ​អ្នក មាន​ប្រជ្រុយ​ត្រង់ចំណុច​នេះ អ្នក​គួរ​កុំ​ទុក​ចិ​ត្ដ​អ្នកដទៃ​ខ្លាំងពេក។ សូម​អនុវត្តតាម​សភាវគតិ​របស់​អ្នក និង​ត្រូវ​ប្រុងប្រយ័ត្ន។ ហើយ​មិនត្រូវ​អនុញ្ញាតឱ្យ​មនុស្ស​ដទៃ​គ្រប់គ្រង​លើ​ហិរញ្ញវត្ថុ​របស់​អ្នក​នោះទេ។

ទីតាំង​លេខ ៦

ប្រជ្រុយ នៅត្រង់ចំណុច​នេះ បញ្ជាក់​ពី​ភាព​វៃឆ្លាត ភាព​ច្នៃប្រឌិត និង​ជំនាញ ជា​សិល្បករ។ ទេពកោសល្យ​សិល្បៈ របស់​អ្នក អាច​នាំ​មកឱ្យ​អ្នក​នូវ​ទ្រព្យសម្បត្ដិ កិ​ត្ដិ​យស​កេរ្ដិ៍ឈ្មោះ និង​ភាពជោគជ័យ ។ វា​ក៏​បញ្ជាក់​ពី​លាភ​សំណាង​ខាង​ទ្រព្យសម្បត្តិ​ដែរ ប៉ុន្តែ​លាភ​សំណាង​ខាង​ទ្រព្យសម្បត្ដិ​នោះ អាច​លេចឡើង​ប្រាកដ​បាន លុះត្រាតែ​អ្នកធ្វើ​តាម​បេះដូង​របស់​អ្នក ជាជាង​ប្រកាន់ខ្ជាប់ នឹង​មធ្យោបាយ​ធម្មតា​នៃ​ការរក​ទទួលទាន​ស្វែងរក​ទ្រព្យសម្បត្ដិ ។ ភាពជោគជ័យ នឹង​ចូល​មករក​អ្នក ប្រសិនបើ​អ្នក​តាំងចិត្ដ​ឱ្យ​ក្លាហាន។

ទីតាំង​លេខ ៧

ប្រជ្រុយ នៅក្រោម​ចិញ្ចើម​បញ្ជាក់ថា ក្នុង​ក្រុមគ្រួសារ នឹងមាន​ជម្លោះ​ទាស់ទែង​គ្នា ដែល​បណ្តាលឱ្យ​អ្នក​មិន​សប្បាយចិត្ត និង​ទុក្ខព្រួយ។ កត្ដា​នេះ នឹង​ប៉ះពាល់​ដល់​ការងារ និង​ជីវភាព​រស់នៅ​របស់​អ្នក។ តម្រា​ល​ណែ​នាំឱ្យ​អ្នកដោះស្រាយ​ការខ្វែងគំនិត​គ្នា ដែល​អ្នកមាន ជាមួយនឹង​សាច់ញាតិ​របស់​អ្នក ប្រសិនបើ​អ្នក​ចង់ បាន​សន្តិភាព ផ្លូវ​ចិ​ត្ដ​បន្ដទៅទៀត។

ទីតាំង​លេខ ៨

នេះ មិនមែនជា​ទីតាំង​ល្អ ដែល​គួរ​មាន​ប្រជ្រុយ​នោះទេ ។ ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក នឹងត្រូវ​ស្ថិតក្រោម​សម្ពាធ​ជានិច្ច ដោយសារតែ​និន្នាការ​ចំណាយ​លើស​កំណត់។ ម្យ៉ាងទៀត អ្នកជា​ប្រភេទ​មនុស្ស ដែលមាន​ទំនោរ​ចិ​ត្ដ​ញៀន​នឹង​ល្បែង។ រឿង​តែមួយគត់ ដែល​អ្នក​ត្រូវ​ភ្ញាក់រលឹក​នោះ​គឺថា អ្នក​ត្រូវ​បញ្ឈប់​នូវ​ភាព​ល្មោភ​នឹង​ល្បែង​នោះ ។ ទន្ទឹមនឹង​នេះដែរ មនុស្ស ដែលមាន​ប្រជ្រុយ នៅត្រង់ចំណុច​នេះ មាន​ទំនោរ​ចែចង់​ស្នេហា ជាមួយនឹង​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា ព្រមទាំង​មនុស្ស​ភេទ​ដូចគ្នា​ផងដែរ។ យក​ល្អ​អ្នក​គួរ ដាក់​កំហិត​ឱ្យ​ខ្លួន​ថា នឹង​ជ្រើសរើស​ស្រឡាញ់​ភេទ​មួយណា​ឱ្យ​ពិតប្រាកដ បើ​មិន​ដូច្នោះ​ទេ អ្នកនឹង​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ជាមិនខាន។

