kalib9

ក្នុងផ្ទះបើមានឆ្នាំទាំង ៥ នេះ (ឆ្នាំជូត ឆ្នាំឆ្លូវ ឆ្នាំរោង ឆ្នាំមមី និង ឆ្នាំកុរ) នៅ​ចន្លោះ​ថ្ងៃទី​៥ ដល់ ទី​៧ ខែមករា ឆ្នាំ​២០១៨!​ គួរស៊ែរយកលាភដើមឆ្នាំ

ចង់កូនប្រុសស្រីរបស់ពុកម៉ែទៅបន្តនៅប្រទេសជប៉ុនចូលធ្វើការសាកសួរភ្នាក់ងារ EntrustMe

អំឡុងពេល ៣ថ្ងៃនេះ គឺគិតចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៨ មាន ឆ្នាំដល់ទៅ ៥ មានរាសីខ្ពស់ត្រដែត ហើយអាចទទួលបានលាភសំណាង រៀងៗខ្លួន ទៅតាម ឆ្នាំកំណើត ទាំងនោះ:

១-ឆ្នាំជូត: មានសំណាង​ខ្ពស់ត្រដែត ហើយនិងមានដំណឹងល្អមកពីគ្រប់ទិសទី ព្រមទាំងមាន អ្នកយកលុយកាក់ ឬក៏របស់មានមានតម្លៃមកអោយ ដើម្បីអរគុណចំពោះ ទង្វើល្អ ដែលអ្នក បានធ្វើកន្លងមក ។ ក្នុងអំឡុងពេល ៣ ថ្ងៃនេះ (ថ្ងៃទី​៥ ដល់ទី​៧ ខែ​មករា ឆ្នាំ​២០១៨) អ្នកគិតគូរ ចង់ប្រកប កិច្ចការងារអ្វីក៏បាន សម្រេចដែរ ។ ចំពោះគូស្នេហ៍វិញ ហាក់ដូចជាមានភាពល្អូកល្អឺនខ្លាំងជាងធម្មតា ដែល អាចបណ្តាលឲ្យមានមនុស្សអាក្រក់ ចាំលួចច្រណែន ។ តែកុំបារម្ភ គេមិនអាចធ្វើអ្វីអ្នកបានឡើយ!

២-ឆ្នាំឆ្លូវ: មានជោគវាសនាល្អ និងសំណាង​ឡើងខ្ពស់មែនទែន ហើយអំឡុងពេល ៣ថ្ងៃនេះ អ្នក នឹង រកស៊ីកាកកប មែនទែន និងមានចំណូលជាប្រាស់កាសច្រើនហូរ ហៀរ ។ ចំពោះអ្នក ដែលកំពុងមានជម្ងឺវិញ នឹងបានជាសះស្បើយ ដូចគេបេះ អ៊ីចឹង ។ ក្នុងរយៈពេលល្អ ៣ ថ្ងៃនេះ (ថ្ងៃទី​៥ ដល់ទី​៧ ខែ​មករា ឆ្នាំ​២០១៨) អ្នកចង់ទិញ ឬលក់ អ្វីក៏មិនជាបញ្ហាចោទដែរ ផ្ទុយទៅវិញ វាថែមទាំងធ្វើឲ្យលោកអ្នក កាន់តែហេង ទៅវិញ ។ ក្នុងរឿងស្នេហា អ្នកធ្លាប់តែបារម្ភ ខ្វល់ខ្វាយក្នុងចិត្ត តែដល់ ពេល នេះ អ្នកប្រែជារីករាយ ញញឹម ញញែម និង មានសុភមង្គល សើចក្អាកក្អាយ ទៅវិញ ។

៣-ឆ្នាំរោង: អ្នកមានសំណាង​ល្អណាស់ ពោលគឺអ្នកកើតក្នុងឆ្នាំរោង មានរិទ្ធីតេជះ អំណាច និង លាភសំណាងច្រើនជាងគេ តាំងពីកកើតកំណើតមកម្ល៉េះ ប៉ុន្តែ ទោះយ៉ាងណា ការទស្សន៍ទាយ នេះគឺសំដៅធំ ត្រង់ថ្ងៃទី ៥ , ៦ និង ៧ ខែមករា ឆ្នាំ​២០១៨ ប៉ុណ្ណោះ ។ ក្នុងអំឡុង ពេលកំណត់ ៣ថ្ងៃខាងលើនេះ អ្នកនឹងមានសំណាងជាបន្តបន្ទាប់ ទោះជាអ្នក ចេញទៅប្រកប របរ រកស៊ីអ្វីក៏ដោយ ជួយកិច្ចការងារអ្នកដទៃអ្វីក៏ដោយ ឬក៏ អង្គុយស្ងៀមៗក៏ដោយ ក៏លោក អ្នក នៅតែមានមនុស្សនាំលាភសំណាងមកអោយលោកអ្នកជាក់ ជាមិនខាន ។ រីឯរឿងស្នេហា រវាងមនុស្សប្រុស និងមនុស្សស្រីវិញ មិនមានអ្វីអាក្រក់គួរឲ្យកត់សំគាល់ទេ មានតែគូស្នេហ៍ ព្យាយាមយកចិត្តទុកដាក់លើខ្លួន លើសពីសព្វមួយដង ។

