kalib9

រកឃើញហើយ!!! រន្ធផ្ចិតក៏អាចបង្ហាញឲ្យដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗបានដែរ

តាមការសិក្សាអំពីរូបរាងផ្ចិតដែលប្រើដើម្បីទស្សន៍ទាយអំពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗដោយផ្អែកលើរូបរាងផ្ចិតរបស់មនុស្ស។ ខណៈដែលស្តាប់ទៅអាចគួរឱ្យអស់សំណើចបន្តិច ការពិតគឺថារូបរាង ពណ៌ និងលក្ខណៈរន្ធផ្ចិតនេះបានបង្ហាញយ៉ាងច្រើនអំពីសុខភាពរបស់អ្នក រាងកាយរបស់អ្នកហើយជាលទ្ធផលបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នក។

នៅទីនេះយើងមានរាងនៃរន្ធផ្ចិតខុសៗគ្នាហើយយើងសូមបង្ហាញពីបុគ្គិលក្ខណៈទៅតាមទំរង់នៃរន្ធផ្ចិតរបស់មនុស្សម្នាក់ៗដូចខាងក្រោម។

1. រន្ធផ្ចិតរាងមូលហើយជ្រៅ

មានរាងមូល ហើយជ្រៅ គឺបង្ហាញពីបុគ្គលិកលក្ខណៈសុទិដ្ឋិនិយម។ ប្រសិនជាអ្នកមានរន្ធផ្ចិតបែបនេះ មានន័យថាអ្នក​ជាមនុស្សសុទិដ្ឋិនិយម។ សម្លឹងឃើញតែភាពវិជ្ជមាន ឬនិយាយបានថាតែងមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ប៉ុន្តែអ្នកមិនមានភាពរឹងមាំគ្រប់គ្រាន់ឡើយ។

បន្ថែមពីលើនេះទៀត អ្នកជាមនុស្ស ពូកែខាងទំនាក់ទំនង។ អ្នកជាប្រភេទមនុស្សម្នាក់ដែលនឹងទទួលយកការឈឺចាប់ ហើយរួចផុតមកវិញជាមួយនឹងស្នាមញញឹម ដោយសារតែអ្នកបានរៀន ឬទទួលបានបទពិសោធន៍អ្វីមួយអំពីវា។

សំណាង គឺជាអ្វីមួយដែលអ្នកប្រហែលជាមិនអាចមានច្រើនហូរហៀពេកទេ ប៉ុន្តែអ្នកអាចប៉ះប៉ូវទូទាត់សងនូវចំណុចនេះជាមួយនឹងភាពរីករាយមិនខ្វល់អំពីអនាគតរបស់អ្នកដែលមានតាំងពីធម្មជាតិ។

2. ផ្ចិតរាងធំ ហើយជ្រៅ

បង្ហាញពីបុគ្គលិកលក្ខណៈដ៏សប្បុរស។ មនុស្សដែលមានរន្ធផ្ចិតប្រភេទនេះជាមនុស្សដែលមានចិត្តល្អប្រសើរគ្មានដែនកំណត់ ចេះអធ្យាស្រ័យ និងពូកែខាងគ្រប់គ្រងលើមនុស្សគ្រប់វ័យ គ្រប់ប្រភេទ។

ពួកគេប្រហែលជានឹងត្រូវទទួលរងការបរាជ័យច្រើនដងនៅវ័យក្មេង ប៉ុន្តែនឹងជោគជ័យនៅពេលឈានដល់វ័យចាស់ ជាពិសេសកំឡុងវ័យ ៤០ឆ្នាំ ឡើងទៅ។ កុំរំលង ឬបោះបង់ចោលនូវឱកាសល្អៗណាមួយឲ្យសោះ។

3.រន្ធផ្ចិតរាក់ ហើយតូច

គឺចង្អុលបង្ហាញពីភាពទន់ខ្សោយ និងអិជ្ជមាន ដែលនាំឲ្យភាពមិនសម្រេចការចប់សព្វគ្រប់នៃកិច្ចការ ឬការងារណាមួយកើតឡើង។ ចូរព្យាយាមធ្វើខ្លួនឲ្យក្លាយជាមនុស្សមានភាពប្រាកដប្រជា ត្រឹមត្រូវប្រកដដោយសេចក្ដីសង្ឃឹមជាងនេះ!