ទីតាំង​លេខ ៩

ទីតាំង​ប្រជ្រុយ​នេះ បញ្ជាក់​ពី​បញ្ហា​ផ្លូវភេទ និង​បញ្ហាផ្សេងៗទៀត។ វា​គឺជា​ប្រជ្រុយ​អ​ព្វ​មង្គល ហើយ​បើ​អាចទៅរួច អ្នក​គួរ​កាត់​ប្រជ្រុយ​ត្រង់​កន្លែង​ចេញ ។ វា​នាំមក​នូវ​ទុក្ខព្រួយ​យូរអង្វែង និង​មាន​បញ្ហា​ជាប់​ត​គ្នា រាប់មិនអស់។

ទីតាំង​លេខ ១០

ប្រជ្រុយ ដែល​ស្ថិតនៅក្រោម​ច្រមុះ​នេះ បញ្ជាក់ថា អ្នកមាន​លាភ​សំណាង បាន​កូនចៅ​មើលថែរក្សា​ទំនុកបម្រុង នាពេល​អនាគត ។ អ្នកនឹង​ជុំជិត ដោយ​គ្រួសារ​គ្រប់ពេលវេលា ហើយនឹង​មានកូន និង​ចៅ​ជាច្រើន។ អ្នក នឹង​មានការ​ជ្រោមជ្រែង​ពី​កូនចៅ ដែល​អ្នក​ស្រឡាញ់​ស្និទ្ធស្នាល ព្រមទាំង​ទទួលបាន​ភាព​គ្រប់គ្រាន់​ពេល​លេញ ទាំង​ផ្នែក​សម្ភារៈ និង​ខាង​ផ្លូវ​ចិ​ត្ដ។

ទីតាំង​លេខ ១១

ប្រជ្រុយ នៅត្រង់ចំណុច​នេះ បញ្ជាក់​ពី​ដំណើរ​បង្អោន​ទៅរក​ជំងឺ​ឈឺ​ថ្កាត់ ។ យក​ល្អ អ្នកត្រូវកា​ត់​ប្រជ្រុយ​នេះ​ចេញ ជាពិសេស ប្រសិនបើ​វា ជា​ប្រជ្រុយ ដែលមាន​ទំហំ​ធំ និង​មាន​ពណ៌​ក្រហម​ចាស់។ បើ​មិន​ដូច្នោះ​ទេ សូមអ្នក​ប្រើ​ម្សៅ​ទ្រនាប់​ឱ្យ​រាង​ក្រាស់​បន្ដិច ដើម្បី​បិទបាំង​វា។

ទីតាំង​លេខ ១២

ប្រជ្រុយ​នៅត្រង់ចំណុច​នេះ ទំនាយ​ទាយ​ថា អ្នកនឹង​ទទួលបាន​ជោគជ័យ ហើយ​ថែមទាំង​មាន​ខ្សែជីវិត​ប្រកបដោយ​តុល្យភាព​ទៀតផង។ ទៅ​ថ្ងៃ​អនាគត អ្នក​ទំនងជា​មិនមែន​គ្រាន់តែ​ជា​អ្នកមាន​ទ្រព្យសម្បត្ដិ​តែ​ម្យ៉ាង​នោះទេ តែ​ថែមទាំង​មាន​កិ​ត្ដិ​យស​កេរ្ដិ៍ឈ្មោះ​ទៀតផង។ ប៉ុន្តែ​ទោះបីជា​អ្នកមាន​ឱកាស​រស់នៅ ក្នុង​ជីវិត​ខ្ពង់ខ្ពស់​ទៅហើយ​ក្ដី តែ​អ្នក​ក៏​នឹងមាន​ផ្ទះសំបែង និង​ជីវិត​ក្រុមគ្រួសារ​គួរ​ជាទី​គាប់ចិត្ដ​ផងដែរ។ ស្ត្រី ដែលមាន​ប្រជ្រុយ​នៅត្រង់ចំណុច​នេះ មានភ័ព្វ​សំណាង​ពិសេស និង​មាន​សម្រស់​ស្រស់ស្អាត ព្រមទាំង​មាន​ភាព​ទាក់ទាញ​ផងដែរ។

