kalib9

រកឃើញហើយ!!! អត្ថប្រយោជន៍ ១២ យ៉ាងនៃថ្នាំដុសធ្មេញដែលអ្នកមិននឹកស្មានដល់!

ជាធម្មាតយើងទាំងអស់គ្នាបានដឹងហើយថាថ្នាំដុសធ្មេញបានជួយរក្សាធ្មេញរបស់យើងអោយសស្អាតនិងបំបាត់ខ្លិនមាត់ ហើយគឺវាក៏ជាផលិតផលដែលអាចយកទៅប្រើបានសម្រាប់កិច្ចការផ្សេងៗនៅជុំវិញផ្ទះបាន។ អត្ថប្រយោជន៍ទាំងនេះហាក់បីដូចជាប្លែកបន្តិចប៉ុន្តែវាពិតជាមានប្រសិទ្ធភាពពិតមែន – ចូរសាកល្បងវាដោយខ្លួនអ្នក!

១, គ្រឿងអលង្គការដែលមានសភាពចាស់អាចក្លាយជាថ្មីម្តងទៀតដើម្បីឱ្យវាមានពន្លឺប្រសិនបើអ្នកដុសជូតវាជាមួយនឹងថ្នាំដុសធ្មេញ។

២, ចង្កៀងរថយន្តរបស់អ្នកនិងប្រែជាភ្លឺរលោងស្អាតឡើងវិញដោយប្រើថ្នាំដុសធ្មេញដុសលាងសម្អាត។

៣, គ្រាប់ចុចនៅលើព្យាណូងាយប្រឡាក់កខ្វក់ដោយសារតែម្រាមដៃរបស់មនុស្ស​ និងធូលីដី។ ដាក់ថ្នាំដុសធ្មេញបន្តិចលើក្រណាត់សើមហើយជូតសំអាតវាដោយប្រុងប្រយ័ត្នអ្នកនឹងភ្ញាក់ផ្អើលថាតើវាមានប្រសិទ្ធភាពយ៉ាងណា!

៤, ស្បែកជើងដែលមានពណ៌សដូចជាស្បែកជើង Converse ក៏អាចប្រើថ្នាំដុសធ្មេញសម្អាតបានដែរហើយមានភាពងាយស្រួល។

៥, ប្រសិនបើអ្នកប្រើវ៉ែនតាហែលទឹកតែមានភាពស្រអាប់ចូរយកក្រដាសនិងថ្នាំដុសធ្មេញដុសលាងស្រាលៗ អ្នកនិងទទួលបានវ៉ែនតាមើលឃើញច្បាស់ និងមិនក្រហាយភ្នែក។

៦, អ្នកអាចកម្ចាត់ស្នាមប្រឡាក់លើផ្ទៃតុឈើត្រឹមតែពីរបីនាទីប៉ុណ្ណោះដោយថ្នាំដុសធ្មេញជូតសម្អាត។

៧, ថ្នាំដុសធ្មេញក៏ល្អសម្រាប់បំបាត់ស្នាមប្រឡាក់ផ្សេងៗលើសំលៀកបំពាក់ដែលប្រឡាក់ដោយទឹកជ្រលក់។ គ្រាន់តែដាក់ថ្នាំដុះធ្មេញលើស្នាមដែលប្រឡាក់រួចជូតវាបន្តិចហើយទុក២ ទៅ ៣ នាទី មុនពេលលាងសម្អាតវា។ ប៉ុន្តែសូមចងចាំថាសម្រាប់សម្លៀកបំពាក់ពណ៌មិនត្រូវប្រើថ្នាំដុសធ្មេញទេ។

៨, ប្រើថ្នាំដុសធ្មេញជូតត្រង់កន្លែងដែលប្រឡាក់ ច្រេះ អាចធ្វើអោយបរិក្ខាបន្ទប់ទឹករបស់អ្នកស្អាតដូចថ្មី ។

៩, អ្នកក៏អាចប្រើវាដើម្បីសម្អាតបាតរបស់ឆ្នាំងអ៊ុតបានផងដែរ។

១០, អេក្រង់និងផ្នែកខាងក្រោយនៃស្មាតហ្វូនរបស់អ្នកអាចប្រឡាក់យ៉ាងឆាប់រហ័សប្រសិនបើអ្នកមិនប្រើស្រោមការពារ។ ដាក់ថ្នាំដុសធ្មេញបន្តិចលើក្រណាត់បន្ទាប់មកជូតវាដោយប្រុងប្រយ័ត្ន។ យកថ្នាំដុសធ្មេញណាដែលនៅសល់ហើយជូតអេក្រង់អោយស្ងួត វានឹងធ្វើអោយស្មាតហ្វូនរបស់អ្នកស្អាត ភ្លឺរលោង។

១១, ថ្នាំដុសធ្មេញក៏អាចសម្អាតក្រចកដៃបានដែរ។ គ្រាន់តែច្របាត់ដាក់លើក្រចក ទុកពីរនាទីហើយលាងសំអាតដោយទឹកវាការស្រេច។

១២, ក្លិនមួយចំនួនដូចជាខ្ទឹមបារាំង​ ខ្ទឹមស និងក្លិនឆ្អាបរបស់ត្រី អាចពិបាកក្នុងការដកចេញពីដៃរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកលាងសម្អាតដៃរបស់អ្នកជាមួយនឹងថ្នាំដុសធ្មេញវិញនោះ ក្លិននឹងរលាយបាត់ក្នុងពេលដ៏ខ្លី។

 

ប្រែសម្រួល៖ បងយក្ស

ប្រភព៖ Brightside

រក្សាសិទ្ធដោយ៖ គេហទំព័រ kalib9

Sponsored:

error: Content is protected !!