kalib9

បើអ្នកមានរថយន្ត អ្នកគួរតែស៊ែរ និងអាន! ហាមដាច់ខាតរឿង ១០យ៉ាងដែលអ្នកមិនគួរធ្វើចំពោះរថយន្តរបស់អ្នក បើមិនចង់ស្តាយក្រោយ!

ខណៈពេលដែលរថយន្តទំនើបមានលក្ខណៈពិសេស​ ភាពសុវត្ថិភាពជាច្រើននិងប្រព័ន្ធអេឡិចត្រូនិចទំនើមដែលរក្សាអ្វីៗគ្រប់យ៉ាងដំណើរការយ៉ាងរលូនរួមទាំងការបង្ហាញពាក្យបញ្ជាប្រាប់ដល់អ្នកបើកបរអំពីបញ្ហាអ្វីមួយដែលអាចកើតមាន។

1. កុំចុច “បិទម៉ាស៊ីន” នៅពេលកំពុងបើកបរ

ប្រសិនបើអ្នកធ្វើវាដោយចៃដន្យនៅពេលបើកបរដោយល្បឿនលឿនផលប៉ះពាល់មិនល្អនឹងអាចកើតឡើង។ ទោះជារថយន្តទំនើបមានលក្ខណៈពិសេសដើម្បីការពារយ៉ាងណាក៏ដោយសូមកុំធ្វើវាអី។

2. មិនត្រូវជ្រើសរើស “R” នៅពេលកំពុងបើកបរ

រឿងមួយទៀតដែលអ្នកគួរជៀសវាងគឺជ្រើសរើស “R” នៅពេលបើកបរ។វាអាចធ្វើអោយមានគ្រោះថ្នាក់ ឬធ្វើអោយម៉ាស៊ីនរថយន្តរបស់របស់ខូច។

3. កុំជ្រើសរើស “P” នៅពេលបើកបរ

កុំព្យាយាមធ្វើវាអោយសោះ កុំព្យូទ័រនៅក្នុងឡានរបស់អ្នកនឹងរារាំងពាក្យបញ្ជានេះសម្រាប់ហេតុផលសុវត្ថិភាពប៉ុន្តែការផ្តល់នូវការបញ្ជាផ្ទុយគ្នាអាចធ្វើអោយខូចរថយន្តរបស់អ្នក។

4. កុំដាក់កូនសោច្រើនពេកនៅក្នុងចង្កោមសោ

កូនសោច្រើនពេកអាចមានទម្ងន់ធ្ងន់ហើយទម្ងន់អាចធ្វើឱ្យខូចរុនសោអ្នក។

5. ការផ្លាស់ប្តូរប្រេងម៉ាស៊ីន

អនុវត្តតាមការបញ្ជាក់របស់ក្រុមហ៊ុនផលិតថាតើការផ្លាស់ប្តូរប្រេងញឹកញាប់ប៉ុណ្ណាទើបសមហេតុផល។ នេះត្រូវបានអនុវត្តជាពិសេសចំពោះប្រេងម៉ាស៊ីន។ ក្រុមហ៊ុនផលិតមួយចំនួនប្រើប្រេងថ្លាណាស់នៅពេលដែលរថយន្តថ្មីចេញពីរោងចក្រហើយប្រេងនេះត្រូវតែផ្លាស់ប្តូរប្រហែល 1000 គីឡូម៉ែត្រ។

6. កុំដាក់ប្រេងម៉ាស៊ីនឱ្យលើសពីកំរិតរបស់ប្រេង

គំរបម៉ាស៊ីនមានស្នាមប្រឡាក់ត្រង់ចំនុចកំរិតរបស់ប្រេង។ បំពេញវាទៅកម្រិតនេះនិងមិនត្រូវអោយលើសឡើយ ដែលវានឹងបង្កឱ្យមានភាពមិនល្អដល់ម៉ាស៊ីនរថយន្ត និងផ្សែង ។

7. កុំបើកបររហូតដល់អស់សាំង

សូម្បីតែប្រេងឥន្ធនៈស្អាតក៏មានកករតូចល្អិតដែរ កករទាំងនោះវានឹកនៅបាតធុងសាំង។ ប្រសិនបើអ្នកបើកបរហូតដល់អស់សាំង កាកសំណល់ទាំងនោះត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីន។

8. ត្រូវយករថយន្តរបស់អ្នកទៅអោយជាងពិនិត្យប្រសិនបើលោតសញ្ញាទាំងនេះ

សញ្ញាព្រមាននៅលើតាមឡូទាំងអស់មិនដូចគ្នានឹងរថយន្តទាំងអស់នោះទេប៉ុន្តែជាទូទៅពួកវាត្រូវបានពណ៌សំរាប់ជូនដំណឹង។

  • សញ្ញាបៃតង (ឬពណ៌ខៀវពេលខ្លះ) គឺជាការចង្អុលបង្ហាញថាប្រព័ន្ធណាមួយត្រូវបានធ្វើឱ្យអសកម្ម។
  • និមិត្តសញ្ញាពណ៌លឿងបង្ហាញថារថយន្តរបស់អ្នកត្រូវការសេវាជួសជុលឬពិនិត្យហើយ។
  • ពណ៌ក្រហមមានន័យថាមានបញ្ហាធ្ងន់ធ្ងរហើយអ្នកគួរតែឆាប់យករថយន្តទៅចូលជាងជាប្រញាប់ព្រោះរថយន្តអាចមិនមានសុវត្ថិភាពក្នុងការបើកបរ។

9. សំបកកង់ – សំពាធខ្យល់

ការអនុវត្តដ៏ល្អមួយទៀត: ពិនិត្យមើលសម្ពាធកង់រថយន្តរៀងរាល់ពេលអ្នកចាប់ផ្តើមបើកបរ។ ប្រសិនបើអ្នកមានអារម្មណ៍ថាសំបកកង់របស់អ្នករាងធូរ សូមបូមកង់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការបើកបរជាមួយសំបកកង់ធូ ឬតឹងពេកមិនសូវមានសុវត្ថិភាពនោះទេ។

10. ការថ្លឹកកង់របស់រថយន្ត – តុល្យភាពឆែក

បើសិនជារថយន្តរបស់អ្នកឈានដល់ការជួសជុល សូមយកឡានទៅពិនិត្យហើយសួរមេកានិចដើម្បីពិនិត្យមើលពីតុល្យភាពនៃកង់របស់រថយន្ត និងភាពស្មើគ្នារបស់យាន់កង់។ ប្រសិនបើកង់មិនមានតុល្យភាពទេនោះអ្នកនិងពិបាកក្នុងការគ្រប់គ្រងលើឡានរបស់អ្នក។

ប្រែសម្រួលដោយ៖ បងយក្ស

Sponsored: