kalib9

Apple មិនធម្មតាទេ ចំនាញប្រាក់ប្រមាណជាង ៤០០លានដុល្លារទៅទិញ App មួយមកប្រជែង Google

ការប្រកួតប្រជែងគ្នារវាងAppleនិងGoogleពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្លាំងក្លាទៅ ។ មិនថាជំនួញស្មាតហ្វូន ការប្រកួតប្រជែងផ្នែកSoftwareនិងសូម្បីតែសេវាកម្មមួយចំនួនផ្សេងទៀត។


ងាកមកចាប់អារម្មណ៍Pixel 2 XLនិងiPhone Xដែលជាគូរប្រជែងមិនឈ្នះចាញ់នេះវិញ។បើយោងតាមចំណាប់អារម្មណ៍អ្នកប្រើPixel 2មានចំណុចមួយដែលលេចធ្លោនោះគឺPixelអាចស្គាល់បទចម្រៀងដែលចាក់នៅជុំវិញវាដោយមិនបាច់យើងសួរវាឡើយ ហើយវានឹងបង្ហាញពីតំណភ្ជាប់ទៅស្តាប់បទនេះក្នុងYoutube Google Musicជាដើម។

មុខងារនេះGoogleបានសហការណ៍ជាមួយ Shazam ដែលជា App សម្គាល់តន្រ្តីល្អបំផុតនិងឈានមុខគេលើលោក ។ ឃើញពីភាពលេចធ្លោរមួយនេះ Apple ក៏សម្រេចចិត្តចំណាយរហូតដល់400លានដុល្លារដើម្បីទិញ App នេះមកធ្វើជាកម្មសិទ្ធរបស់ខ្លួន ។ ដូច្នេះនៅថ្ងៃខាងមុខ មុខងារនេះនឹងមាននៅលើ iPhone ដែរមិនខាន។

ចំណុចមួយទៀតបើទោះជាPixel 2នៅតែបន្តមានមុខងារនេះក្តី ក៏តំណរភ្ជាប់ទៅបទចម្រៀងលែងមានទៀតហើយ Google Music ឬ Spotify វានឹងជំនួសដោយ Apple Music ផ្តាច់មុខតែម្តង។

អ្នកវិភាគយល់ថាដំណើរមួយជំហានរបស់ Apple នេះពិតជាព្រួញមួយបាញ់បានសត្វច្រើនទាំង Google និង Spotify នឹងបាត់បង់ចំណែកទីផ្សារតន្រ្តីបើមិនតិចក៏ច្រើនដែរ។

ប្រភព៖ theverge