kalib9

អស្ចារ្យណាស់គ្រាន់តែគ្រឿងផ្សំប៉ុន្មានមុខនេះសោះ អាចធ្វើអោយធ្មេញសបានយ៉ាងងាយ!

ស្នាមញញឹមដ៏ស្រស់ស្អាតត្រូវបានគេចាត់ទុកថាជាលក្ខណៈពិសេសដ៏ទាក់ទាញបំផុតមួយដែលមនុស្សម្នាក់ត្រូវតែមាន ហើយស្នាមញញឹមនេះត្រូវតែគួបផ្សំជាមួយនិងធ្មេញដែលសស្អាត។

មានរឿងជាច្រើនដែលអាចធ្វើឱ្យមានបញ្ហាដល់ធ្មេញរបស់អ្នកដូចជា៖ ការជក់បារីការ ការមិនថែរក្សាសុខភាពមាត់ធ្មេញ និងការបរិភោគអាហារដែលមានជាតិផ្អែមច្រើន។ ទម្លាប់ប្រចាំថ្ងៃរបស់អ្នកក៏អាចធ្វើអោយប៉ះពាល់ដល់បញ្ហាសុខភាពធ្មេញដែរ។

ប្រសិនបើអ្នកចង់ការពារ និងព្យាបាលធ្មេញរបស់អ្នក ចូរប្រើវិធីធម្មជាតិនិងសាមញ្ញខាងក្រោមនេះ ដើម្បីបំបាត់បញ្ហាធ្មេញដូចដែលក្រុមការងារគេហទំព័រកាលីប៩ បានដាក់ជូនសំរាប់មិត្តអ្នកអាន និងអ្នក​គាំទ្រដូចខាងក្រោម៖

1. ការប្រើប្រាស់ម្សៅសូដា

ម្សៅសូដាត្រូវបានគេប្រើជាម្សៅធម្មជាតិហើយវាត្រូវបានគេប្រើជាញឹកញាប់នៅក្នុងឱសថជាច្រើន។ លាយម្សៅសូដា ១ស្លាបព្រាជាមួយអំបិលបន្តិចហើយច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដុសធ្មេញរបស់អ្នកជាមួយគ្រឿងផ្សំនេះដូចធម្មតា។

2. Aloe vera និង Glycerine

ដើម្បីបានថ្នាំដុសធ្មេញធម្មជាតិដ៏មានឥទ្ធិពលអ្នកត្រូវផ្សំដូចខាងក្រោម:

– ទឹកមួយពែង
– ម្សៅសូដាកន្លះពែង
– ១tsp នៃ Aloe vera (ប្រទាលកន្ទុយក្រពើ)
– ៤ tsps ប្រេងបន្លែ glycerine
– ១ tsp នៃទឹកក្រូចឆ្មា
ដុសធ្មេញរបស់អ្នកជាមួយនឹងគ្រឿងផ្សំនេះហើយមើលថាធ្មេញរបស់អ្នកមានសភាពជ្រះជាងមុន និងមានសុខភាពល្អក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ!

3. សំបកក្រូច

បន្ទាប់ពីអ្នកញុំាក្រូចហើយកុំចោលសំបក យកសំបកក្រូចមកដុសនៅលើធ្មេញរបស់អ្នកវាជាវិធីងាយស្រួលក្នុងការសម្អាតធ្មេញរបស់អ្នក។ វានឹងធ្វើឱ្យធ្មេញសហើយវាជួយការពារស្នាមប្រឡាក់និងប្រយុទ្ធប្រឆាំងនឹងបាក់តេរី។ បន្ទាប់ពីអ្នកបានធ្វើរួចអស់រយៈពេលពីរបីនាទីរួចហើយខ្ពុលមាត់ចេញជាការស្រេច។

4. គ្រាប់ល្ង

យកគ្រាប់ល្ងមកបៀមអោយបានជាច្រើននាទីហើយខ្ជាក់វាចេញ វាជាវិធីងាយស្រួលក្នុងការសម្អាតធ្មេញរបស់អ្នក។ បន្ទាប់មកខ្ពុលមាត់ចេញដើម្បីអោយអស់គ្រាប់ល្ងពីក្នុងមាត់ដែលនៅសល់។

5. ការប្រើបន្លែដែលមានវីតាមីន

ការបង្កើតដោយប្រើបន្លែដែលមានវីតាមីន C គឺជាមធ្យោបាយងាយស្រួលនិងឆាប់រហ័សក្នុងការបង្កើតរបាំងការពារធ្មេញរបស់អ្នកពីពពួកបាតេរី។ គ្រាន់តែបញ្ចូលគ្នាជាមួយផ្លែប៉េងប៉ោះ, ផ្លែស្ត្រប៊ឺរីនិងក្រូចឆ្មារហើយដាក់នៅលើធ្មេញរបស់អ្នក។

រង់ចាំ 5-6 នាទីហើយលាងជម្រះជាការស្រេច។ ការធ្វើបែបនេះនឹងជួយសម្លាប់បាក់តេរីនៅក្នុងមាត់របស់អ្នកនិងធ្វើអោយដង្ហើមរបស់អ្នកស្រស់ថ្លា។

6. ការប្រើទឹកខ្មេះ និងអំបិល

នេះមិនមែនជាដំណោះស្រាយដ៏ល្អបំផុតនោះទេប៉ុន្តែវាមានលក្ខណៈធម្មជាតិ 100% ហើយវាជួយសម្អាតធ្មេញរបស់អ្នកដោយមិនធ្វើឱ្យប៉ះពាល់ដល់ធ្មេញរបស់អ្នក:

– ទឹកខ្មេះ ២ ក្រាម
– អំបិល ១ ក្រាម
– ទឹកបរិសុទ្ធ ៤ ក្រាម
ផ្សំគ្រឿងផ្សំលាយចូលគ្នា ហើយដុសធ្មេញរបស់អ្នកអោយបានជាប្រចាំនិងមានសប្រសិទ្ធភាពអតិបរមា។

យើងសង្ឃឹមថាអ្នកអាចស្វែងរកដំណោះស្រាយដែលសមនឹងអ្នកសំរាប់វីធីទាំង ៦ ខាងលើ។

ប្រែសម្រួលដោយ៖ បងយក្ស

ប្រភព៖ Brightside

រក្សាសិទ្ធដោយ៖ គេហទំព័រ Kalib9

សំគាល់៖ សូមមេត្តាកំចម្លងអត្ថបទនេះដាក់ចូលទៅក្នុងគេហទំព័របស់ខ្លួន អាណិតអ្នកបកប្រែផង ទម្រាំបានអត្ថបទនេះគេត្រូវចំណាយពេលរាប់ម៉ោងដើម្បីស្វែងរកឯកសារយោង និង រាប់ម៉ោងទៀតដើម្បីប្រែសម្រួលជាភាសាជាតិ ។