kalib9

ក្រុមហ៊ុនប៉ុន្មាននេះ ដើរតួរមិនធម្មតា លើពិភពលោក

ក្រឡេកមកមើលពិភពលោកយើងសព្វថ្ងៃវិញ ក្រុមហ៊ុនរាប់មិនអស់ដែលផលិតឬបំរើសេវាកម្មស្រដៀងនិងដូចគ្នាទាំងស្រុងក៏មាន។ប៉ុន្តែបើពិនិត្យអោយមែនទែនទៅ យើងឃើញថាក្រុមហ៊ុនត្រឹមតែ៦ប៉ុណ្ណោះ តែក្តាប់បានពិភពលោកស្ទើរមូលដោយសារតែសេវាកម្មជាច្រើនរបស់ពួកគេ៖

Google៖ សព្វថ្ងៃនេះអ្នកណាដែលមិនប្រើសេវាកម្មរបស់Google។Googleក្តោបក្តាប់សេវាកម្មនិងផលិតផលជាច្រើនដូចជា៖ Gmail, Google Search, Google Drive, Youtube, Android OS, Chrome Browser, Chrome OS, Google Pixel, Google Homeជាដើម។

Apple៖ Appleនៅតែបន្តជាស្លាកសញ្ញាផលិតផលកម្សាន្តអេឡិចត្រូវនិចឈានមុខគេដដែលជាមួយនឹង iPhone, iPad, Macbook, iMac, Apple Watch ត្បិតថាផលិតផលតិចប៉ុន្តែវាក៏ក្តោបទីផ្សារយ៉ាងធំ។

Microsoft៖ ពិភពលោកសព្វថ្ងៃនឹងគាំងបើសិនជាគ្មានMicrosoftឬស្រាប់តែថ្ងៃណាមួយMicrosoftសុំឈប់មួយថ្ងៃទូទាំងពិភពលោកនោះ អ្នកកំពុងប្រើWindows, Word, Excel, Powerpoint, និងOutlookផងដែរ។

Facebook៖ ស្ថិតក្រោមស្លាកសញ្ញាFacebookដែលតំណាងអោយបណ្តាញសង្គមយក្សរបស់ពិភពលោក ប៉ុន្តែវានៅមានMessenger, WhatApp,និងInstagramទៀតផង។បើសិនជាអ្នកមិនជឿថាFacebookគ្រប់គ្រងពិភពលោកនេះទេ សាកអោយFacebookលែងដំណើរមួយថ្ងៃទៅ ពិភពលោកនឹងក្រឡាប់ចាក់មិនខាន។

Samsung៖ ស្ថិតក្នុងសម័យទំនើប ពិភពលោកពិបាកហៅថាទំនើបណាស់បើគ្មានSamsung។រាប់ចាប់ពីSmartphoneរាប់សិបម៉ូដែលមិនអស់ Samsungឈរតួនាទីយ៉ាងសំខាន់លើការផ្គត់ផ្គង់គ្រឿងអេឡិចត្រូវនិកផ្សេងទៀត រាប់ចាប់ពីSmart TV, Smart refrigerator, Air-conditioner, washing Machineនិងសំភារៈក្នុងផ្ទះជាច្រើនទៀត។

Toyota៖ ក្រុមហ៊ុនឈានមុខគេផ្នែកយានយន្ត ដែលមនុស្សគ្រប់គ្នាពេញចិត្តស្លាកសញ្ញានេះ ហើយក្រុមហ៊ុននេះនូវមានម៉ាកសញ្ញាមួយទៀតគឺ Lexus ដែលជាម៉ាកសញ្ញាផលិតតែរថយន្តប្រណិតប៉ុណ្ណោះ ។

ប្រភព៖​ Branddirectory