kalib9

រូបភាពដ៏គួរឲ្យស្រៀវបំផុត!!! ស៊ែហ្វីលើកំពូលអគារកប់ពពក!!!

កាលពីថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ លោក Yongning បានជួបរឿងដ៏រន្ធត់បំផុត ដោយរូបលោកបានភ្លាត់ស្នៀតធ្លាក់ពីលើអគារដែលមានកំពស់ដល់ទៅ៦២ជាន់ ក្នុងទីក្រុង ឆាងសា ប្រទេសចិន ដែលធ្វើឲ្យគាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

លោក Wu Yongning គាត់មានអាយុទើបតែ២៦ឆ្នាំទេ ហើយចំពោះការស្លាប់របស់លោកសឹងតែគ្មាននរណាដឹងឡើយ ទើបតែមានការភ្ញាក់ផ្អើលក្នុងខែធ្នូ ឆ្នាំ២០១៧ នេះ ដោយសារតែសង្សាររបស់លោកបានទម្លាយរឿងពិតពីការស្លាប់របស់លោក។

ទន្ទឹមនឹងនេះផងដែរ មូលហេតុដែលលោកហ៊ានប្រថុយបែបនេះមិនមែនគ្មានលទ្ធផលនោះទេ គឺព្រោះតែលុយ ហើយលុយនោះគឺលោកមិនបានយកទៅចាយវាយផ្តេសផ្តាសឡើយគឺដើម្បីយកទៅរៀបការ និងព្យាបាលជំងឺម្តាយដែលដេកឈឺដោយសារមានរបួស មិនអាចធ្វើការងារអ្វីកើតទៅវិញទេ។

នៅពេលដែលមានមនុស្សជាច្រើនបានដឹងរឿងពិតនេះហើយ រឹតតែធ្វើឲ្យពួកគេទាំងនោះរំជួលចិត្តជាខ្លាំង ដោយអ្នកខ្លះបានសម្តែងនូវអារម្មណ៍សោកស្តាយ ព្រមទាំងមានអ្នកខ្លះស្រក់ទឹកភ្នែកទៀតផង។

ក្រុមគ្រួសាររបស់លោកបានបញ្ជាក់បន្ថែមទៀតថា លុយដែលគេនឹងទទួលបានពីការឈ្នះការប្រកួតប្រជែងមួយដែលមានឈ្មោះថា rooftopping នេះគឺប្រហែលជា ១៥០០០ ដុល្លារ។

ស្រាប់តែពេលថ្មីនេះមានគេបង្ហោះរូបបែបនេះចូលបណ្តាញសង្គម ដែលធ្វើឲ្យអ្នកដែលបានមើលមានអារម្មណ៍ស្រាវជំនួស ដោយសារតែពួកគាត់បានឃើញការស្លាប់របស់លោក Yongning ទើបតែស្លាប់ទៅស្រស់ៗពេក ដោយសារតែដូចរឿងដែលពួកគេទាំងនេះកំពុងតែធ្វើនៅពេលនេះ គឺឡើងលើអគារខ្ពស់ តែម្តង។

ដូចនេះដើម្បីចង់ដឹងកាន់តែច្បាស់ថារូបភាពទាំងនោះគួរឲ្យរន្ធត់បែបណានោះ សូមទៅទស្សនាដូចខាងក្រោមទាំងអស់គ្នា៖

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

ប្រភព៖ tvfbnews168