kalib9

ស្រីស្អាតទាំង៤ សុទ្ធតែជាជើងខ្លាំង ប៉ះគ្នាក្នុងក្រុមតែមួយ លទ្ធផលគឺ… (មានវីដេអូ)

ព្រះសីហនុ៖ ប្រិយមិត្ត អ្នកស្នេហាវិស័យសិល្បៈ ប្រហែលជាបានជ្រាបហើយថា យប់មិញនេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ បានឈានមកដល់វគ្គ Theater Round ជុំទី ១ ដែលបានធ្វើឡើងនៅកោះឋានសួគ៌ ក្នុងទឹកដីខេត្តព្រះសីហនុ។

ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះបេក្ខភាពស្រីស្អាតទាំង៤រូបនេះ ពោលគឺ កញ្ញា ឈាង សុវណ្ណាវី  ចែម ស្រីល័ក្ខ លីន សោម៉ា  និង ធី សុផាន់ណៃ បានចាប់ដៃគូច្រៀងរួមគ្នាបទក្នុងបទ «ប្រុសដែលក្បត់ចិត្ត» ដោយបានឆក់យកបេះដូងអ្នកទស្សនា ជាមួយទឹកដមសម្លេងយ៉ាងពីរោះ ក្រអួនក្រអៅតែម្ដង។

ប៉ុន្តែជាលទ្ធផលសម្រាប់វគ្គជម្រុះ Theater Round ជុំទី១ នេះ បានធ្វើឲ្យគ្រប់គ្នា មិននឹកស្មានឡើយ ព្រោះតែជើងខ្លាំងទាំង៤នេះ ត្រូវជ្រុះបាត់កញ្ញា ធី សុផាន់ណៃ ដែលមិនអាចឆ្លងផុតវគ្គជម្រុះនេះបានទេ។

យ៉ាងណាមិញ ក៏សូមចូលរួមអបអរដល់បេក្ខនារី សុវណ្ណារី ចែម ស្រីល័ក្ខ  និង លីន សោម៉ាដែលអ្នកទាំង៣ និងត្រូវបន្តដំណើរក្នុងការប្រកួត ជាមួយកម្មវិធីនេះជាបន្តនៅវគ្គក្រោយទៀតផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖


ទិដ្ឋភាពពេលអ្នកទាំង៤ កំពុងប្រកួត


ទិដ្ឋភាពពេលអ្នកទាំង៤ កំពុងប្រកួត


សុវណ្ណារី ចែម ស្រីល័ក្ខ លីន សោម៉ា ដែលអ្នកទាំង៣ និងត្រូវបន្តដំណើរក្នុងការប្រកួតជាមួយកម្មវិធីនេះជាបន្ត


សុវណ្ណារី ចែម ស្រីល័ក្ខ លីន សោម៉ា ដែលអ្នកទាំង៣ និងត្រូវបន្តដំណើរក្នុងការប្រកួតជាមួយកម្មវិធីនេះជាបន្ត

ប្រភពដើមអត្ថបទ៖ Khmerload