kalib9

អ្នក​មាន​ឈាម​ប្រភេទ O បើចង់​រស់​បាន​យូរ កុំធ្វើ​រឿង​ទាំងនេះ​ឱ្យសោះ…!

ប្រសិនជាអ្នក ធ្លាប់​បាន​ឆ្លង​កាត់​ការ​សិក្សា​ហើយ​នោះ អ្នក​ប្រហែល​ជាបាន​ដឹង​ហើយ​ថា ប្រសិន​បើអ្នក​មាន​ឈាម​ប្រភេទ O អ្នក​អាច​ផ្ដល់ឱ្យ​ឈាម​របស់ខ្លួន​ទៅ​មនុស្ស​មាន​ក្រុម​ឈាម​ប្រភេទ​ផ្សេងៗ​ទៀត​បាន​ទាំង​អស់។

នេះ​គឺជា​សមត្ថភាព​ពិសេស​ខ្លាំង​ណាស់ សម្រាប់​អ្នកមាន​ឈាម​ប្រភេទ O នេះ។

ប៉ុន្តែ​ចំពោះ​អ្នក​ដ៏ទៃ​ផ្សេង​ទៀត ពួកគេ​មិនអាច​ផ្ដល់​ឈាម​ឱ្យអ្នក​វិញ​បាន​ឡើយ លុះត្រា​តែ​ពួកគេ​មាន​ឈាម​ប្រភេទ O ដូចគ្នា​ជាមួយ​អ្នកដែរ នេះពិត​ជារឿង​អាក្រក់​មួយ​សម្រាប់​អ្នក​ដែល​មាន​ឈាម​ប្រភេទ O ពីព្រោះ​វាជា​ប្រភេទ​ក្រុម​ឈាម​កម្រ។

នេះមិនមែន​ជារឿង​តែមួយ​ប៉ុណ្ណោះ​ទេ ដែល​ធ្វើឱ្យ​អ្នក​ក្លាយ​ជាមនុស្ស​ពិសេស! ក្រុម​អ្នក​ជំនាញ​បាន​អះអាង​ថា មានរឿង​មួយ​ចំនួន​ទៀត​អំពី​ប្រភេទ​ឈាម​របស់​អ្នក ដែល​ធ្វើឱ្យ​ក្លាយ​ជាបុគ្គល​មាន​លក្ខណៈ​ខុស​ពីមនុស្ស​ដទៃ​នៅជុំវិញ​ខ្លួន​អ្នក។

ខាងក្រោមនេះ ជារឿង​សំខាន់ៗ​បំផុត ដែល​អ្នក​រូវតែ​ដឹងគឺ៖

អ្នកជាមនុស្សងាយ​ទទួល​រងគ្រោះ​ទៅនឹង​ជម្ងឺ​មួយ​ចំនួន ជាង​មនុស្ស​មាន​ក្រុម​ឈាម​ប្រភេទ​ផ្សេង នេះ​ហើយ​ជារឿង​អាក្រក់​បំផុត​សម្រាប់​អ្នក។

ប៉ុន្តែ ដូចគ្នា​នេះផង​ដែរ អ្នក​មាន​ឈាម​ប្រភេទ O គឺ​កើត​មក​សម្រាប់​ធ្វើតែ​ជាអ្នក​ដឹង​នាំគេ ជា​មនុស្ស​មាន​ថាមពល​ខ្លាំងក្លា និង​មាន​ការ​ផ្ដោត​សំខាន់ យក​ចិត្តទុក​ដាក់​ខ្លាំង​លើ​គោល​ដៅ​របស់​ខ្លួន ហើយ​តែងតែ​ចិញ្ចឹម​ក្ដីសង្ឃឹម​នេះនៅ​ក្នុង​ចិត្ត​របស់​គេជានិច្ច!

អ្នក​ជាមនុស្ស​មិន​ព្រម​អនុញ្ញាត​ឱ្យមាន​អ្វី ដើម្បី​ចូល​បន្លំ​រារាំង​ពីគោល​ដៅ និងផ្លូវ​របស់​អ្នក​ដែល​បាន​ជ្រើស​រើស​ឡើយ។

ទាំងនេះ គឺជា​សមត្ថភាព និង លក្ខណៈ​សម្បតិ្ត​យ៉ាង​ច្រើន ទើប​ធ្វើឱ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ពិសេស ដែល​មនុស្ស​គ្រប់​គ្នានៅ​ជុំវិញ​អ្នក​ចូល​ចិត្តខ្លាំង​បំផុត។

មានជម្ងឺ​មួយ​ចំនួន និង បញ្ហា​សុខភាព​ដែល​អ្នកមាន​ឈាម​ប្រភេទ O ងាយ​នឹងកើត​ឡើង​រួមមាន ដំបៅ ខូចមុខងារ​ក្រពេញ​ទីរ៉ូអុីត កម្រិត​ទាប​នៃក្រពេញ​ទីរ៉ូអុីត និង កង្វះ​ជាតិ​អុីយ៉ូត។

ទាំងនេះ ជាកំហុស​ឆ្គង​ដែល​អាច​បង្កឱ្យ​មាន​ផល​ប៉ះពាល់​បន្ថែម​ទៀត ដូចជា ទម្ងន់​ហួស​កម្រិត និង ការស្ទះ​ជាតិទឹក ឬទឹកនោម។

នៅក្នុង​ប្រទេស​ជប៉ុន ឈាម​ប្រភេទនេះ ត្រូវបាន​គេភ្ជាប់​ទៅនឹង​ប្រភេទ​ឈាម​តែមួយ​គត់ នៃបុគ្គលិក​លក្ខណៈ។ និយោជិក​ខ្លះ អាច​សួរ​អ្នក​អំពី​ប្រភេទ​ឈាម​របស់​អ្នក នៅពេល​ពួកគេ​កំពុង​តែធ្វើ​ការ​សម្ភាស​សម្រាប់​ការងារ​ណា​មួយ។

អ្នក​ដែល​មាន​ឈាម​ប្រភេទ O ជាទូទៅ​ជាមនុស្ស​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ការ​ប្ដេជ្ញាចិត្ត ការរៀបចំ ផ្ដោត មនសិកា និង មាន​ការ​អនុវត្ត​ជាក់ស្ដែង។

ពួគគេ​ត្រូវបាន​គេជឿថា ជាបុគ្គល​អាច​យក​មក​អភិវឌ្ឍន៍​តម្រង់​ទិស​បាន​ល្អជាង​មុន ហើយ​ពួកគេ​មាន​តក្កវិទ្យា​ល្អប្រសើរ​ជាងមុន។ ហើយ​ជាការ​ពិត អ្នក​អាច​មាន​ឈាម​ប្រភេទ O បាន ភាគ​ច្រើន គឺមក​ពីដូនតា​ឪពុក​ម្ដាយ​របស់​ពួកគេ។

ការផ្ទង់​អារម្មណ៍​ខ្លាំងពេក និង ចិត្តខ្វះ​ការគិត

នៅពេល​ពួកគេ​ស្ថិតនៅ​ក្រោម​នៃភាព​តានតឹង​ច្រើន មនុស្ស​​មាន​ឈាម​ប្រភេទ O ជាធម្មតា​មាន​ការផ្ចង់​អារម្មណ៍​ខ្លាំង និង ចិត្ត​ខ្វះការ​គិត ហើយ​ពួកគេ​អាច​ទទួល​រង​យ៉ាង​ងាយ​នៅក្នុង​ប្រភេទ​នៃស្ថាន​ភាព​ជម្ងឺរលាក។

ពេល​មាន​សភាព​ប្រែប្រួល​ខ្ពស់​ជាមួយ​នឹងរបប​អាហារ រួមផ្សំ​ជាមួយ​នឹងរបៀប​រស់នៅ​គ្មាន​សុខភាព​ល្អ វានឹង​ធ្វើឱ្យ​អ្នក​កាន់តែ​ងាយ​រងគ្រោះ​នឹងដំណើរ​ការ​រំលាយ​អាហារ ដែល​បង្កគ្រោះ​ថ្នាក់​ដូចជា ទប់ការ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម សកម្មភាព​ទីរ៉ូអុីត​យឺត និង ការ​ឡើង​ទម្ងន់។

អ្នក​មាន​ឈាម​ប្រភេទ O មាន​បរិមាណ​ខ្ពស់នៃ​អាស៊ីត​ក្រពះ រហូត​បង្កទៅ​ជាបញ្ហា​ដំបៅ​ធ្ងន់ធ្ងរ។

នេះបើយោងតាម​អ្នក​ជំនាញ ប្រសិន​បើអ្នក​មាន​ក្រុម​ឈាម O អ្នកគួរ​នៅឱ្យ​ឆ្ងាញ​ពីជាតិ​កាហ្វេអុីន និង អាល់​កុល។ ជាតិ​ការហ្វេ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក។

វាបាន​បង្កើន​កម្រិត​នៃ Adrenaline ដែល​មាន​កម្រិត​ខ្ពស់​រួច​ទៅ​ហើយ ចំពោះ​អ្នក​ដែល​មាន​ឈាម​ក្រុម O នេះ ដូច្នេះ​ហើយ សូម​អ្នក​ព្យា​យាម​ធ្វើ​លំហាត់​ប្រាណ​ជាររៀង​រាល់ថ្ងៃ​ យ៉ាង​ហោច​ណាស់​ឱ្យបាន ៣ ទៅ ៤ដង ក្នុង​មួយ​សប្ដាហ៍។

ធ្វើដូចនេះ ទើប​អាច​ធានា​បានថា យើង​អាច​រក្សា​អាយុ​ជីវិត​របស់​យើង​ឱ្យរស់​បាន​យូរ​អង្វែង៕

error: Content is protected !!