kalib9

ពាក្យ​ “បរាជ័យ​” ជា​ពាក្យ​គួរ​ខ្លាច​មួយ​ដែល​មិន​បាន​ស្ថិត​ក្នុង​ក្ដី​ប្រាថ្នា​​របស់​មនុស្ស​គ្រប់​គ្នា​ឡើយ​

ពាក្យ​ “បរាជ័យ​” ជា​ពាក្យ​គួរ​ខ្លាច​មួយ​ដែល​មិន​បាន​ស្ថិត​ក្នុង​ក្ដី​ប្រាថ្នា​​របស់​មនុស្ស​គ្រប់​គ្នា​ឡើយ​ ក៏​ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​អាច​គេច​ផុត​ពី​វា​ ព្រោះ​ពី​ធម្មជាតិ​ពាក្យ “​បរាជ័យ”​ ​មាន​ច្រើន​ជាង​ពាក្យ​ជោគ​ជ័យ​ឆ្ងាយ​ណាស់។​

​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ភាព​បរាជ័យ​មិន​មែន​សុទ្ធ​អាក្រក់​នោះ​ទេ​ បើ​សិន​យើង​ចេះ​យក​វា​មក​ធ្វើ​ជា​មេ​រៀន​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត​។ អ្នក​ដឹង​ទេ? មាន​អ្នក​ប្រាជ្ញា​មួយ​ចំនួន​បាន​​ឲ្យ​និយមន័យ​ពាក្យ​”បរាជ័យ”​ថា​ ជា​គ្រូ​ដ៏​ល្អ​ ឬ ជា​ភាសា​អង់គ្លេស​ថា “Failure is a great teacher” ហេតុ​ដូច្នេះ​អ្នក​គួរ​ទាញ​យល់​ថា នៅ​ក្នុង​ភាព​បរាជ័យ ​វាមាន​តម្លៃ​របស់​វា។

របស់​មាន​តម្លៃ​ ៤​យ៉ាង​ពី​ភាព​បរាជ័យ​​ ដើម្បី​​ឲ្យ​អ្នក​ធ្វើ​ការ​គួរ​ពិចារណា​ទាំង​អស់គ្នា៖
-​របស់​មាន​តម្លៃ​ទី១ គឺ​ភាព​ខ្លាំង​​(Power)
នៅ​ពេល​ដែល​អ្នក​ពិចារណា​បន្ទាប់​ពី​បាន​ជួប​ភាព​បរាជ័យ​ ​អ្នក​នឹង​ដឹង​​កាន់​តែ​ច្បាស់​ថា​ អ្នក​ជា​មនុស្ស​ប្រភេទ​ណា ជា​មនុស្ស​ដែល​មាន​សមត្ថភាព​កម្រិត​ណា ដែល​នេះ​ជា​កម្លាំង​ផ្លូវ​ចិត្ត​មួយ​ដែល​ជំរុញ​ឲ្យ​អ្នក​មាន​ការ​កែប្រែ​យ៉ាង​ឆាប់​រហ័ស​ ហើយ​បើ​អ្នក​ខំប្រឹង​បន្ត​ការ​កែប្រែ​ពី​ចំណុច​ខ្វះ​ខាត់​មក​ជា​ចំណុច​ពេញលេញ​ជា​រឿយ​ៗ​ នោះវា​នឹង​ធ្វើ​​ឲ្យ​អ្នក​កាន់តែ​ខ្លាំង​ជាង​មុន​ទ្វេ​ដង ព្រោះ​អ្នក​ត្រូវ​ដឹង​ថា ថាមពល​នៃ​ភាព​បរាជ័យ​ខ្លាំង​ប៉ុណ្ណា​ ថាមពល​នៃ​កម្លាំង​ចិត្ត​ក៏​ខ្លាំង​ដូច​គ្នា​ដែរ​ ដូច​នេះ​វា​​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ងាយ​បំបាក់​ឡើយ​នៅ​ពេល​ខាង​មុន។

