kalib9

ពេជ្រ សោភា ពិតជាស្រស់ស្អាតខ្លាំង ពេលតែងខ្លួនសុភាពបែបនេះ ដើរលេងអង្គរវត្ត

ភ្នំពេញ៖ អ្នកនាង ពេជ្រ សោភា ដែលជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កំពុងតែមានរាសី លើបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ជាងបទ មនោសញ្ចេតនា ព្រោះស្ទើរតែរាល់បទញាក់របស់នាង តែងតែទទួលបានការគាំទ្រច្រើនជានិច្ច។

ដោយឡែក ប្រិយមិត្តដែលជាអ្នកគាំទ្រ អ្នកនាង ពេជ្រ សោភា ច្បាស់ជាដឹងហើយថា តារាចម្រៀងស្រស់សោភារូបនេះ តែងតែតុបតែងខ្លួននិងមានស្លីលប្លែកៗ ពេលដែលនាងឡើងសម្តែងលើឆាកម្តងៗ ហើយគេក៏កម្រនឹងឃើញនាង ស្លៀកពាក់បែបសុភាពៗនោះដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ផ្អែកលើគណនីអ៊ីនស្តារក្រាមរបស់អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរនាងគ្រប់គ្នា ពេលដែលឃើញនាង ស្លៀកសម្លៀកបំពាក់យ៉ាងសុភាព ដើរលេងនៅប្រាសាទអង្គរវត្ត ហើយមើលទៅនាងពិតជា ស្រស់ស្អាតខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី នេះគឺជារឿងដ៏កម្រមួយ ដែលឃើញកំពូលតារាចម្រៀងស្រីរូបនេះ ស្លៀកពាក់សុភាពៗ ដើរលេងជុំវិញប្រាសាទអង្គវត្តបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 


អ្នកនាង ពេជ្រ សោភា ស្លៀកពាក់សុភាពដើរលេងអង្គរវត្ត


អ្នកនាង ពេជ្រ សោភា ស្លៀកពាក់សុភាពដើរលេងអង្គរវត្ត


អ្នកនាង ពេជ្រ សោភា ស្លៀកពាក់សុភាពដើរលេងអង្គរវត្ត


អ្នកនាង ពេជ្រ សោភា ស្លៀកពាក់សុភាពដើរលេងអង្គរវត្ត

ប្រភពដើមអត្ថបទ៖ Khmerload