kalib9

របស់ទាំង១០យ៉ាង ដែលកាលពី១០០ឆ្នាំមុនចាត់ទុកដូចសម្រាម តែឥឡូវថ្លៃកប់!

Sponsored:

គំនិត និងតម្រូវការរបស់មនុស្សយើងតែងតែមានភាពខុសគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀត ដូច្នេះរបស់ដែលមនុស្សជំនាន់ជីដូនជីតាយើងអោយតម្លៃមិនប្រាកដថានៅតែមានតម្លៃនៅសម័យយើងនោះទេ រីឯរបស់ដែលមានតម្លៃនៅពេលនេះមិនប្រាកដថាមានតម្លៃនៅសម័យមុនដែរ។

របស់ទាំង១០យ៉ាងដែលបុព្វបុរសយើងកាលពី១០០ឆ្នាំមុនបានចាត់ទុកដូចសម្រាម តែឥឡូវបែរជាមានតម្លៃថ្លៃ និងមានមនុស្សត្រូវការច្រើនទៅវិញ ដែលក្នុងនោះមានដូចជា៖

១. បង្គង

ពីមុន បង្គងត្រូវបានគេគិតថាជាក្រឡាតសមុទ្រ ដូច្នេះវាត្រូវបានគេយកទៅធ្វើម្ហូបសម្រាប់អោយតែអ្នកទោសដែលនៅក្នុងគុកប៉ុណ្ណោះ។

២. ការចាក់សាក់

ការចាក់សាក់ ពីសម័យមុនត្រូវបានគេប្រើប្រាស់សម្រាប់តែសាក់លេខសម្គាល់ខ្លួនអោយអ្នកជាប់គុកប៉ុណ្ណោះ ប៉ុន្តែពេលនេះវាទៅជាសិល្បះលើខ្លួនមួយយ៉ាងពេញនិយម។

៣. ខោខូប៊យ

ពីមុន មានតែកម្មករជីករ៉ែទេដែលនិយមស្លៀកខោខៅប៊យ ដោយសារតែពួកវាធន់នឹងការធ្វើការងារធ្ងន់ មិនងាយរហែកដូចសាច់ក្រណាត់ប្រភេទផ្សេង។

៤. ដំឡូងបារាំង

ពីមុននៅពេលដែលជនជាតិអេស្ប៉ាញបានរកឃើញពូជដំឡូងបារាំងនេះដំបូង វាត្រូវបានគេយកមកដាក់ជាចំនីរបស់សត្វចិញ្ចឹមដើម្បីយកសាច់តែប៉ុណ្ណោះ។

៥. ស្បែកខ្មៅស្រអែម

ពីមុន មនុស្សចូលចិត្តស្បែកសដោយសារគេជឿថាពពួកស្បែកសគឺជាពពួកអភិជន ចំនែកឯអ្នកជាមានស្បែកខ្មៅច្រើនតែជាអ្នកបម្រើដែលគ្មានលុយសម្រាប់ថែសម្រស់ ប៉ុន្តែពេលនេះស្បែកខ្មៅស្រអែមទៅជាពណ៌ដ៏ពេញនិយមមួយទៅវិញ។

៦. ស្លាបមាន់

កាលពី១០០ឆ្នាំមុន ស្លាបមាន់ត្រូវបានចាត់ទុកជាផ្នែកដែលគ្មានបានប្រយោជន៍បំផុតរបស់សត្វមាន់ និងតែងតែត្រូវបានគេយកទៅបោះចោលរៀងរាល់ពេលចម្អិលអាហារ។

 

៧. សណ្តែកបាយ

ពីមុនសណ្តែកបាយមិនត្រូវបានគេចូលចិត្តទទួលទាននោះទេ ដោយសារតែពួកគេគិតថាវាគឺជាអាហាររបស់ជនជាតិឥណ្ឌាដែលជាអ្នកក្រីក្រប៉ុណ្ណោះ។

 

៨. សម្លៀកបំពាក់ដែលរហែក

ពីសម័យមុន មានតែអ្នកក្រីក្រ គ្មានប្រាក់ទិញសម្លៀកបំពាក់ត្រឹមត្រូវនោះទេ ដែលស្លៀកខោអាវរហែកនោះ។

៩. ស៊ូស៊ី

ពីមុន ស៊ូស៊ីត្រូវបានគេបង្កើតមកដើម្បីរក្សាគុណភាពរបស់សាច់ត្រីតែប៉ុណ្ណោះ ដែលពេលគេទទួលទាន គេទទួលទានតែសាច់ត្រីទេ ចំនែកឯបាយគឺគេបោះចោល។

១០. ការងារសម្តែង

ការងារសម្តែងកាលពីសម័យដើមមិនត្រូវបានសង្គមអោយតម្លៃដូចទេ ដោយសារតែគិតថាមានតែគេគិតថាមានតែអ្នកដែលមិនបានរៀនខ្ពង់ខ្ពស់នោះទេ ទើបរកប្រាក់តាមរយះរូបសម្រស់៕

ប្រភព៖ Brightside

error: Content is protected !!