ទីតាំង​លេខ ១៣

ប្រជ្រុយ នៅត្រង់ចំណុច​នេះ​ទាយ​ថា កូន​របស់​អ្នក នឹង​ក្លាយជា​ក្ដី​ព្រួយបារម្ភ​ដ៏​ធំ​មួយ នៅក្នុង​ជីវិត​របស់​អ្នក។ ទំនាក់ទំនង​របស់​អ្នក ជាមួយ​ពួកគេ គឺ​មិនមាន​លក្ខណៈ​ល្អប្រសើរ​នោះឡើយ។ ចំពោះ​បញ្ហា​នេះ គ្មាន​ដំណោះស្រាយ​ណា ដែល​អាចជួយ​ឱ្យ​ល្អប្រសើរ​នោះទេ ក្រៅ​អំពី​ភាព​អត់ឱន​របស់​អ្នក ចំពោះ​ពួកគេ។

ទីតាំង​លេខ ១៤

ប្រជ្រុយ នៅត្រង់ចំណុច​នេះ បញ្ជាក់​ពី​ភាព​ងាយ​រងគ្រោះ ចំពោះ​ចំណីអាហារ​បរិភោគ ដែល​អាច​ក្លាយជា​បញ្ហា​ដ៏​ធំ នៅក្នុង​ជីវិត​របស់​អ្នក។ អ្នក​អាចមាន​ប្រតិកម្ម​អា​លែ​ហ្សី ប្រឆាំងនឹង​អាហារ​មួយចំនួន ឬ​អ្នក​អាចជា​មុ​ស្ស​ភ​រិ​ភោគ​ច្រើន​លើស​កំណត់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព។

ទីតាំង​លេខ ១៥

ប្រជ្រុយ​នៅត្រង់​នេះ បញ្ជាក់ថា អ្នក​គឺជា​មនុស្ស​ម្នាក់ ដែល​តែងតែ​មានដំណើរ​ឆ្ពោះទៅមុខ​ជានិច្ច និង​មានការ​ច្នៃប្រឌិត ជួសជុល​រចនា​ឡើងវិញ​នូវផ្ទះ​របស់​អ្នក​ឥតឈប់ឈរ។ អ្នក​ចង់​ឱ្យគេ​ណែនាំ​នូវ​អ្វី ដែល​ថ្មី និង​រកមើល​កន្លែង​ថ្មី។ អ្នក នឹងមិន​សប្បាយចិត្ត​ទេ ប្រសិនបើ​អ្នក​ស្ថិតនៅ​មួយកន្លែង​រយៈពេល​យូរ។ អ្នក រីករាយ​ក្នុងការ​ធ្វើដំណើរ និង​ការ​ផ្សងព្រេង ហើយ​ក្រសែភ្នែក​របស់​អ្នក​មុត​ស្រួត ពូកែ​ខាង​សង្កេត​ខ្លាំងណាស់។