បន្ថែមពីលើនេះ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែខាងលាក់ ឬរក្សាទុកការសំងាត់ផងដែរ។ អ្នកក៏ពូកែខាងបង្កភាពអាថ៌កំបាំងចំពោះខ្លួនឯងក្នុងការផ្ដល់នូវអ្វីដែលអ្នកបានឃើញ រួមទាំងប្រភេទនៃមនុស្សដែលអ្នកធ្លាប់ជួបប្រទះដែលធ្វើឲ្យអ្នកក្លាយជាមនុស្សចេះតែមានការសង្ស័យ ប៉ុន្តែ សម្រាប់តែមូលហេតុល្អៗប៉ុណ្ណោះ។

4. រន្ធផ្ចិតលយចេញ

រន្ធផ្ចិតបែបនេះ គឺចង្អុលបង្ហាញពីបុគ្គលិកលក្ខណៈមិនងាយនឹងចុះចាញ់ ឬបោះបង់ចោលងាយៗ។ មើលទៅអ្នកដូចជាមនុស្សម្នាក់ដែលចចេស ប៉ុន្តែការពិតក្រោយពីពិចារណាដោយយកចិត្តទុកដាក់ឲ្យបានច្បាស់ទៅ អ្នកគ្រាន់តែជាមនុស្សដែលប្រកាន់ខ្ជាប់នូវមតិយោបល់របស់ខ្លួនឯង។

អ្នកក៏ជាមនុស្សចូលចិត្តចេញមុខចេញមាត់ (បើទោះជាអ្នកមិនទទួលស្គាល់ការពិតនេះក៏ដោយ)។ ជាញឹកញយតែងត្រូវគេបោកប្រើ ដូច្នេះគួរមានការប្រុងប្រយ័ត្ន កុំធ្វើជាអ្នកធានាលើនរណាម្នាក់ ដោយងាយៗ។

ស្នេហា គឺជាបញ្ហាមួយសម្រាប់អ្នក ព្រោះវាត្រូវការពេលវេលាខ្លះមុនពេលដែលអ្នកស្វែងរកនរណាម្នាក់ឱ្យត្រូវគ្នានឹងសមត្ថភាពរបស់អ្នក ។ ទោះជាយ៉ាងណានៅពេលអ្នករកឃើញពួកគេហើយ ស្នេហារបស់អ្នកមួយនេះនឹងរឹងមាំយូរអង្វែងទៅមុខ។

5. រន្ធផ្ចិតជ្រៅ ធំលើ តូចក្រោម

ររន្ធផ្ចិតជ្រៅ ធំលើ តូចក្រោមជារូបរាងដ៏ល្អនៃរន្ធផ្ចិត ហើយចង្អុលបង្ហាញឲ្យឃើញពីបុគ្គលិកលក្ខណៈដែលរីករាយ មានកម្លាំងថាមពល ស្វាហាប់ ចុះសម្រុងយ៉ាងល្អជាមួយនឹងអ្នកដទៃ និងមានភាពសកម្ម។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើនឹងនាំអ្នកឆ្ពោះទៅរកគោលដៅ វាប្រហែលជានឹងត្រូវការរយៈពេលយូរបន្តិច ប៉ុន្តែអ្នកនឹងសម្រេចវាបាន។

6. រន្ធផ្ចិតជ្រៅ តូចលើ ធំក្រោម

រន្ធផ្ចិតប្រភេទនេះ គឺបង្ហាញពីបុគ្គលិកលក្ខណៈផ្ទុយពីរន្ធផ្ចិតទី៥។ វាបង្ហាញពីភាពខ្សោយនូវថាមពល ឬភាពស្វាហាប់។ ជាញឹកញយតែងទុកការងារចោលមិនព្រមធ្វើឲ្យចប់។

ខ្ចិលធ្វើការងារណាដែលប្រើកម្លាំងច្រើន ប៉ុន្តែពូកែគ្រប់គ្រងហ្គេមបែបប្រើខួរក្បាល។ មនុស្សជាច្រើនប្រហែលជាហៅអ្នកថាជាមនុស្សខ្ជិល ប៉ុន្តែពួកគេក៏ពេញចិត្តនូវភាពឆ្លាតវៃរបស់អ្នកក្នុងពេលជាមួយគ្នានេះដែរ។

មនុស្សដែលខ្ជិលតែងស្វែងរក ឬអាចមានវិធីដ៏ងាយស្រួលនិងប្រសើរដើម្បីសម្រេចកិច្ចការរបស់ពួកគេ ឃ្លានេះពិតជាត្រឹមត្រូវចំពោះអ្នកដែលមានរន្ធផ្ចិតដាំក្បាលចុះក្រោម។

