kalib9

ចូលចិត្តបែបណា? របៀបនៃការអង្គុយ បង្ហាញអំពីបុគ្គលិកលក្ខណៈ និងអត្តចរិត!

មានរឿងជាច្រើនដែលយើងធ្វើដោយមិនដឹងខ្លួនដែលបង្ហាញឱ្យឃើញអំពីស្ថានភាព អកប្បកិរយា បុគ្គលិកលក្ខណះ របស់យើង។ ភាសានៃកាយកាយវិការដូចជា កាយវិការដៃ ជើង ការដេក ការដើរ និងការអង្គុយរបស់យើងបង្ហាញឱ្យឃើញច្រើនជាងអ្វីដែលខ្លួនយើងនិយាយ។

ហើយរបៀបនៃការអង្គុយរបស់យើងបានបង្ហាញឱ្យឃើញយ៉ាងច្រើនអំពីបុគ្គលិកលក្ខណះរបស់យើង។ មុននឹងអ្នកអានចូររកមើលថាតើកាយវិការអង្គុយមួយក្នុងចំណោមកាយវិការខាងក្រោមទាំងនេះតើមួយណាជាកាយវិការរបស់អ្នក។

1. របៀបនៃអង្គុយ A
មនុស្សដែលមានទំលាប់អង្គុយបែបនេះជាទូទៅជាអ្នកដែរធ្វើកិច្ចការអ្វីមួយមត់ចត់ដោយរលូន។ ពួកគេមិនមែនជាមនុស្សដែលមានការចាប់អារម្មណ៍ច្រើនទេហើយពួកគេមិនបារម្ភច្រើនអំពីអនាគតឡើយ។

ពួកគេជាមនុស្សដៃទូលាយ និងចូលចិត្តកំប្លែងតាមបែបធម្មជាតិ។ ពួកគេរស់នៅតាមផ្លូវរបស់គេហើយមិនខ្វល់ពីអ្វីដែលអ្នកដទៃនិយាយអំពីពួកគេនោះទេ។

2. របៀបនៃអង្គុយ B

មនុស្សដែលអង្គុយនៅក្នុងទីតាំងនេះជាទូទៅជាមនុស្សដែលមានគំនិត។ ពួកគេភាគច្រើនរក្សាខ្លួនឯងដោយសារពួកគេមិនទុកចិត្តមនុស្សជាច្រើនជាមួយនឹងគំនិតរបស់ពួកគេ។

ការអង្គុយគងអន្ទាក់ខ្លានេះក៏មានន័យផងដែរថាត្រូវការពេលវេលាជាច្រើនសម្រាប់អ្នកដទៃដើម្បីទទួលបានការទុកចិត្តពីពួកគេហើយពួកគេមិនមែនជាមនុស្សដែលងាយនិងលួងលោមទេ។

ពួកគេគឺជាអ្នកដែលនឹងព្យាយាមយល់ពីអ្នកនិងជាមនុស្សចុងក្រោយដែលអ្នកគួរទុកចិត្ត។ ប្រសិនបើអ្នកមានមិត្តឬបងប្អូនដែលមានរបៀបនៃការអង្គុយបែបនេះនៅក្នុងជីវិតរបស់អ្នកពិតណាស់ពួកគេគឺជាត្បូងពេជ្រសំរាប់អ្នកហើយ។

3. របៀបនៃអង្គុយ C

មនុស្សដែលអង្គុយបែបនេះគឺមានទំនុកចិត្តនិងយល់ដឹងខ្លួនឯងយ៉ាងច្បាស់។ ពួកគេដឹងពីចំណុចខ្សោយរបស់ពួកគេ និងភាពទន់ខ្សោយរបស់ពួកគេហើយពួកគេក៏ដឹងពីរបៀបប្រើវាផងដែរ។

ពួកគេជាមនុស្សដែលទទួលបានការស្រឡាញ់ពីមិត្តភក្តិនិងក្រុមគ្រួសាររបស់ពួកគេ។ ពួកគេចូលចិត្តការយកចិត្តទុកដាក់ហើយពួកគេដឹងថាពួកគេមានមហិច្ឆតាដែលត្រូវធ្វើ។

ពួកគេជំរុញខ្លួនឯងនិងស្វែងរកទំនុកចិត្តលើការងារដែលពួកគេដែលបានធ្វើ។ ពួកគេហាក់ដូចជាមានមោទនភាពនិងអំនួតនៅពេលខ្លះប៉ុន្តែមានភាពស្និតស្នាលជាងគេចំពោះក្រុមគ្រួសារ និងមិត្តភក្តិ។

4. របៀបនៃអង្គុយ D

មនុស្សដែលអង្គុយនៅក្នុងទីតាំងនេះគឺសប្បុរស ទន់ភ្លន់ ស្មោះត្រង់ និងចូលចិត្តធ្វើអ្វីត្រង់ទៅត្រង់មក។ ពួកគេមិនចេះលាក់បាំងអ្វីនៅក្នុងចិត្តនិងអ្វីដែលពួកបានធ្វើ ហើយអាចចាត់ទុកថាជាជាមនុស្សសុភាពរាប មិនកោងកាចតែមិនទន់ជ្រាយ ឬមានគំនិតអាក្រក់នៅក្នុងចិត្ដរបស់គេឡើយ។

ពួកគេក៏ជាមនុស្សដែលនឹងក្លាយជាមនុស្សដំបូងដែលមកជួយអ្នកប្រសិនបើអ្នកត្រូវការពឹងពាក់ឲ្យពួកគេជួយ។ ពួកគេមិនស្ទាក់ស្ទើរក្នុងការជួយទេហើយពួកគេមិនមានល័ក្ខខ័ណ្ឌអ្វីពីអ្នកដែរ ពួគគេជួយដោយចិត្ត ដោយសេចក្តីគោរពស្រឡាញ់របស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយសេចក្តីស្រឡាញ់របស់ពួកគេអាចត្រូវបានលើកឡើងដោយអ្នកដទៃហើយនេះគឺជារឿងមួយដែលពួកគេប្រឈមមុខជាបន្តបន្ទាប់។

ជាការពិតដែលថាពួកគេនៅតែមានសុទិដ្ឋិនិយមនិងសេចក្តីស្រឡាញ់បើទោះបីជាការទុកចិត្តរបស់ពួកគេត្រូវបានក្បត់ក៏ដោយក៏ពួកគេគិតថាការជួយរបស់ពួកគេមិនចង់បានសេចក្តីតបស្នងនោះទេ។

5. របៀបនៃអង្គុយ E

មនុស្សដែលអង្គុយនៅក្នុងទីតាំងនេះគឺធ្វើអ្វីទៅតាមចំនង់ចំណូលចិត្តធម្មជាតិរបស់ពួកគេ។ ពួកគេជំរុញខ្លួនឯង ពួកគេមានមហិច្ឆតា និងមានគំនិតរៀបចំការងារបានយ៉ាងល្អ។ ពួកគេជាមនុស្សធ្វើអ្វីផ្ចិតផ្ចង់ដើម្បីភាពល្អឥតខ្ចោះនិងជាពិសេសធ្វើអ្វីយ៉ាងលម្អិតសូម្បីតែរឿងតូចតាច។

ប្រសម្រួលដោយ៖ បងយក្ស