ទីតាំង​លេខ ១៦

អ្នក​ចាំបាច់​ត្រូវ មានការ​ប្រុងប្រយ័ត្ន នៅពេល​អ្នក​បរិភោគ​អាហារ និង​នៅពេល​ឈានដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក ។ ទាំងនេះ គឺជា​បញ្ហា ២ ដ៏​ធំ​បំផុត​របស់​អ្នក។ អ្នក មាន​ទំនោរ​ទៅរក​បញ្ហា ឡើង​ទម្ងន់ ដែល​អាចធ្វើឱ្យ​អ្នកមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត។ អ្នក​រីករាយ ក្នុង​រឿង​ស្នេហា , ដែ​ពេលខ្លះ អ្នកមាន​ស្នេហា​ជំពាក់ជំពិន ជាមួយនឹង​ដៃគូ​ច្រើន, ប៉ុន្តែ​ដោយសារតែ​អ្នក គឺជា​មនុស្ស មាន​សីលធម៌​ខ្លះ​នោះ អ្នក​នឹងមាន​អារម្មណ៍​ថា មាន​កំហុស​អំពី​រឿង​ស្នេហា​បែបនេះ ហើយ​វា​នឹង ធ្វើឱ្យ​អ្នកមាន​ភាព​តានតឹង​ច្រើន។

ទីតាំង​លេខ ១៧

អ្នក នឹង​ជាម​នុស្ស ដែល​លេចធ្លោ ក្នុងសង្គម​យ៉ាងខ្លាំង។ អ្នកមាន​អត្តចរិត​សកម្ម នៅលើ​ឆាក សង្គម និង​ជា​មនុស្ស​សម្បូរ​វោហារ​បំផុត។ អ្នក មាន​ទំនោរ​ទៅរក​ភាព​អំនួត អំពី​ការទទួលបាន​ជោគជ័យ ដែល​អាច​នាំឱ្យ​អ្នក​បាត់បង់​កេរ្ដិ៍ឈ្មោះ​ល្អ​របស់ខ្លួន។ កត្ដា​នេះ នឹង​ប៉ះពាល់​ដល់​អ្នក យ៉ាងខ្លាំង ដោយសារតែ​អ្នកមាន​ទំនុកចិត្ត និង​ឱ្យ​តម្លៃ​លើ​ខ្លួនឯង​ខ្លាំង​ជ្រុល​ពេក ដែល​លើសពី​អ្វី ដែល​អ្នកដទៃ​គិត​ចំពោះ​អ្នក។

ទីតាំង​លេខ ១៨

អ្នក គឺជា​មនុស្ស​ម្នាក់ ដែល​តែងតែ មាន​ការវិវត្ដ​ទៅមុខ​ជានិច្ច។ អ្នកនឹង​មានដំណើរ​ទេស​ចរណ៍​យ៉ាងច្រើន ទៅ​ក្រៅប្រទេស​នៅក្នុង​ជីវិត​របស់​អ្នក ប៉ុន្តែ​អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត រាល់ពេល ដែល​អ្នក​ឆ្លងកាត់​មហាសាគរ ពីព្រោះ​ប្រជ្រុយ​របស់​អ្នក ចង់ ឱ្យ​អ្នកស្នាក់នៅ​ក្នុងផ្ទះ ជាង​កាលដែល​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស។

ទីតាំង​លេខ ១៩

អ្នកមាន​លាភ​សំណាង​ខាង​លុយកាក់ និង​ខាង​មាន​មិត្តភក្តិ​ល្អ​ច្រើន , ដូច្នេះ នេះ​គឺជា​ទីតាំង​ដ៏​ល្អ ដែល​យើង​គួរ​មាន​ប្រជ្រុយ។ ភាពទន់ខ្សោយ​របស់​អ្នក គឺថា អ្នកមាន​ទំនោរ​បង្អោន​ទៅរក ការជាប់​ចិ​ត្ដ​ស្នេហា មនុស្ស​ភេទ​ផ្ទុយគ្នា។ នៅក្នុង​ជីវិត​របស់​អ្នក ការងាយ​ជាប់​ស្នេហ៍​បែបនេះ អាច​នាំ​អ្នក​ឈានទៅរក​ភាព​ក្ដៅក្រហាយ​ចិ​ត្ដ ដូច្នេះ​ត្រូវ​ហាមប្រាម​ចិ​ត្ដ កុំឱ្យ​ពុះកញ្ជ្រោល​រឿង​បែបនេះ​ខ្លាំងពេក!

