kalib9

មកមើលបន្លែចម្លែកៗ ដែលអ្នកមិនធ្លាប់ឃើញពីមុន!!

មកមើលបន្លែចម្លែកៗ ដែលអ្នកមិនធ្លាប់ឃើញពីមុន!!

ជារៀងរាល់ថ្ងៃយើងចម្អិន និងញ៉ាំផលិតផលសាមញ្ញ ៗ ប៉ុន្តែយើងមិនអាចស្រមៃ ពីភាពចម្លែកនៅពេលខ្លះ។

យើងខ្ញុំនឹងបង្ហាញបន្លែចំលែកៗ ពីគ្រប់ទីកន្លែងនៅទូទាំងពិភពលោក។

១០. ពោតចម្រុះពណ៌
ពោតដែលមានគ្រាប់ចម្រុះពណ៌ល្អក់ ត្រូវបានបង្កាត់ដោយលោក Carl Barnes ជាកសិករអាមេរិច។ វាត្រូវបានគេហៅថាត្បូងពេជ្រ។ ពោតនេះមិនផុយទេ ប្រសិនបើយើងស្ងោវា, ប៉ុន្តែវានៅតែពិបាកក្នុងការបរិភោគ។ វាត្រូវបានប្រើសម្រាប់ធ្វើពោតលីង និងម្សៅពោត។

 

៩. រ៉ូម៉ាំងកូប្រូកូលីលី
បន្លែចម្លែកនេះ ត្រូវបានបង្កាត់នៅអ៊ីតាលី ជាលទ្ធផលនៃការលាយចម្រុះនៃខាត់ណាផា្កស និងផ្កាខាត់ណាខៀវ។ វាពោរពេញដោយសារធាតុចិញ្ចឹម: ការ៉ុតានវីតាមីនC ស័ង្កសី។ វាមានផ្ទុកជាតិសរសៃតិចជាងផ្កាខាត់ណាខៀវ ហើយវាងាយស្រួលក្នុងការរំលាយ។ រ៉ូមែនសកូ មានរសជាតិឆ្ងុយឆ្ងល់ដូចផ្កាខាត់ណាខៀវ។

 

៨. ស្ពៃស្រ្ត័រប៉ឺរី
គួរឱ្យភ្ញាក់ផ្អើល ស្ពៃធម្មតាមានពូជចម្លែកជាមួយ berries តិចតួចទាំងនេះ ដែលមើលទៅដូច strawberries ឬ raspberries ។ ទាំងស្លឹកនិងផ្លែឈើអាចបរិភោគបាន។ ស្ពៃនេះមានចំនួនខ្ពស់នៃជាតិដែក និងមានប្រូតេអ៊ីនច្រើន ដូចជាទឹកដោះគោម្សៅ។ ទោះជាយ៉ាងណា berries គឺស្ទើរតែគ្មានរសជាតិ (ប៉ុន្តែនៅតែមានជីវជាតិ) ។

 

៧. ដំឡូងពណ៌ស្វាយ
ដំឡូងពណ៌ស្វាយ គឺជាផ្នែកមួយនៃអំបូរម៉្យាង ដែលមានប្រភពចេញពីប្រទេសប៉េរូ និងប្រទេសកូឡុំប៊ី។ អ្នកចូលចិត្តអាហាររូបត្ថម្ភ ដែលមានសុខភាពល្អស្រឡាញ់បន្លែនេះ: វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយបង្ការជំងឺជាច្រើន។

 

៦. អម្ពោសាស
ជនជាតិម៉ិកស៊ិកស្រឡាញ់ដើមអម្ពោសាសនេះណាស់ ដែលវាក្លាយទៅជាអាហារធម្មតានៅផ្សារទំនើបរបស់ពួកគេ ដូចជាពោត ឬដំឡូងដែរ។ អម្ពោសាស សម្បូរដោយវីតាមីន ហើយវាជួយដុតខ្លាញ់។ វាគឺជាធាតុផ្សំដ៏ពេញនិយមសម្រាប់សាឡាត់។ វាអាចត្រូវបានដុត, marinated និងត្រូវបានគេប្រើជាគ្រឿងផ្សំសំខាន់។ រសជាតិដើមអម្ពោសារស្រស់ ដូចជាទំពាំងបារាំងជាមួយសណ្តែកបៃតង។ វាមានរសជាតិផ្អែម ដូចជាម្រេច បើសិនជាបែកផ្កា។

 

៥. ខាត់ណាផា្កស្ពចម្រុះពណ៌
ប្រភេទខាត់ណាផា្កនេះមើលទៅដូចជាបាច់ផ្កាចម្រុះ។ បន្លែនេះអាចតុបតែងក្នុងពិធីណាមួយ។ វាក៏មានសារធាតុចិញ្ចឹម ដូចជាខាត់ណាផា្កស្ពធម្មតាផងដែរ។

 

៤. មើមឈូក
មើមឈូកត្រូវបានគេចាត់ទុកថាជាម្ហូបចាស់ នៅក្នុងម្ហូបជប៉ុន ម្ហូបចិន និងថៃ។ វាត្រូវបានគេហៅផងដែរថាជា “ត្រី fugu” នៃពិភពបន្លែ: មើមឈូក អាចពុលប្រសិនបើចម្អិនមិនត្រឹមត្រូវ។ លក្ខណៈសម្បត្តិ ដែលមានប្រយោជន៍របស់មើមឈូក ត្រូវបានគេស្គាល់ចាប់តាំងពីសម័យបុរាណមក វាមានវីតាមីន និងអាស៊ីតអាមីណូជាច្រើន។

 

៣. ម្រះចិន
ម្រះចិន នេះគឺមានប្រជាប្រិយភាពនៅក្នុងទ្វីបអាស៊ី។ វាសំខាន់ណាស់ក្នុងការចម្អិនវាឱ្យត្រឹមត្រូវ ព្រោះវាល្វិញ ហើយទឹកករបស់វាមានជាតិពុល។ ទោះជាយ៉ាងណាក៏ដោយ វាមានសារធាតុចិញ្ចឹមច្រើនណាស់: វាផ្ទុកជាតិដែក កាល់ស្យូម និងប៉ូតាស្យូម។ ការស្រាវជ្រាវថ្មីៗ បានបង្ហាញថាទឹកផ្លែល្វីងអាចសម្លាប់កោសិកាមហារីកលំពែង។

 

២. មើមស្រគូ
បន្លែមិនធម្មតានេះត្រូវបានដាំដុះនៅអាមេរិកខាងត្បូងដូចជាប្រទេស កូឡុំប៊ី ប៉េរូ និង ឈីលី។ រសជាតិ មើមស្រគូ ដូចជាដំឡូង ប៉ុន្តែវាសម្បូរទៅដោយរសជាតិ។ មើមស្រគូ អាចត្រូវបានគេបរិភោគឆៅ។ មើមស្រគូមានរសជាតិឆ្ងាញ់ណាស់។

 

១. ឪឡឹក Radish
ឈ្មោះនេះគឺឪឡឹក radish នេះមើលទៅដូចឪឡឹក។ វាមិនផ្អែមទេ ហើយវាមានសារធាតុចិញ្ចឹម ដូចជារ៉ាឌីសធម្មតា ប៉ុន្តែវាមើលទៅដូចជាគួរអោយចាប់អារម្មណ៍។

 

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល