kalib9

កំហុស ៩យ៉ាងរបស់អ្នកប្រើប្រាស់ iPhone ធ្វើរាល់ថ្ងៃ គួរជៀសវាង

បើតាមការឲ្យដឹងពីបុគ្គលិក Apple អ្នកប្រើប្រាស់ iPhone ភាគច្រើនបានបង្កើតកំហុសឆ្គង ក្នុងការប្រើប្រាស់ iPhone របស់ខ្លួន ដែលបណ្ដាលឲ្យ iPhone អាចនឹងជួបបញ្ហានៅពេលក្រោយ ហើយនេះគឺជាកំហុសឆ្គងធំៗទាំង 9 ដែលអ្នកប្រើប្រាស់ iPhone បានប្រព្រឹត្តិ ។

១ ប្រើប្រាស់ឆ្នាំងសាកក្លែងក្លាយ ឬ មិនមែនជារបស់ក្រុមហ៊ុន

គេសង្កេតឃើញថាអ្នកប្រើប្រាស់ iPhone មួយចំនួនធំគឺតែងតែទិញឆ្នាំងសាករបស់ក្រុមហ៊ុនដទៃ ឬ ឆ្នាំងសាកក្លែងក្លាយ ដើម្បីប្រើប្រាស់វាជំនួសអាហ្ស៉ីនដែលបាត់ ឬ ក៏ទិញទុកប្រើប្រាស់ពេលចេញទៅក្រៅព្រោះខ្លាចបាត់របស់ហ្ស៉ីន ។

ការស្ដាយលុយបន្តិចបន្តួចមិនហ៊ានទិញឆ្នាំងសាក Original ពីក្រុមហ៊ុនដើម គឺជាកំហុសឆ្គងដ៏ធំមួយ ពីព្រោះតែការប្រើប្រាស់ ឆ្នាំងសាកដែលមិនមែនជាផលិតសុទ្ធរបស់ Apple គឺអាចបណ្ដាលឲ្យទូរសព្ទមានបញ្ហាដូចជា ខូចថ្ម ឆេះអេក្រង់ ឬ អាចបណ្ដាលឲ្យផ្ទុះឆេះក៏មាន នោះក៏ដោយសារតែឆ្នាំងសាកក្លែង ឬ ឆ្នាំងសាកដែលមិនមែនជាផលិតផលសុទ្ធរបស់ Apple ភាគច្រើនគឺមិនបានភ្ជាប់នូវបច្ចេកវិទ្យាចុងក្រោយដែលធ្វើឡើងសម្រាប់តម្រូវ iPhone នោះទេ ខុសពីឆ្នាំសាក Original ដែលត្រូវបាន Apple ផលិតឡើងឡើងពិសេសសម្រាប់ iPhone ។

២ សំអាត Application ទាំងអស់ចេញពីផ្ទាំង Multitasking

អ្នកប្រើប្រាស់ iPhone មួយចំនួនគិតថានៅពេល Application ច្រើននៅលើផ្ទាំង Multitasking វានឹងធ្វើឲ្យ iPhone ដើរយឺត ប៉ុន្តែជាក់ស្ដែងវាមិនមែនដូច្នោះទេ ការសំអាត Application ចេញពីផ្ទាំង Multitasking ទាំងអស់វាមិនបានជួយឲ្យទូរសព្ទដំណើរការលឿនវិញនោះទេ ប៉ុន្តែវាធ្វើឲ្យទូរសព្ទកាន់តែដើរយឺតទៅវិញទេ ពីព្រោះតែវានឹងត្រូវចំណាយកម្លាំងម៉ាស៉ីន និងថាមពលថ្មច្រើនក្នុងការបើកកម្មវិធីជាថ្មី ។

Multitasking ត្រូវបាន Apple រចនាយ៉ាងពិសេសធ្វើឲ្យការបើកដំណើរការកម្មវិធីមានភាពរហ័សនិងចំណាយកម្លាំងម៉ាស៉ីនតិចតួច ហើយបើទោះបីជាទុកវាចោលវាក៏មិនប៉ះពាល់ដល់ដំណើរការម៉ាស៉ីនដែរ។

៣ មិនប្រើប្រាស់ស្រោមការពារដែលមានកន្លែងសម្រាប់បិទបើករន្ធសំខាន់ៗមួយចំនួន

អ្នកប្រើប្រាស់ iPhone ភាគច្រើនប្រើប្រាស់តែស្រោមការពារដែលអាចការពារទូរសព្ទពីការធ្លាក់បាក់បែក ឬ មានស្នាមតែប៉ុណ្ណោះ ប៉ុន្តែបើយោងតាមបុគ្គលិក Apple ក៏ដូចជាអ្នកជំនាញបានណែនាំថាយើងគួរតែប្រាស់ ស្រោមការពារ ឬ​ហៅថា Case ដែលមានកន្លែងសម្រាប់បិទបើករន្ធសំខាន់ៗមួយចំនួនដូចជា រន្ធសាកថ្ម ឬ រន្ធកាស់ជាដើម ពីព្រោះតែវានឹងធ្វើឲ្យអ្នកមិនពិបាកក្នុងការជូតសំអាតរន្ធទាំងនោះ ក៏ដូចជាការពាររន្ធទាំងនោះមិនឲ្យធូលីដីចូលផងដែរ ។

៤ ប្រើប្រាស់ iPhone នៅកន្លែងត្រជាក់ខ្លាំង ឬ ក្ដៅខ្លាំង

សម្រាប់នៅកម្ពុជាយើងវាមិនចោទជាបញ្ហានោះទេ ប៉ុន្តែក្នុងករណីអ្នកត្រូវធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសដែលមានអាកាសធាតុត្រជាក់ខ្លាំង ឬ ក្ដៅខ្លាំង អ្នកជំនាញបានប្រាប់ថាគួរតែក៉ំបើកវាប្រើប្រាស់វាអី ពីព្រោះតែបច្ចុប្បន្ននេះ iPhone អាចធន់នឹងអាកាសធាតុត្រជាក់បំផុតត្រឹម ០ អង្សារសេ ហើយក្ដៅបំផុតត្រឹម ៣៥ ប៉ុណ្ណោះ ។

៥ អស់ថ្ម ហើយមិនសាកទូរសព្ទច្រើនថ្ងៃ

វានឹងកម្រខ្លាំងណាស់ដែលទូរសព្ទអ្នកអស់ថ្មហើយ អ្នកមិនសាកវា ប៉ុន្តែវាអាចទៅរួចក្នុងករណីអ្នកទិញទូរសព្ទថ្មី ហើយទុកទូរសព្ទចាស់ចោល ឬ ទៅកាន់តំបន់ដាច់ស្រយ៉ាលដែលគ្មានភ្លើងអគ្គិសនីប្រើប្រាស់យូរថ្ងៃ ហើយស្រាប់តែទូរសព្ទអស់ថ្ម ។

អ្នកជំនាញបានពន្យល់ថាសូមក៉ំបណ្ដោយឲ្យទូរសព្ទរបស់អ្នកអស់ថ្មីជាច្រើនថ្ងៃដោយមិនសាកបញ្ចូល ពីព្រោះតែថ្មទូរសព្ទនោះនឹងចុះអន់ថយ ប្រើប្រាស់លែងបានយូរដូចមុន ឬ ប្រើលែងកើតតែម្ដងក៏មាន ដូចនេះបើទោះបីជាអ្នកមានទូរសព្ទថ្មីក៏ដោយ ទូរសព្ទចាស់ក៏គួរតែសាកវាដែរ បើអាចលក់វាចេញភ្លាមតាមតែអាចធ្វើទៅបានបើអ្នកមិនចង់ទុកវាជាអនុស្សាវរីយ៍ ។ ហើយក្នុងករណីត្រូវទៅតំបន់ដាច់ស្រយាលគ្មានភ្លើងអគ្គិសនី សូមក៉ំភ្លេច Powerbank ហើយសូមក៉ំប្រើប្រាស់ទូរសព្ទឲ្យអស់ថ្ម ។

៦ ដាក់អនុញ្ញាតឲ្យ Application ជាច្រើនផ្ញើសារជូនដំណឹង (Notification)

អ្នកប្រើប្រាស់ភាគច្រើននៅពេលដែលដំឡើងកម្មវិធីថ្មីៗហើយកម្មវិធីនោះទាមទារឲ្យដាក់ Notification តែងតែធ្វើតាម ប៉ុន្តែអ្នកជំនាញពន្យល់ថាសូមក៉ំធ្វើបែបនេះឲ្យសោះ ការចេះតែដាក់ឲ្យគ្រប់កម្មវិធីទាំងអស់មានសិទ្ធិផ្ញើសារជូនដំណឹង Notification គឺជាការខ្ជះខ្ជាយថាមពលថ្ម ហើយក៏រំខានផងដែរ ។

ដូចនេះសូមជ្រើសរើសតែ Application ណាដែលចាំបាច់ដូចជា Email , Message ឬ Facebook ជាដើម ។

៧ បើកដំណើរការមុខងារ Location Services គ្រប់ពេល

នេះគឺជាទង្វើមួយដែលបង្ហិនថាមពលថ្មបំផុត មុខងារនេះភាគច្រើនត្រូវបានទាមទារដោយកម្មវិធីមួយចំនួនដូចជា Find my iPhone ឬ ផែនទី ជាដើម ដូចនេះអ្នកមិនចាំបាច់បើកវាគ្រប់ពេលនោះទេ ដើម្បីបិទវាសូមចូលទៅកាន់ Settings — Privacy — Location Services រួចធ្វើការបិទវាជាការស្រេច ឬ ក៏អាចចូលទៅកំណត់បិទទៅលើកម្មវិធីដែលមិនចាំបាច់ក៏បាន ដោយគ្រាន់តែអូសចុះក្រោមបន្តិច រួចចុចលើកម្មវិធីដែលមិនចាំបាច់រួចរើសពាក្យថា Never បើមិនចង់ឲ្យវាដំណើរតែម្ដង ឬ ចុចលើពាក្យថា While Using the App នៅពេលដែលយើងចង់ឲ្យវាដំណើរការតែពេលយើងចុចចូលកម្មវិធីនោះ។

៨ មិនដែល Reboot (បិតបើកទូរសព្ទ)

សាកស្រមៃទៅមើលថាតើអ្នកអាចទ្រាំរួចទេ បើសិនជាគេឲ្យអ្នកធ្វើការដោយមិនឲ្យគេងសោះ ទូរសព្ទរបស់អ្នកក៏ដូចគ្នា អ្នកជំនាញបានពន្យល់ថាយ៉ាងហោចណាស់អ្នកគួរតែ Reboot ទូរសព្ទរបស់អ្នកយ៉ាងហោចណាស់មួយអាទិត្យម្ដង វាប្រៀបដូចជាការអនុញ្ញាតិឲ្យទូរសព្ទរបស់អ្នកបានសម្រាក់ និងលែងគិតពីកម្មវិធីអ្វីទាំងអស់ ។

៩ បើ WiFi និង Bluetooth ចោល

WiFi ឬ Wireless និង Bluetooth គឺជាមុខងារតភ្ជាប់ឥតខ្សែមួយដែលមានគ្រប់ស្មាតហ្វូនទាំងអស់ ។ ការបើកដំណើរការមុខងារទាំងនេះគឺចំណាយថាមពលថ្មខ្លាំងណាស់ ដូចនេះបើមិនប្រើប្រាស់វាទេ សូមបិទវាចោលទៅ ។

ប្រភព ៖ Brightside.me