kalib9

ក្បួនអាថ៍កំបាំងនៃមហាសេដ្ឋីជនជាតិចិន ដែលពូកែបំផុតលើបណ្តាក់ទុនរកស៊ីតូចធំ! សូម ស៊ែរម្នាក់មួយ ទុកជាចំណេះដឹងផង…

អ្្នកមានទ្រព្យសម្បត្តិភាគច្រើនបំផុត គឺផ្តើមចេញពីការរកស៊ី ជាជាងការធ្វើការឲ្យអ្នកដ៏ទៃ ដូច្នេះហើយបានជាមានជាតិសាសន៏មួយដែលចូលចិត្តការរកស៊ី បណ្តាក់ទុនបំផុត នោះគឺជនជាតិចិន។

 

មនុស្សគ្រប់រូប តែងតែស្គាល់ច្បាស់ហើយ​ពី ជាតិសាសន៏មួយនេះ ពីព្រោះជនជាតិមួយនេះ ពូកែខាងរកស៊ី និងប្រើប្រាស់ហុងស៊ុយ ដើម្បីបង្កើនការធ្វើអាជីវកម្មបានយ៉ាងជោគជ័យបំផុត។

 

 

ពួកគេមានគំនិត និងក្បួនក្នុងការរកស៊ីរបស់ពួកគេ មិនចាញ់ជាតិសាសន៏ដទៃនោះទេ។ យ៉ាងណាមិុញ គេហទំព័រ អង្គរស៊ែរ ដត់អាស៊ី សូមលើកឡើងពីអាថ៏កំបាំងមួយចំនួន ដែលបង្ហាញពីភាពជោគជ័យ របស់ជាតិសាសន៏មួយនេះ មកបង្ហាញ និងសូមឲ្យបងប្អូន ជួយស៊ែរ ដើម្បីទុកជាចំណេះដឹងផងដែរ…

១. ភាពមិនចេះខ្មាស់អៀន និងការតស៊ូ៖

ជនជាតិចិនតែងតែមិនគិត អំពីភាពខ្មាសអៀនជាមួយនឹងរឿងតូចតាច ដែលពួកគេកំពុងធ្វើនោះឡើយ។ ជាក់ស្តែងដូចជា គេ​មា​ន​​សមត្ថភាពក្នុងការឆុងកាហ្វេដ៏ឆ្ងាញ់មួយ ហើយនៅពេលគេមានលុយដើមទុនបន្តិចបន្តួច ពួកគេក៏បង្កើតកន្លែងតូចៗនៅតាមចិញ្ចើមផ្លូវ ដើ​ម្បី​​ធ្វើការលក់កាហ្វេនោះទោះបីនៅតាមរទេះតូចៗក៏ដោយ នេះសបញ្ចាក់ឲ្យឃើញពីភាពក្លាហានយ៉ាងពិសេស។

 

 

២. លុយច្រើនទើបគ្រប់គ្រាន់សក្តិសម សម្រាប់ការបណ្តាក់ទុន៖

ជនជាតិចិនសឹងតែគ្រប់គ្នា តែងតែព្យាយាមហាមចិត្តខ្លួនឯង ពោលគឺខំសន្សំលុយឲ្យបានច្រើនសិន ទើបពួកគេគិតចង់បណ្តាក់ទុនរកស៊ីធ្វើអ្វីមួយ។ ជាពិសេស នៅពេ​ល​ចង់​រកស៊ី ដើមទុនក៏មាននៅក្នុងដៃគ្រប់គ្រាន់ល្មម។ បើគេចំណាយលុយ ១ម៉ឺន ធ្វើដើមទុនរកស៊ី នោះគេប្រាកដជាបា​នលុយ​ម​ក​វិញតែបន្តិចបន្តួចតែប៉ុណ្ណោះ ដូច្នេះគេស៊ូទ្រាំសន្សំលុយទាល់តែបាន ៤ ទៅ ៥ម៉ឺនសិន ទើបធ្វើជំនួញពេញទំហឹងតែម្តង ពោលគឺពេញដៃរកស៊ី ហើយនឹងមានឱកាស​ជ្រើសរើស​មធ្យោ​បាយបានច្រើនដែរ។

ពួកគេមានការតំាងចិត្តប្រកបរបរនេះ ដោយបញ្ចេញ​ថ្វីដៃ​ទាល់​តែអតិថិ​ជ​ន​ជា​​ប់ជំពាក់ចិត្តលើកាហ្វេដ៏ឈ្ងុយឆ្ងាញ់របស់ពួកគេ។ ក្រោយពីការតំាងចិត្តយ៉ាងមុតមាំ ធ្វើឲ្យគេទទួលបានភាពជោគជ័យដោយ​មិន​ពិ​បា​ក​ឡើ​យ មិនបាច់រង់ចាំមានបានជាមុនសិន ទើបហ៊ានរកស៊ីនោះទេ។

 

 

៣. ទទួលស្គាល់នូវភាពបរាជ័យ និងចេះកែប្រែ៖

ទោះបីជនជាតិចិន មានការតំាងចិត្តយ៉ាងមុតមំា និងមានភាពលោភលន់ ចង់ខ្ពង់ខ្ពស់មានបានយ៉ាងណាក៏ដោយ តែមើលទៅហា​ក់ដូច​ជា​​ មានរឿងតែមួយគត់ ដែលពួកគេប្រកាន់ខ្ជាប់នោះ គឺការចេះទទួលស្គាល់ភាពជោគជ័យ និងបរាជ័យ ពោលគឺមិនភ្លេចខ្លួនឡើយ នៅ​ពេលដែលគេបានជោគជ័យ ហើយក៏មិនចេះរាថយដែរ នៅពេលបរាជ័យ។

ជនជាតិចិនតែងនិយាយ ថា «ស្រេចតែលើព្រហ្ម​លិខិត»។

ទំា​ងនេះដោយសារតែនៅពេលគេជួបរឿងបរាជ័យ គេក៏មិនព្រមដាក់ដៃចុះដោយអស់សង្ឃឹមដែរ ប៉ុន្តែគេនឹងខំ​ប្រមូលកម្លាំង​ក្រោក​ឈរឡើងបន្តិចម្តងៗ ចាប់ផ្តើមសាជាថ្មីម្តងទៀត។ សូមអ្នកចងចាំនូវឃ្លាមួយថា ” បើអ្នកចេះដួល ហើយចេះក្រោក គឺគ្មានអ្វីដែល​ធ្វើឲ្យ​អ្ន​កបរាជ័យ​រ​ហូ​ត​នោះទេ ” ។

អ្នកដែលធ្លាប់ជួបការលំបាកកន្លងមក រមែងមា​នបទ​ពិសោ​ធន៍ជាគ្រឹះដ៏រឹងមាំក្នុងពេលមានបានធូរធារ ប្រសើរជាងអ្នកដែលមិនធ្លាប់ជួបការលំបាក។ ទាំងនេះសុទ្ធតែជាការតាំងចិត្តរបស់ជនជាតិចិន…៕

error: Content is protected !!