kalib9

ចង់​ដឹង​ថា​អ្នក​អស់​កម្ម​អស់​ពៀរ​ឬនៅ សូម​សាក​ល្បង​​រើស​លេខ​ណា​មួយ​​ហើយចុច​​ចូល​មើល​តម្រា!

ជាក់​ស្តែង​ណាស់​មនុស្ស​គ្រប់​រូប​រមែង​មាន​លាភ រមែង​មាន​ស៊យ រមែ​ង​មាន​ក្តី​សប្បាយ រមែង​មានក្តី​ទុក្ខ ដោយ​វា​អា​ស្រ័យទៅ​តាម​​បុណ្យ​កុសល្យ និង​កម្ម ដែល​អ្នក​បាន​សាង​ពី​បុព្វ​ជាតិ និង បច្ចុប្បន្ន​ជាតិ ។

ដោយ​សារ​តែ​បញ្ហា​ទាំង​នេះ ហើយ​ទើប​ មហាស្នេហា បាន​រៀប​ចំ​ឡើង​នូវ​ការ​ ជ្រើស​លេខពី ១ ដល់ ១០ ដើម្បីទស្សន៍ទាយ​អោយ​ដឹងថា អ្នក​ណា​នូវ​មាន​កម្មពៀរ ហើយ​អ្នក​ណា​អស់​កម្ម​ពៀរ​ហើយ​មាន​រាសី​ឡើង​ខ្ពស់ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ!!! សូម​មើល​តម្រាលេខ​​ខាង​ក្រោម​ដូច​តទៅ៖

១. លេខមួយ 😍
សូមអបអរសាទរ! កម្មពៀរ​របស់​អ្នក​ជិត​អស់​ហើយ…ក្រោយ​អស់​កម្មពៀរ លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​សោមនស្ស​ច្រើន​។​ លោកអ្នក​សម្រុក​ការងារ​បាន​ហើយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គួរ​ជាទី​កក់ក្តៅ​ផង​។​

ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ ។

២. លេខ​ពីរ 😘
សូមអបអរសាទរ! កម្មពៀរ​របស់​អ្នក​រលាយ​អស់​ហើយ…លោក​អ្នក​នឹង​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី (ធ្វើការ រកស៊ី បណ្តាក់​ទុន ឬក៏ សិក្សា​)​ក៏​តែង ផ្ដល់ផល​ល្អ​ដែល​​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​ពេញ ចិត្ដផង​ដែរ​។

បើ​លោក​អ្នក ជា​អ្នក​​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ មិន​គាប់ប្រសើរ​ទេ ប៉ុន្ដែ​បើ​ចង់​បោះ ទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញ ថា​គាប់ប្រសើរ​ជាង ។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ​មួយ ដង​។

៣. លេខ​បី 😃
សូមអបអរសាទរ! កម្មពៀរ​របស់​អ្នក​រលាយ​អស់​ហើយ…លោក​អ្នក​នឹង​ទទួល​បាន​នូវ​ផ្លែ​ផ្កា​សព្វ​គ្រប់​បែប​យ៉ាង​ចេញ​ពី​ការ​ប្រ​កប​របរ ឬក៏ ធ្វើ​ការ​រៀន​សូត្រ របស់​លោក​អ្នក​។​ ​

លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​យ៉ាង​ពេញទី​ពីព្រោះ ក្នុ​ងពេល​ឆាប់​ៗ​នេះ ​ផល​ល្អៗ​នឹង​ចាំ​ហុច​ឱ្យ​ជានិច្ច​។ ​​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ទន្ទឹម​នឹង​នេះ អ្នក​នឹង​ទទួល​បាន​នូវ​ដំណឹង​ល្អ​ជា​ច្រើន ដែល​នាំ​អ្នក​អោយ​ជោគ​ជ័យ​ និង សម្រេច គ្រប់​ភារកិច្ច ។

៤. លេខ​បួន 😭
សុំទោស កម្មពៀរ​អ្នក​មិន​ទាន់​អស់​ឡើយ…យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់​ប្រសើរ​ទេ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​រក​នឹកស្មាន​មិន​ដល់​។

​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​អាច​ជួប​រឿង​ជម្លោះ​កើតឡើង​ដូច្នេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជា​ការ​ប្រពៃ​បំផុត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​លាភ​តូច​ធំ​ច្រើន​បោល​ហួសហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​តែម្តង​។

 

៥. លេខ​ប្រាំ 😋
សូមអបអរសាទរ! កម្មពៀរ​របស់​អ្នក​ជិត​អស់​ហើយ…លោក​អ្នក​នឹង​មាន​អារម្មណ៍​ភ្លឺ​ថ្លា​ហើយ​ពិសេស​អាច​មាន​ដំណឹង​ល្អ​ថែមទៀត​។​ ក្រៅពី​នេះ​បើ​មានការ​ប្រកបការងារ​តែង​ត្រូវ​ចៅហ្វាយនាយ​ឬ​អ្នកគ្រប់គ្រង​ពេញចិត្ត​ដែល​ផ្តល់​ផលប្រយោជន៍​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត​។ ​

ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​រើ​ទី​កន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ផងដែរ​។​ ចំពោះ​អ្នក​ធ្វើ​ការ​រាជការ នឹង​ឆាប់​បាន​ឡើង​តំណែង រីឯ អ្នក​សិក្សា​វិញ នឹង​ទទួល​បាន​នូវ​មិត្តភក្តិ​ល្អ និង ពិន្ទុ​ល្អៗ ។

៦. លេខប្រាំមួយ 😚
សូមអបអរសាទរ! កម្មពៀរ​របស់​អ្នក​រលាយ​អស់​ហើយ…លោក​អ្នក​នឹង​មាន​ការចាត់ចែង​កិច្ច​ការងារ​ចាស់ ​ឬ​ក៏ កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច​។​

មួយ​វិញ​ទៀត អ្នក​នឹង​ទទួល​បាន​ដំណឹង​គួរ​ជា​ទី​ពេញ​ចិត្ត ច្រើ​ន​ដង​ ច្រើន​សារ ដែល​នាំ​ចិត្ត​អ្នក​រីករាយ និង ពុះ​កញ្ជ្រោល ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​

ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

៧. លេខ​ប្រាំ​ពីរ 😎
សូមអបអរសាទរ! កម្មពៀរ​របស់​អ្នក​រលាយ​អស់​ហើយ…លោក​អ្នក​​ប្រកប​ការងារ​អ្វី​ឃើញ​ថា​តែង​សម្រេច​ជោគជ័យ​ និង​អាច​ទម្លុះទម្លាយ​ចប់​ចុង​ចប់​ដើម​ថែម​ទៀត​។ ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​យ៉ាង​ពេញទី ​ពីព្រោះ​ជីវិត​អ្នក​ជិត​ឈាន​ដល់​ពេល​មួ​យ​ដែល​ផ្តល់​តែ​​ផល​ល្អៗ​​ឱ្យអ្នក​​ជានិច្ចហើយ ​។

​ចំពោះ​លោក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​ ប៉ុន្តែ​បើ​អ្នក​ប្រឹង​ប្រែង​នឹង​ទទួល​បាន​កាន់​តែ​ច្រើន​ឡើងៗ សឹង​តែ​មិន​គួរ​អោយ​ជឿ​ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

៨. លេខ​ប្រាំ​បី 😁
សូមអបអរសាទរ! កម្មពៀរ​របស់​អ្នក​រលាយ​អស់​ហើយ…លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយ​ពីព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ មិនមានអ្វីមករាំងស្ទះ តាមយាយីឡើយ ។

ឯរឿងស្នេហារវាងប្រុស និងស្រី ក្រមុំ និងកំលោះ ក៏មិនមានអ្វីជាបញ្ហាចោទនាំឲ្យមានភាពម៉ងសៅក្នុងចិត្តទេ ។ ចាប់ពី​ពេល​នេះ​ទៅ​ផងដែរ លោក​អ្នកអាចទទួលបានមនុស្សស្រលាញ់ថែមទៀតក៏ថាបាន តែមិនមានបញ្ហាអ្វីកើតឡើង ក្នុងចំណងស្នេហាបច្ចុប្បន្នទេ ។

៩. លេខ​ប្រាំ​បួន 😡
សូមអបអរសាទរ! កម្មពៀរ​របស់​អ្នក​ជិត​អស់​ហើយ…លោក​អ្នក​នឹង​មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។

ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ នឹង​រំលង បើមក ពីក្រោយខ្នង នឹងវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក នឹង​ធ្លាក់ ទៅលើរូបគេវិញ​ផង​ដែរ​ ។

១០. លេខ​ដប់ 😊
សុំទោស កម្មពៀរ​អ្នក​មិន​ទាន់​អស់​ឡើយ…ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនទាន់​​ល្អ​ប្រសើរ​​ទេ​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ទើប​ពុំ​មាន​បញ្ហា​ចោទឡើង​។ ​

ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ អ្នកធ្វើ​ការ ឬក៏ អ្នក​សិក្សា​ទេ សុទ្ធ​តែ​ច្រើ​ន​ជួប​បញ្ហា ហើយ​​មិន​ថា​ជួញ​ដូរ ធ្វើ​ការ សិក្សា ទីជិត​ឆ្ងាយទេ ​តែងតែ​មិន​​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​ឡើយ ​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​បាបមិត្ត​បង្ក​ជម្លោះ​ណាមួយ​កើតឡើង​។​

ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។

 

*ចំណាំ៖ ការទស្សន៍​ទាយ​គ្រាន់​តែ​ជា​ក្បួនតម្រា​ ដែល​មិន​អាច​ឆុត​ត្រូវ​ ១០០% ទៅ​លើ​មនុស្ស​គ្រប់​រូប​ដែរ មាន​បុគ្គល​ខ្លះ​ត្រូវ ហើយ​បុគ្គល​ខ្លះ​ខុស​ ព្រោះ​តែ​ជំនឿ​មាន​ភាព​អរូបិយ​ជានិច្ច ប៉ុន្តែ​ទោះ​យ៉ាង​ណា​ វាក៏​​ត្រូវ​ជឿ​តៗ​គ្នា​ដោយ​មនុស្ស​រាប់​រយ​លាន​នាក់​ទូ​ទាំង​សកល​លោកដែរ​ ៕ សូម​អរគុណ!

Copyrighted: Moha Sneha

Sponsored: