kalib9

លោកBill Gatesគឺជាមហាសេដ្ធីពិភពលោកដែលក្តោបក្តាប់ប្រពន្ធ័ប្រតិបត្តិការWindows ងាកមកប្រើ Android ជំនួស Windows Phone OS ដែរ

ដូចដែលគ្រប់គ្នាបានដឹងលោកBill Gatesគឺជាមហាសេដ្ធីពិភពលោកដែលក្តោបក្តាប់ប្រពន្ធ័ប្រតិបត្តិការWindowsដ៏ជោគជ័យ។Windows OSមានទាំងសម្រាប់PCនិងស្មាតហ្វូន ប៉ុន្តែភាពជោគជ័យរបស់OSមួយនេះបានតែនៅលើកុំព្យូទ័រប៉ុណ្ណោះ ខណៈដែលនៅលើស្មាតហ្វូនវិញវាមិនអាចយកឈ្នះលើគូរប្រជែងខ្លាំងៗដូចជាAndroidនិងiOSបានឡើយ។

បើយោងតាមការផ្តល់កិច្ចសំភាសន៍អោយBBC លោកBill Gatesបានសារភាពថាពេលនេះលោកក៏ផ្លាស់ប្តូរទៅប្រើAndroidវិញដែរ ប៉ុន្តែគាត់មិនបានបញ្ជាក់ថាម៉ូដែលណាឡើយ។

ទោះយ៉ាងណាវាជាដំណឹងដ៏ភ្ញាក់ផ្អើលមួយដែលថាសូម្បីតែមេWindows ផ្ទាល់ក៏លែងប្រើរបស់ខ្លួនផលិតទៀតហើយ ដូច្នេះវាសមល្មមហើយដែលយើងដឹងថា Windows Phone នឹងលែងមានបន្តទៅទៀត។

ប្រភព៖ Geek