– ​របស់​មាន​តម្លៃ​​ទី​២ គឺ​បទ​ពិសោធន៍​(Experience)
មិន​មែន​ទទួល​បាន​បទ​ពិសោធន៍​ត្រឹម​តែ​ខ្លួន​ឯង​នោះ​ទេ​ តែ​អ្នក​ដទៃ​ដែល​អ្នក​បាន​ប្រឈម​មុខ​ជា​មួយ​ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​នោះ នឹង​ជា​គ្រូ​ដ៏​ល្អ​របស់​អ្នក​ ហើយ​ក៏​ជា​គ្រូ​ដែល​បាន​បង្រៀន​មេរៀន​ជីវិត​ដ៏​កម្រ​ និង​ដ៏​មាន​តម្លៃ ​​​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​បទ​ពិសោធន៍​ដែល​អាច​យក​កម​កសាង​ខ្លួន​ឲ្យ​កាន់​តែ​រឹង​មាំ​រហូត​ដល់​ថ្នាក់​មិន​អាច​បំបែក​បាន​(Invincible)។

– ​របស់​មាន​តម្លៃ​​ទី​៣ គឺ​ឱកាស​(Opportunity)
ត្រូវ​ចាំ​ថា​ ពេល​ដែល​អ្នក​ទទួល​បរាជ័យ​ជា​ឱកាស​ដ៏​មាន​តម្លៃ​បំផុត។ មនុស្ស​គ្រប់​គ្នា​នឹង​គិត​ថា​អ្នក​បាក់ស្បាត​ អ្នក​លែង​ហាន​តតាំង​ទៀត​ ដូច​នេះ​គេ​នឹង​បន្ធូរ​​ដៃ​លែង​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​សមត្ថភាព​របស់​អ្នក​ នេះ​ហើយ​ជា​ឱកាស​ ដែល​អ្នក​ត្រូវ​កសាង​គុណ​សម្បត្តិ​ឡើង​វិញ​ដោយ​រៀប​​ចំ​ខ្លួន​បាន​ល្អ​ ស្រប​ពេល​ដែល​គេ​កំពុង​ភ្លេច​​ខ្លួន​ អ្នក​នឹង​​អាច​ដណ្ដើម​យក​ភាព​ជោគ​ជ័យ​មក​វិញ​បាន​ដោយ​ងាយ។

-​​របស់​មាន​តម្លៃ​​ទី​៤ គឺ​សម្បជញ្ញៈ​(Conscience)
អ្វី​អ្នក​ធ្លាប់​បាន​គិត​ថា​អាច​កើត​មាន​ឡើង​ចំពោះ​អ្នក​ តែ​វា​បែរជា​ផ្ទុយ​​ពី​ការ​ពិត​នោះ ​នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា​ ខ្លួន​ស្ថិត​នៅ​ទី​ណា​ ហើយ​កំពុង​ធ្វើ​អ្វី​ ព្រោះ​ភាព​បរាជ័យ​នឹង​ដាស់​អ្នក​ឲ្យ​ដឹង​ខ្លួន​ហើយ​ងើប​មក​​ពិចារណា​ឡើង​វិញ​ ហើយ​ការ​ពិចារណា​នេះ​ទៀត​សោត​ នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ពី​គន្លឹះ​ដែល​អាច​​យក​ឈ្នះ​គួរ​ប្រជែង​នោះ​ថ្ងៃ​ណា​មួយ​មិន​ខាន។
ត្រូវ​ចាំ​ថា ភាព​បរាជ័យ​កើត​មាន​ឡើង​មិន​មែន​ដើម្បី​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​នោះ​ទេ តែ​វា​កើត​ឡើង​ដើម្បី​បង្រៀន​អ្នក​ឲ្យ​ចេះ​ក៏​សាង​ទឹក​ចិត្ត។ (Failure is not for desperation but it’s for how to encourage.)​​​​​

ប្រែសំរួលដោយ: បងយក្ស

error: Content is protected !!