kalib9

ហួសហេតុពេកហើយ! ហេតុតែចង់លក់ឡេដាច់ ដល់ថ្នាក់លាត់ឲ្យគេមើល ចុងក្រោយត្រូវពិន័យចំនួន២ករណី

ថៃ៖ នារីរូបស្រស់មួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែការបង្ហាញក្លែបគូទនៅក្នុងវីដេអូហ្វេសប៊ុកដើម្បីលក់ឡេនោះ ត្រូវបានគេពិន័យចំនួន ២ករណី។


នារីរូបស្រស់មួយរូប ត្រូវបានគេពិន័យចំនួន ២ករណី

យោងទៅតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា នាង Nitthakarn Nunthasuteepat ត្រូវបានគេកោះហៅ ទៅការិយាល័យប៉ូលីសការពារអតិថិជន (Consumer Protection Police Division) ស្ថិតក្នុងសង្កាត់ Laksi នាទីក្រុងបាងកក និងត្រូវបានគេសាកសួរ បន្ទាប់ពីមេធាវី២រូប បានទាក់ទងទៅប៉ូលីស រាយការណ៍អំពីវីដេអូឃ្លីបក្នុងហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពដ៏អាសអាភាស និងការផ្សព្វផ្សាយផលិតផលមិនច្បាស់លាស់ ដែល Nitthakarn បានបង្ហោះ។

អ្នកនាង Nitthakarn Nunthasuteepat ត្រូវបានគេកោះហៅទៅប៉ុស្តិ៍ប៉ូលីសការពារអតិថិជន

ករណីទី១ ដែលនារីរូបនេះត្រូវប៉ូលីសផាកពិន័យនោះគឺ ករណីផ្សព្វផ្សាយលក់ផលិតផលមិនច្បាស់លាស់។

លោកវរសេនីយ៍ Chanannat Santhawanpat ដែលជាប៉ូលីសការពារអតិថិជន បាននិយាយថា នាង Nitthakarn ត្រូវបានផាកពិន័យដោយសារតែ ស្លាកនៅលើផលិតផលរបស់នាង បានបង្ហាញពីព័ត៌មានលម្អិតនៃធាតុផ្សំ និងដំណើរការនៃការផលិត។

យោងទៅតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា ចំពោះករណីមួយនេះ នារីលក់ឡេរូបស្រស់ ត្រូវបានគេពិន័យជាទឹកប្រាក់ចំនួន ៣០០០បាត (ប្រហែល ៩៤ដុល្លារអាមេរិក)។


ករណីទី១ គឺ ករណីផ្សព្វផ្សាយលក់ផលិតផលមិនច្បាស់លាស់

ករណីទី២ ដែលនារីរូបនេះ ត្រូវប៉ូលីសពិន័យនោះគឺ ករណីល្មើសច្បាប់ឧក្រិដ្ឋកុំព្យូទ័រ  (Computer Crime Act) ដោយសារតែ នាងបានបង្ហោះរូបភាពអាសអាភាស។ ប៉ុន្តែនាងត្រូវបានគេអនុញ្ញាតឲ្យនៅក្រៅឃុំ ព្រោះនាងមិនបានបង្ហាញ ភាពស្រើបស្រាលខ្លាំងពេកនោះទេ។

ទោះជាយ៉ាងណា ការស៊ើបអង្កេតនៅតែបន្ត ចំពោះករណីនេះ។


ករណីទី២គឺ ករណីល្មើស ច្បាប់ឧក្រិដ្ឋកុំព្យូទ័រ

លើសពីនេះ ប៉ូលីសក៏បានសហការជាមួយរដ្ឋបាលចំណីអាហារ និងឱសថថៃ ដើម្បីពិនិត្យមើលថា តើឡេនោះមានសារធាតុពុល ឬមានប្រសិទ្ធិភាពខ្ពស់ ដូចដែលអ្នកលក់នោះបាននិយាយដែរឬទេ។

ជនសង្ស័យបាននិយាយថា នាងបានផ្សព្វផ្សាយផលិតផលនេះ តាមរយៈប្រព័ន្ធអនឡាញជាង១ឆ្នាំហើយ ដើម្បីបង្កើនចំនួននៃការលក់ និងដើម្បីជូនដំណឹងដល់អតិថិជនទាំងអស់។

នាងបាននិយាយទៀតថា មេធាវីផ្ទាល់ខ្លួនរបស់នាងប្រាប់ថា គ្រាន់តែលាត់គូទឲ្យគេមើល មិនមែនជាអំពើខុសច្បាប់ទេ ហើយផលិតផលរបស់នាងក៏មានការទទួលស្គាល់ពី FDA ដែរ។

នាងបានពន្យល់ទៀតថា នាងគឺជាស្ត្រីមេម៉ាយកូន១។ នាងត្រូវចិញ្ចឹមខ្លួនឯង កូនស្រី និងម្តាយផងដែរ។

នៅរសៀលថ្ងៃដដែលនោះ សាស្ត្រាចារ្យជំនាញជីវវិទ្យាមួយរូប មកពីសាកលវិទ្យាល័យ Chulalongkorn បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយ ដើម្បីព្រមានអ្នកប្រើប្រាស់ទាំងអស់ អំពីភាពគ្រោះថ្នាក់ដែលអាចកើតឡើង បន្ទាប់ពីការប្រើប្រាស់ផលិតផលដែលធ្វើឲ្យស្បែកសលឿនទាំងនោះ។

លោកវេជ្ជបណ្ឌិត Jetsuda Denduangboriphan បានប្រាប់ទៅកាន់សារព័ត៌មាន Daily News ថា ឡេទាំងនោះ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ដោយសារតែ វាមានជាតិបារតច្រើន។ លោកបានព្រមានថា វាអាចធ្វើឲ្យស្បែករបស់អ្នកប្រែជាសនៅពេលនេះ តែនៅពេលខាងមុខ ស្បែករបស់អ្នកនឹងឡើងស្នាមអុចៗ ៕

ប្រភពដើម៖ Khmerload