kalib9

៦ ​ចំណុច​ឆ្ពោះ​ទៅ​ការ​បង្កើត​ហាង​កាហ្វេ​ដែល​គួរ​យល់​ដឹង

មនុស្ស​ភាគច្រើន​តែង​មាន​ក្ដី​ស្រមៃ​ថា ​ចង់​មាន​អាជីវកម្ម​ខ្លួន​ឯង​ជាជាង​ការ​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ។ ​ក្នុង​ចំណោម​អាជីវកម្ម​ជា​ច្រើន​ ​អាជីវកម្ម​ហាង​កាហ្វេ​កំពុង​ទទួល​ការ​ចាប់អារម្មណ៍​​​ពី​សំណាក់​សហគ្រិន​​ បច្ចុប្បន្ន។ ​​​ការ​បើក​ដំណើរការ​អាជីវកម្ម​ប្រភេទ​នេះ។

១.​ កំណត់​​ប្រភេទ​ហាង​កាហ្វេ​ដែល​អ្នក​ចង់​បើក
កំណត់​ទំហំ​ទឹកប្រាក់​ដែល​អ្នក​មាន​លទ្ធភាព​បើក។ ​​សួរ​ខ្លួន​ឯង​ថា ​តើ​អ្នក​ចង់​សេង​ហេង​កាហ្វេ​ដែល​មាន​ស្រាប់ ​ទិញ​​ស្លាក​យីហោ (Brand) ​​ហាង​កាហ្វេ​ល្បី ​ឬ​ចង់​ចាប់​ផ្ដើម​ហាង​កាហ្វេ​​ថ្មី​សន្លាង​ដោយ​ខ្លួន​ផ្ទាល់? ​ទន្ទឹម​គ្នា​នេះ​ អ្នក​ក៏​ត្រូវ​គិត​ផង​ដែរ​ថា ​តើ​អ្នក​ចង់​ជួល​បុគ្គលិក​ ឬ​​ចាប់​ផ្ដើម​ធ្វើ​ជា​ថៅកែ និង​កូន​ឈ្នួល​ដោយ​ខ្លួន​ឯង​។

២. ​ស្វែងយល់​ពី​មុខ​ជំនួញ​នេះ​ជា​មុន
​អ្នក​អាច​សាកល្បង​​សុំ​​ធ្វើ​ការងារ​ជា​អ្នក​ឆុង​កាហ្វេ​ ​និង​ភេសជ្ជៈ​​​​នៅ​ហាង​កាហ្វេ​ជោគជ័យ​ណាមួយ​ដើម្បី​អាច​ឲ្យ​អ្នក​អាច​ សិក្សា​ស្វែង​យល់​ពី​ ​របៀប​ឆុង​​កាហ្វេ​ ឬ​លាយ​ភេសជ្ជៈ​ដទៃ។ ​ស្រប​គ្នា​នេះ​ដែរ ​អ្នក​អាច​សង្កេត​មើល​ពី​​ដំណើរការ​អាជីវកម្ម​ទាំង​មូល ការ​​គ្រប់គ្រង​ និង​ស្រូប​ទាញ​​អតិថិជន​ពី​អ្នក​គ្រប់គ្រង​របស់​អ្នក។

៣. ​បង្កើត​គម្រោង​ផែនការ
​ចំណុច​ទី​ ៣ ​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ បង្កើត​គម្រោង​ផែនការ​អាជីវកម្ម​ដែល​បរិយាយ​ពី​តម្លៃ​​ជាវ​ផលិតផល​ ​បរិក្ខារ​ផលិត ​​ការ​ទិញ​អាជ្ញាប័ណ្ណ ​​និង​សម្ភារៈ​ប្រើប្រាស់​នានា​ដែល​អ្នក​ត្រូវ​ការ​ក្នុង​ការ​បង្កើត​​ អាជីវកម្ម​នេះ។

៤. ​ជ្រើសរើស​ទីតាំង
​បន្ទាប់​ពី​សរសេរ​ផែនការ​ហើយ​ អ្នក​ត្រូវ​​កំណត់​ទីតាំង​ដែល​ចង់​បង្កើត​ជំនួញ។​ ​ទីតាំង​នៃ​ជំនួញ​ត្រូវ​ឲ្យ​សម​ទៅ​នឹង​ប្រភេទ​អតិថិជន​ដែល​អ្នក​ចង់​បាន។ ​​ទីតាំង​ដ៏​ល្អ​គួរ​ស្វែង​រក​កន្លែង​ដែល​សម្បូរ​មនុស្ស​ធ្វើ​ដំណើរ​ ឆ្លងកាត់ ​​និង​មាន​កន្លែង​ចត​យានជំនិះ​ងាយស្រួល។

៥. ​ផ្សព្វផ្សាយ​
​ដើម្បី​ឲ្យ​អតិថិជន​របស់​អ្នក​បាន​ដឹង​ថា ​ពី​អាជីវកម្ម​ថ្មី​របស់​អ្នក​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ។ ​​ការ​ផ្សព្វផ្សាយ​​អាច​ធ្វើ​ឡើង​ក្រោម​រូបភាព​ផ្សេងៗ​គ្នា​ទៅ​តាម​ទំហំ​ ថវិកា​របស់​អ្នក​​ដូចជា ​តាមរយៈ​កាសែត ​​ទស្សនាវដ្ដី ​វិទ្យុ ​ខិត្តប័ណ្ណ ​ឬ​បណ្ដាញ​សង្គម​ដូចជា ​Facebook Ads ​ជា​ដើម។ ​ស្រប​គ្នា​នេះ​ដែរ ​នៅ​ដំណាក់កាល​ដំបូង​​អ្នក​អាច​បង្កើត​ប្រូម៉ូសិន​ថ្មី​ៗ​ដូចជា​​ ញ៉ាំ ​៥ ​ដង​ ថែម​ជូន​ ១​ ដង​ដោយ​ឥត​គិត​ថ្លៃ ​ឬ​អាច​ជា​ការ​ផ្ដល់​ជូន​គូប៉ុង​ថ្លៃ​អាហារ ​ឬ​​ប័ណ្ណ​បញ្ចុះ​តម្លៃ​ជា​ដើម។

៦. ​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​​នានា
ជំហាន​ដំបូង​ក្នុង​ការ​ជួយ​ឲ្យ​អាជីវកម្ម​កាហ្វេ​របស់​អ្នក​ដំណើរការ​គឺ ​ការ​បង្កើត​បណ្ដាញ​អតិថិជន។ ​​អ្នក​អាច​ទាក់ទង​​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ណា​ដែល​ត្រូវ​ការ​កាហ្វេ​របស់​អ្នក។ ​អ្នក​អាច​ចរចា​​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ​ក្នុង​តម្លៃ​ពិសេស​ណាមួយ ​ឬ​ផ្ដល់​ជូន​សេវាកម្ម​ដឹក​យក​ដល់​កន្លែង​ជាដើម។

error: Content is protected !!