ទីតាំង​លេខ ២០

ប្រជ្រុយ នៅត្រង់​កន្លែង​នេះ អាចជា​ប្រជ្រុយ​នាំ​លាភ​សំណាង​បំផុត ឬក៏​នាំ​ភាព​អពមង្គល​បំផុត។ ប្រសិនបើ​អ្នកមាន​ប្រជ្រុយ​ត្រង់​កន្លែង​នេះ អ្នកនឹង​ត្រូវមាន​វាសនា​ទទួលបាន​កេរ្ដិ៍ឈ្មោះ​ល្អ ឬ​ត្រូវ​អពយស។ អ្នកមាន​ភាពឈ្លាសវៃ​យ៉ាងខ្លាំង​សម្រាប់​ការច្នៃប្រឌិត ប៉ុន្តែ​ទេពកោសល្យ​របស់​អ្នក អាច​ត្រូវបាន​ប្រើ​សម្រាប់​ទាំង​ផ្លូវ​ល្អ និង​អាក្រក់។ អ្នក​មិនមែនជា​ប្រភេទ​មនុស្ស ដែល​អាច​ឱ្យគេ​និយាយ​លេងសើច​ជាមួយ​ច្រើន​បាន​នោះទេ ហើយ​ថែមទាំង​ជាម​នុស្ស ដែល​មិន​ងាយ​នឹង​ធ្វើឱ្យ​រំជួល​ចិ​ត្ដ។ ពេល​ខឹង អ្នក​មិន​ងាយ នឹងមាន​ភាព​អត់ឱន និង​បំភ្លេចចោល យ៉ាង​ងាយស្រួល​ឡើយ។ ប្រជ្រុយ​នេះ​ជា​សញ្ញា​នៃ​មនុស្ស​ណា​ម្នាក់ ដែល​នឹង​ត្រូវបាន​ចារ ក្នុង​ប្រវត្តិសាស្ត្រ​ថា ជា​អ្នកធំ ឬ​ជា​អ្នកកាន់អំណាច​ផ្ដាច់ការ។

ទីតាំង​លេខ ២១

នេះ​គឺជា​ប្រជ្រុយ​ល្អ ព្រោះ​វា​បាន​បង្ហាញថា អ្នក​នឹងមាន​គ្រឿង​បរិភោគ និង​ភេសជ្ជៈ​ហូរហៀរ ពេញ​មួយជីវិត របស់​អ្នក។ប្រជ្រុយ​នេះ នឹង​ផ្តល់​កិត្តិនាម និង​ការទទួលស្គាល់​ដល់​អ្នក។

ទីតាំង​លេខ ២២

ជីវិត​របស់​អ្នក តែងតែមាន​ភាពសប្បាយ​រីករាយ ហើយអ្វីៗនឹង​ដំណើរការ​យ៉ាង​រលូន​ស​ម្រា​ប់​អ្នក។ អ្នក​អាច​ក្លាយ​ទៅ​តារា​ល្បី​លើ​វិស័យ​កីឡា​មួយរូប ប្រសិនបើ​អ្នកមាន​ចំណង់​ចំណូលចិត្ត​វា។ ប្រជ្រុយ នៅ​ចុង​ចិញ្ចើម​នេះ​ផងដែរ បាន​បង្ហាញថា មនុស្ស​ម្នាក់នេះ មាន​សិទ្ធិអំណាច​យ៉ាង​អស្ចារ្យ ដូច្នេះ​ប្រសិនបើ​អ្នក ជា​នាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន​មួយ អ្នកនឹង​ដឹកនាំ​អង្គភាព​បាន​យ៉ាង​ល្អ ។

ទីតាំង​លេខ ២៣

អ្នកមាន​កម្រិត​ប្រាជ្ញា​ខ្ពស់ ហើយ​អ្នក​ឆ្លាត​ទាំង​ការគិត និង​ឆ្លាត ក្នុងការ​ដោះស្រាយ​បញ្ហាលំបាក និង​គ្រោះថ្នាក់ផ្សេងៗ ក្នុង​ជីវិត។ អ្នកមាន​សភាវគតិ​ខាង​ការអភិវឌ្ឍ​ជីវិត​រស់នៅ​ខ្ពស់ ហើយនឹង​ដឹកនាំ​ជីវិត​ប្រកបដោយ​អត្ថន័យ និង​យូរអង្វែង ។ អ្នក នឹងមាន​សកម្ម​ខាង​រាងកាយ រហូតដល់​អ្នកមាន​វ័យ​ចំណាស់​ខ្លាំង ហើយ​នឹងមាន​មិត្តភក្តិ និង​ក្រុមគ្រួសារ​នៅ​ជុំវិញ​រហូតដល់​ទីបំផុត។

ទីតាំង​លេខ ២៤

អ្នកនឹង​ទទួលបាន​នូវ​កិត្តិនាម និង​ទ្រព្យសម្បត្តិ​ទាំង​វ័យក្មេង ហើយ​តាម​តម្រា អ្នក​ត្រូវ​រក្សាទ្រព្យ​នេះ ទុក​បរិភោគ​ប្រើប្រាស់​ពេល​វ័យចាស់ ព្រោះ​មនុស្ស ដែលមាន​ប្រជ្រុយ​នៅត្រង់​កន្លែង​នេះ នឹងមាន​ជីវិត​ដ៏​លំបាក ពេល​ឈានដល់​វ័យចាស់។

ទីតាំង​លេខ ២៥

អ្នក នឹង​រីករាយ ជាមួយនឹង​ភាពរុងរឿង និង​លាភ​សំណាង , ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន កុំ​សប្បាយ​ខ្លាំង​ហួសហេតុ រហូតដល់​ភ្លេចខ្លួន ។ សូម​រក្សា​អាកប្បកិរិយា​ឱ្យនៅ​ប្រក្រតី​ដូច​សព្វមួយដង ហើយ​អ្នក នឹងមាន​អាយុ​វែង និង ប្រកបដោយ​ផ្លែផ្កា។

ទីតាំង​លេខ ២៦
ប្រសិនបើអ្នកមានប្រជ្រុយនៅកន្លែងនេះ វាមិនមែនជាសញ្ញារីករាយនោះទេ ។ អ្នកនឹងជាជនរងគ្រោះនៃជំងឺដែលមានរយៈពេលវែងដែលនឹងបង្កបញ្ហាដល់អ្នកនៅពេលណាមួយជាក់មិនខាន ។ ប្រជុយកន្លែង នេះក៏បង្ហាញពីការបង្ហូរទ្រព្យសម្បត្តិហិរញ្ញវត្ថុថេរ ដោយសារតែជំនាញគ្រប់គ្រងប្រាក់មិនល្អ ។ ដូច្នេះ​ជាទម្លាប់ និង ទំនាយ​នៃជនជាតិចិន គឺ​គេ​កាត់​ប្រជ្រុយ​នេះចោល ។

ពេលដែល​អ្នក​បាន​ជ្រាប​ពី​ខ្លឹមសារ លោកអ្នក នឹង​បាន​សប្បាយ​ចិ​ត្ដ ពេលដែល​ប្រជ្រុយ នៅត្រង់ចំណុច​ណាមួយ នៃ​ផ្ទៃមុខ​របស់​អ្នកនោះ បញ្ជាក់ថា​ល្អ ហើយ​អ្នកនឹង​មានការ​ប្រុងប្រយ័ត្ន​បន្ថែម នៅពេល​តម្រា​ទស្សន៍ទាយ​ថា ប្រជ្រុយ​នៅ​ផ្នែក​ណាមួយ នាំ​គ្រោះ​មិនល្អ តែ​ពុំ​ចាំបាច់​គិត​ច្រើនពេក​នោះទេ ហើយ​ចាត់ទុកថា វា​មិនមាន​អ្វី​កើតមានឡើង។ អ្នក​គួរ​ចាំ​ថា លុះត្រាតែ​ប្រ​ជុ​យ​នោះ​ស្ថិតនៅ​ចំ​កន្លែង​នោះ ៩៥% ទើប​ចាត់ទុកថា​វា​បានការ ប្រសិនបើ​ប្រជ្រុយ​នោះ​គ្រាន់តែ​ស្ថិតនៅក្នុង​បរិវេណ​ចំណុច​នោះ ប្រជ្រុយ​នោះ​ពុំមាន​អត្ថន័យ​អ្វី​ឡើយ៕


Copyrighted: Moha Sneha

error: Content is protected !!