kalib9

ចង់ឲ្យការងារទៅមុខរលូន គួរតែកាត់បន្ថយទំនាក់ទំនង់តាមអីនធ័រណេតខ្លះ!!!

ដោយសារតែបច្ចេកវិទ្យា​ អភិវឌ្ឍខ្លាំង របៀបរបប នៃការរស់នៅ និងទំនាក់ទំនង ក៏ផ្លាស់ប្តូរ ច្រើនដែរ។ ជាក់ស្តែង យុវវ័យសព្វថ្ងៃចំណាយពេល ភ្ជាប់វត្តមាន លើអ៊ីនធឺណិត ជាងពេលគេង​ ទៅទៀត។

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វី បានជាអ៊ីនធឺណិត និងបណ្តាញសង្គម ធ្វើឱ្យមនុស្ស ញៀន? តើអ្នកនឹងជួបផល ប៉ះពាល់អ្វីខ្លះ ដល់ខួរក្បាល នៅពេលបង្ហាញ វត្តមានលើ អ៊ីនធឺណិត គ្រប់ពេល? តើការផ្តាច់ អ៊ីនធឺណិត ម្តងម្កាល មានសារៈសំខាន់ យ៉ាងណាខ្លះ ចំពោះអ្នក?

សាកក្រឡេកមើល មនុស្សនៅលើ រថយន្តក្រុង និងនៅក្នុងពេល ជួបជុំគ្នា ទទួលទានអាហារ ម្តងម្កាល អ្នកនឹងឃើញមនុស្សភាគច្រើន ភ្លឹកសម្លឹង តែទូរសព្ទ របស់គេប៉ុណ្ណោះ ដោយមិនខ្វល់ អ្វីទាំងអស់ នឹងមនុស្ស ជុំវិញខ្លួន។ ពេលទៅដល់ ការិយាល័យ មនុស្សទាំងនេះ នឹងអង្គុយធ្វើការ នៅខាងមុខ កញ្ចក់កុំព្យូទ័រទៀត។ ហើយពេលត្រឡប់ ពីធ្វើការ មកដល់ផ្ទះវិញ គេនឹងចំណាយពេល សេសសល់ បន្តិចបន្តួច មុនចូលគេង មើលទូរសព្ទទៀត។ គ្មានអ្វីពិបាក យល់ទេថា ទង្វើទាំងអស់នេះ មិនមែនជា សកម្មភាពល្អ ចំពោះសុខភាព ហើយមនុស្ស ភាគច្រើន នឹងយល់ស្របគ្នាថា ការផ្តាច់ចេញ ពីបច្ចេកវិទ្យា ខ្លះៗជារឿងល្អ។ ប៉ុន្តែតើហេតុអ្វី ក៏វាជារឿង សំខាន់?

ពាក្យថាញៀននឹងអ៊ីនថឺណិតត្រូវគេបង្កើតឡើងដើម្បីចំអកឱ្យមនុស្សខ្លះកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែសព្វថ្ងៃក្រុមអ្នកវិទ្យាសាស្រ្តបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើបញ្ហាមួយនេះ ហើយបានធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ ចិត្តវិទូMax Blumberg បានពន្យល់ថា “ពិតជាមានធាតុញៀនមួយនៅក្នុងខួរក្បាល ពីព្រោះអ៊ីនថឺណិតក៏អាចមានសមត្ថភាពបង្កើតការញៀនដូចថ្នាំញៀនផ្សេងទៀតដែរនៅពេលប្រើប្រាស់ញឹកញាប់។ ហេតុដូច្នេះហើយបានជាមនុស្សពិបាកផ្តាច់អារម្មណ៍ចេញពីបណ្តាញសង្គមដូចមនុស្សញៀនថ្នាំពិបាកផ្តាច់ខ្លួនចេញពីគ្រឿងញៀនដែរ។”

បើតាមទ្រឹស្តី វេជ្ជសាស្រ្ត ខួរក្បាល មនុស្សយើង មិនអាចធ្វើ ការរហូត ឬត្រូវការធាតុ រំញោចរហូត ពីកត្តាខាងក្រៅនោះទេ។ ខួរក្បាល មនុស្សនឹង ចាប់ផ្តើម បាត់បង់សមត្ថភាព ដើម្បីដឹងថា អ្វីជារឿង សំខាន់ និងអ្វីដែល មិនមែនជារឿងសំខាន់ នៅពេលវា ទទួលបានសកម្មភាព រំញោចច្រើនពេក។

ផលប៉ះពាល់យ៉ាងខ្លាំង ពីការញៀន ទាំងអស់នេះ គឺវាធ្វើឱ្យមនុស្សយើង បាត់បង់សមត្ថភាព ក្នុងការសម្រេច កិច្ចការ ប្រចាំថ្ងៃ។​ លោក Blumberg បានទស្សន៍ ទាយទុកថា មនុស្សដែលប្រើប្រាស់ បណ្តាញសង្គម និងរក្សាវត្តមាន លើអ៊ីនធឺណិត ច្រើនពេក នឹងក្លាយជា មនុស្សចាំតែ ប្រតិកម្ម ហើយមិនអាចផ្តោត ចិត្តគិតឱ្យស៊ីជម្រៅ លើកិច្ចការ អ្វីមួយបានយូរទេ។

ដើម្បីបង្កើត ក្រុមហ៊ុន អស្ចារ្យបាន ដូចជាលោក Richard Branson ជាដើម គេត្រូវការគិត ផ្តោតយ៉ាងខ្លាំង និងស៊ីជម្រៅ។ ប្រសិនបើ ស្ថាបនិក ក្រុមហ៊ុនមួយ ភ្ជាប់វត្តមាន លើអ៊ីនធឺណិត ជានិច្ច និងរង់ចាំ តែប្រតិកម្ម ទៅនឹងព្រឹត្តិការណ៍ ឬពត៌មាន ទាំងតូច ទាំងធំនោះ គេនឹងមិនអាច សម្រេចបានកិច្ចការ អ្វីជាដុំកំភួនឡើយ។

ការព្យាករណ៍មួយ មាត់ចុងក្រោយ របស់លោក Blumberg គឺ មនុស្សដែលស្គាល់ សារៈសំខាន់ នៃការផ្តាច់វត្តមាន ពីអ៊ីនធឺណិ នឹងក្លាយជា ចៅហ្វាយនាយ មនុស្សដែល តែងតែបង្ហាញ វត្តមាននៅលើ អ៊ីនធឺណិត។

ប្រភព​៖ Virgin Group