7. រាងពងក្រពើ

ជាមនុស្សពូកែជ្រួលច្រាល មិនចូលចិត្តនៅស្ងៀម ហើយតែងត្រូវការអ្វីមួយដើម្បីធ្វើ។ ឆាប់
ធុញនិងតែងស្វែងរកអ្វីថ្មីៗ ។ ភាពចង់ដឹងចង់ឃើញរបស់អ្នក ជម្រុញឲ្យអ្នកត្រូវតែដឹងនូវអ្វីថ្មីៗ។

លើសពីនេះទៅទៀតអ្នកជាមនុស្សផ្ដោតលើរឿងអ្វីមួយខ្លាំងពេក ជាហេតុធ្វើឲ្យអ្នកងាយនឹងទទួលរងការឈឺចាប់ ប៉ុន្តែអ្នកមិនដែលបង្ហាញវាឲ្យនរណាម្នាក់ដឹងឡើយ គឺអ្នកសុខចិត្តសម្ងំឈឺចាប់តែម្នាក់ឯង។ អ្នកក៏ជាមនុស្សពូកែគិតច្រើន ហើយតែងបាត់បង់ឱកាសល្អៗជាច្រើន។

8. រន្ធផ្ចិតធំ ទ្រវែង

ជាប្រភេទមនុស្សមានទំនាក់ទំនងជាមួយមនុស្សដែលមានទំនោរជានិច្ចក្នុងការការពារខ្លួន។ ប្រសិនបើនេះជារូបរាងនៃផ្ចិតរបស់អ្នកនោះអ្នកគឺជាមនុស្សម្នាក់ដែលមិនងាយជឿទុកចិត្តអ្នកណាម្នាក់ទេ។

ម្យ៉ាងវិញទៀតមនុស្សដែលអ្នកអនុញ្ញាតឱ្យចូលក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកជាមនុស្សដែលអ្នកយកចិត្តទុកដាក់បំផុត។ អ្នកនឹងការពារពួកគេដោយអោយអស់ពីសមត្ថភាពរបស់អ្នកដែលអាចផ្តល់ឱ្យពួកគេនូវអ្វីដែលអ្នកមាន។

ភក្ដីភាពនិងការទុកចិត្តគឺជាកត្តាជំរុញសំខាន់នៃបុគ្គលិកលក្ខណៈរបស់អ្នកហើយអាកប្បកិរិយារបស់អ្នកឆ្ពោះទៅរកនរណាម្នាក់ត្រូវបានកំណត់ទាំងស្រុងតាមរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នក។

9. រន្ធផ្ចិតរាងអក្សរ Y បញ្ច្រាស

ផ្ចិតបែបនេះកម្រមានណាស់ប៉ុន្តែប្រសិនបើនេះជារូបរាងនៃផ្ចិតរបស់អ្នកនោះអ្នកគឺជាមនុស្សម្នាក់ដែលមិនចង់ធ្វើអ្វីបញ្ចេញមុខព្រោះតែមុខមាត់នោះទេ ប៉ុន្តែអ្នកជាមនុស្សម៉ត់ចត់និងកិច្ចការទាំងអស់។

អ្នកមិនមែនជាមនុស្សម្នាក់ដែលស្វែងរកកេរ្តិ៍ឈ្មោះឬភាពថ្លៃថ្នូរទេព្រោះអ្នកដឹងច្បាស់ពីភាពខ្លាំងរបស់អ្នក។ អ្នកធ្វើកិច្ចការដែលអ្នកពូកែ ហើយរក្សាភាពជោគជ័យរបស់អ្នក។ ភាពជោគជ័យគឺជាចំនុចខ្លាំងរបស់អ្នកហើយដូច្នេះវាជាសុភមង្គលរបស់អ្នក ហើយផ្តល់ភាពកក់ក្តៅ និងភាពល្អូកល្អឺនដល់ដៃគូជីវិតរបស់អ្នក៕

ប្រែសម្រួលដោយ៖ បងយក្ស

ប្រភព៖ meaww

រក្សាសិទ្ធដោយ៖ គេហទំព័រ Kalib9

សំគាល់៖ សូមមេត្តាកុំចម្លងអត្ថបទនេះដាក់ចូលទៅក្នុងគេហទំព័របស់ខ្លួន អាណិតអ្នកបកប្រែផង ទម្រាំបានអត្ថបទនេះគេត្រូវចំណាយពេលរាប់ម៉ោងដើម្បីស្វែងរកឯកសារយោង និង រាប់ម៉ោងទៀតដើម្បីប្រែសម្រួលជាភាសាជាតិ ។

Sponsored:

error: Content is protected !!