kalib9

ទោះបែកគ្នាជាមួយ ចន ច័ន្ទលក្ខិណា ប៉ុន្តែយុត្ថារ៉ា ឆានី នៅតែទៅចូលរួមមង្គលការប្អូនថ្លៃស្រី

ភ្នំពេញ៖ ថ្វីត្បិតតែចំណងស្នេហ៍ បានកាត់ផ្តាច់ពីគ្នារួចរាល់ហើយក៏ដោយ ក៏ប៉ុន្តែអតីតតារាសម្តែងជើងចាស់ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គមសិល្បៈលោក យុត្ថារ៉ា ឆានី នៅតែស្រលាញ់រាប់អានអតីតភរិយារបស់ខ្លួនគឺអ្នកនាង ចន ច័ន្ទលក្ខិណា ប្រៀបដូចជាបងប្អូនបង្កើតដូច្នោះដែរ។

មិនតែប៉ុណ្ណោះលោក យុត្ថារ៉ា ឆានី គឺនៅតែរក្សាចំណងមេត្រីភាពរវាងខ្លួន និងក្រុមគ្រួសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដដែល គឺប្រៀបបីដូចជាគ្រួសាររបស់ខ្លួនតែមួយ។

ជាក់ស្តែងនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកនាង ចន ច័ន្ទដារ៉ារស្មី ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា លោក យុត្ថារ៉ា ឆានី ក៏បានមានវត្តមានមកចូលរួមនៅក្នុងកម្មវិធីមួយនេះផងដែរ ដោយមិនប្រកាន់រឿងរ៉ាវដែលបានកើតឡើងពីមុននោះទេ៕

សូមទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖ 


ពិធីសូត្រមន្តប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីល្ងាចមីញ


ពិធីសូត្រមន្តប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីល្ងាចមីញ


ស្វាមី និងប្អូនស្រី អ្នកនាង ចន ច័ន្ទលក្ខិណា


រូបថតអនុស្សាវរីយ៍របស់លោក យុត្ថារ៉ា ឆានី


រូបថតអនុស្សាវរីយ៍របស់លោក យុត្ថារ៉ា ឆានី


ពិធីសូត្រមន្តប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីល្ងាចមីញ


ពិធីសូត្រមន្តប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីល្ងាចមីញ


លោក យុត្ថារ៉ ឆានី និងកូនស្រី


លោក យុត្ថារ៉ ឆានី និងកូនស្រី

ប្រភពដើមអត្ថបទ៖ Khmerload