kalib9

បងម៉ាប់ធ្វើបានល្អណាស់! ខឹងមនុស្សស្រីបដិសេធស្នេហ៍ បុរសធាត់ម្នាក់កែប្រែខ្លួនឯងស្ទើមិនគួរឲ្យជឿ!

ថៃ ៖ ការលង់ស្រឡាញ់នរណាម្នាក់ គឺជារឿងដ៏ងាយស្រួលមួយ ប៉ុន្តែការដែលទទួលបាននូវចម្លើយបដិសេធពីមនុស្សដែលយើងស្រឡាញ់ និងចូលចិត្ត វិញនោះវា គឺជារឿងគួរឲ្យសោកសៅបំផុត។ អារម្មណ៍ខូចចិត្តធ្វើឲ្យមនុស្សមួយចំនួនមានការផ្លាស់ប្ដូរ។

បុរសម្នាក់ឈ្មោះ Mos Sataporn ត្រូវបានមនុស្សស្រីដែលគាត់ចូលចិត្តធ្វើការបដិសេធមិនព្រមទទួលយកស្នេហា ដោយសារតែរូបរាងរបស់គាត់។ ទោះជាយ៉ាងណា អ្វីដែលបុរសរូបនេះបានធ្វើដើម្បីសងសឹកទៅនារីបានបដិសេធគាត់នោះ ស្រាប់តែក្លាយទៅជាការបំផុសគំនិតល្អមួយដល់មនុស្សជាច្រើន ព្រមទាំងធ្វើឲ្យពួកគេមានច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Mos មានលក្ខណៈខុសប្លែកពីបុរសដទៃទៀត នៅត្រង់ថាគេមានទម្ងន់ដល់ទៅ ១៥៥ គីឡូក្រាម ដោយសារតែការធាត់ហួស Mos តែងទទួលរងនូវពាក្យសើចចំអកពីសំណាក់មិត្តភក្តិ។ ទោះបីជាបុរសមាឌធំរូបនេះមានកម្ពស់ ១.៨៥ សង់ទីម៉ែត្រក៏ដោយ ក៏សន្ទស្សន៍ម៉ាសរាងកាយរបស់គេស្ថិតនៅក្នុងប្រភេទធាត់ខ្លាំង។

ដើមឡើយ Mos មិនដែលគិតខ្វល់នឹងពាក្យសើចចំអកឡើយ ប៉ុន្តែក្រោយពីត្រូវបាននារីម្នាក់បដិសេធស្នេហ៍ គេក៏ចាប់ផ្ដើមភ្ញាក់ខ្លួន និងគិតថាគេត្រូវតែធ្វើអ្វីមួយចំពោះរាងកាយខ្លួនឯងទើបបាន។ ថ្វីត្បិតតែភ្លាមៗវាមានការពិបាកខ្លាំងក៏ពិតមែន ប៉ុន្តែ Mos មិនព្រមចុះចាញ់ងាយៗនោះទេ គេចាប់ផ្តើមទទួលទានអាហារសុខភាព ហើយកាត់បន្ថយអាហារណាដែលមានកាឡូរីខ្ពស់។

មិនត្រឹមតែកាត់បន្ថយការទទួលទានតែប៉ុណ្ណោះទេ តែ Mos ក៏ព្យាយាមធ្វើការហាត់ប្រាណជាប្រចាំផងដែរ។ នៅទីបំផុត Mos ស្រកទម្ងន់បាន ៥ គីឡូក្រាមក្នុងរយៈពេលត្រឹមតែ ១ខែ​។  មកទល់នឹងពេលបច្ចុប្បន្នដែលស្មើនឹង ១ឆ្នាំ នៃការហ្វឹកហ្វាត់តឹងរ៊ឹងចំពោះខ្លួនឯង ជាលទ្ធផល Mos ស្រកទម្ងន់បានដល់ទៅ ៧៥ គីឡូក្រាម ដោយសព្វថ្ងៃគេមានទម្ងន់ ៨០ គីឡូក្រាម។

Mos បាននិយាយថា “ប្រសិនបើអ្នកចង់តម ឬផ្លាស់ប្ដូររបបអាហារឲ្យបានត្រឹមត្រូវនោះរឿងដំបូងបំផុតដែលអ្នកត្រូវធ្វើគឺ ប្រយុទ្ធយកឈ្នះនឹងខ្លួនឯង។ ប្រសិនបើអ្នកផ្សេងអាចធ្វើវាបាន ហេតុអ្វីអ្នកធ្វើមិនបាន? “៕

រូបភាពកាលនៅធាត់

ហាត់ប្រាណ

ញ៉ាំអាហារដែលមានវីតាមីន

រូបភាពកាលពីមុននិងបច្ចុប្បន្ន

រូបភាពបច្ចុប្បន្ន

រូបភាពបច្ចុប្បន្ន

ប្រភព ៖ Viral4real

error: Content is protected !!