kalib9

ក្នុងផ្ទះបើមាន ឆ្លូវ ខាល រោង មមែ និង ច ឆាប់ស៊ែរចេញទៅ សំណាងនិងរត់មករកឆ្នាំទាំង៥នេះ

តាមការទស្សន៍ទាយក្នុងក្បួនហោរាសាស្រ្តប្រចាំប្រទេសចិន ក្នុងថ្ងៃនេះ (17-01-2018) ឆ្នាំដែលមានរាសីឡើងខ្ពស់មានដល់ទៅ ៥ឆ្នាំ នេះពិតជាអស្ចារ្យណាស់។ ដូច្នេះ សូមបារមីវត្ថុស័ក្តសិទ្ធិក្នុងលោក ព្រះអង្គគ្រប់អង្គ និង ទេវត្តាឆ្នាំថ្មី ២០១៨ ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំដល់អ្នកដែលមានឆ្នាំទាំង៥ ដែលបាន Like និង Share ចេញទៅ​ដោយ​ចិត្ត​ស្មោះបរិសុទ្ធសូមឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់បំណងប៉ងប្រាថ្នា ព្រមទាំងធ្វើឲ្យ ការទស្សន៍ទាយខាងក្រោម ឆុតបាន ១០០% ផងដែរ ! សាធុ…សាធុ…សាធុ…

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​មានជោគ​មាន​សិរី​ហើយ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការរីកលូតលាស់​និង​មាន​ជោគជ័យ​គួរសម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​គ្នា​ហេតុនេះ​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ការ​ប្រកបការងារ​មានការ​ជឿនលឿន​ច្រើន​ផ្នែក​ក្នុងនេះ​មិន​ថា​ជា​រឿង​ការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់​កម្រៃ​ទៀត​សោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ងើបឡើង​ខ្ពស់​ដូចនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោក​អ្នក​ធ្វើ​ការដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជា​និច្ច​៕

ឆ្នាំមមែ​ រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ការចាត់ចែង​កិច្ច​ការងារ​ចាស់​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំច រាសី​ឡើងខ្ពស់​។​ ក្នុងថ្ងៃនេះ​មានជោគ​មាន​សិរី​ហើយ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការរីកលូតលាស់​និង​មាន​ជោគជ័យ​គួរសម​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ប្រជែង​គ្នា​ច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក​មាន​មុខរបរ​ដូច​គ្នា​ហេតុនេះ​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