kalib9

ញុាំផ្លែល្មុតយូរហើយ តិចអត់ដឹងថាផ្លែល្មុតមានប្រយោជអ្វីខ្លះ?

១. សារធាតុចិញ្ចឹមមានក្នុងផ្លែល្មុត

ផ្លែល្មុតស្រស់ ជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមដ៏មានប្រយោជន៍។ ក្រៅពីការផលិតសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែល្មុតសម្បូរដោយជាតិដែក, ទង់ដែង, កាល់ស្យូម, ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងផូស្វ័រ។ ការសិក្សាមួយបានអះអាងថាផ្លែល្មុតសំបូរទៅដោយសារធាតុ វីតាមីន A និង C និងមានមីក្រូសារជាតិខ្លះនៃវីតាមីន B។ លើសពីនេះទៀតការញ៉ាំផ្លែឈើអាចផ្តល់ឱ្យអ្នកនូវជាតិសរសៃផងដែរ។

 

 

២. អត្ថប្រយោជ របស់ផ្លែល្មុត ចំពោះបេះដូង

បេះដូងរបស់យើងត្រូវការជាតិរ៉ែដើម្បីរក្សាចង្វាក់បេះដូងឲ្យមានសុខភាពល្អ ជាពិសេសប៉ូតាស្យូម។ ប្រសិនបើអ្នកមានចង្វាក់បេះដូងមិនធម្មតាអ្នកនឹងមានហានិភ័យខ្ពស់នៃការមានជំងឺលើសឈាម។ ញ៉ាំផ្លែឈើស្រស់ៗ ដូចជាផ្លែល្មុត គឺជាវិធីល្អដើម្បីបន្ថយសម្ពាធឈាម និងកាត់បន្ថយការគំរាមកំហែងនៃជំងឺបេះដូង។ ជាតិសរសៃនៅក្នុងផ្លែល្មុត ក៏នឹងជួយដល់បេះដូងឲ្យមានសុខភាពល្អផងដែរ។

៣. អត្ថប្រយោជ របស់ផ្លែល្មុត ចំពោះប្រព័ន្ធរំលាយអាហារ

ផ្លៃល្មុតផ្ទុកទៅដោយជាតិសរសៃដែលវាអាចជួលសំរួលដល់ចលនាពោះវៀន ទប់ស្តាត់ការទល់លាមក។ ជាតិសរសៃនេះ អាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ដោយជួយសំអាតជាតិពុលនៅក្នុងពោះវៀន និងបញ្ចេញនូវជាតិពុលចេញពីរាងកាយ។ វាក៏មានប្រយោជន៍ផងដែរក្នុងករណីដែលមានជំងឺរាគរូសដែលវាអាចជួយឱ្យលាមកធម្មតាវិញ។ ការសិក្សាខ្លះបានរកឃើញថា ផ្លែល្មុតជួយបន្ថែមកម្លាំងដល់សាច់ដុំក្នុងពោះវៀនសម្រាប់ការរំលាយអាហារ ឱ្យមានសុខភាពល្អ។

៤. អត្ថប្រយោជ របស់ផ្លែល្មុត ចំពោះសុខភាពឆ្អឹង

នៅពេលដែលឆ្អឹងបាត់បង់កម្រាស់ និងកម្លាំង វានឹងបង្កើតអោយមានដង់ស៊ីតេឆ្អឹងទាប។ ដង់ស៊ីតេឆ្អឹងទាប គឺអាចឲ្យអ្នកកើតជំងឺពុកឆ្អឹង និងអាចបង្កើនហានិភ័យនៃការបាក់ឆ្អឹងធ្ងន់ធ្ងរ។ អ្នកអាចប្រើរបបអាហាររបស់អ្នកដើម្បីព្យាបាលឆ្អឹងខ្សោយ ដោយបន្ថែមចំណីអាហារជាមួយកាល់ស្យូម និងផូស្វ័រ។ ផ្លែឈើ និងបន្លែដូចជា ផ្លែល្មុតនេះ អាចជួយពង្រឹងរចនាសម្ព័ន្ធឆ្អឹង និងធ្មេញរបស់អ្នក នូវសារធាតុចិញ្ចឹមចាំបាច់ដើម្បីរក្សាវាអោយរឹងមាំ និងអាចបត់បែនបាន។

៥. អត្ថប្រយោជ របស់ផ្លែល្មុត ចំពោះទំងន់

ផ្លែល្មុតគឺជាផ្លែឈើដែលមិនសូវមានកាឡូរីទេ។ ការទទួលទានផ្លែល្មុតដែលផ្ទុកប្រហែល ៤០កាឡូរីដែលមានតែមួយភាគតូចប៉ុណ្ណោះដែលមានជាតិស្ករ។ វាប្រហែលជាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ភាពឃ្លាននោះទេ ប៉ុន្តែវាផ្តល់ជាតិស្ករគ្រប់គ្រាន់សំរាប់រាងកាយរបស់យើង។ ញុាំផ្លែល្មុត ១ ទៅ ២ផ្លែក្នុងមួយថ្ងៃដើម្បីជៀសវាងឡើងទម្ងន់។

៦. អត្ថប្រយោជរបស់ផ្លែល្មុតចំពោះ ស្បែក និងថែរក្សាសក់

ប្រសិនបើស្បែករបស់អ្នកបាត់បង់ការបត់បែន និងរូបរាងរបស់យុវវ័យ ដោយមូលហេតុណាមួយ ញុាំផ្លែល្មុត ជាញឹកញាប់អាចជួយស្តារវាឡើងវិញ។ ផ្លែល្មុតសម្បូរវីតាមីន C និងសារធាតុចិញ្ចឹមដទៃទៀតដូចជា បែឡាបាស និងម៉េហ្គា ដែលជួយបង្កើននូវ collagen ដែលធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ។ វាក៏មានក៏ផ្ទុកដោយសារធាតុទង់ដែង និងវីតាមីនអា ដែលជួយដល់ការថែទាំសក់ និងការកែលម្អបញ្ហាសក់ផងដែរ។

error: Content is protected !!