៤-ឆ្នាំមមី: មានសំណាង​​ខ្ពស់ត្រដែត និងមានរឿងចម្លែកៗកើតឡើង ក្នុងជីវិតអ្នក ល្អៗ ដែលខ្លួនអ្នកនឹងស្មានមិនដល់ ហើយតែងតែសួរខ្លួនឯងថា ហេតុអ្វីបានជាវាកើតឡើង មកលើខ្លួន អ្នកអ៊ីចឹង ? ហេតុអ្វីក៏ខ្ញុំដូចជាហេងម៉េ្លះ ? ទន្ទឹមនឹងនេះ វត្ថុដែលអ្នកធ្លាប់តែប្រាថ្នាចង់បាន មកជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ នឹងធ្លាក់មកក្នុងកណ្តាប់ដៃរបស់អ្នកជាក់ជា មិនខាន ហើយ អ្នកនឹងរីករាយ ញញឹមជាប់ជានិច្ច ។ អំឡុងពេល ៣ថ្ងៃនេះ ហាមអ្នកតែម៉្យាងគឺ ជឿទុកចិត្ត មនុស្សប្លែកមុខ ព្រោះមនុស្សនេះ គឺជាប្រស្នារបស់ទេវត្តា ដែលមកសាកល្បងក្នុងជីវិត អ្នក ហើយអាចនាំស៊យដល់អ្នក ប្រសិនបើអ្នកជឿទុកចិត្តលើគេ ជាងខ្លួនឯង ឬក៏មនុស្សនៅក្បែរ ខ្លួន ដូចជាសាច់ញាតិ បងប្អូន ឬ ក៏ប្តី ប្រពន្ធ ។ ចំពោះរឿងស្នេហា ក្នុងពេល ៣ថ្ងៃនេះ គឺ ល្អដល់កម្រិត អតិបរមាតែម្តង ។

៥-ឆ្នាំកុរ: ជោគសំណាងរបស់អ្នកកាន់តែខិត មករកជីវិតរបស់អ្នកហើយ ព្រោះ រយៈពេល កំណត់ ៣ ថ្ងៃនេះ អ្នកមានសំណាង​ មិនចាញ់ឆ្នាំទាំង ៤ ខាងលើទេ ពោល គឺខ្ពស់ត្រដែត តែម្តង ។ រាល់វត្ថុបំណង ឬកិច្ចការដែលគ្រោងនឹងបំពេញ នឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត ១០០% សឹងតែមិនជឿ ។ អ្នកនឹងមានដំណឹងល្អ ក្នុងរឿងស្នេហា ការសិក្សារ ឬក៏រឿង ការងាររកស៊ី បណ្តាក់ទុន ។ ក្នុងរយៈពេល ៣ ថ្ងៃនេះ បើមានអ្នកណាក៏ដោយ បបួលអ្នក រកស៊ីអ្វីក៏ដោយ អ្នកកុំប្រកែកត្រូវចូលហ៊ុន ជាមួយចុះ ព្រោះ គេនឹងនាំអ្នកឲ្យចំណេញ បាន ប្រាក់ជាច្រើន ។ ក្នុងរឿងស្នេហា ប្រសិនបើកាលពីពេលមុន មានភាពល្អក់កករ ដល់ខែ ឧសភាភ្លាម វានឹងស្រាកស្រាន្តបន្តិចម្តងៗ លុះឈានចូលថ្ងៃទី ៥ ដល់ទី ៧ ខែ​មករា​ ឆ្នាំ​២០១៨ ស្នេហា អ្នកនឹង ប្រែជាល្អូកល្អឺនជាក់ជាមិនខាន!

error: Content is protected !!