kalib9

ពេជ្រ អាវីហ្សា ស្អាតខ្លាំង ជាមួយនឹងឈុតរ៉ូបផ្ទៃមេឃ បែបសាមញ្ញ!

ភ្នំពេញ៖ តារាសាច់សខ្ចី កញ្ញា ពេជ្រ អាវីហ្សា ជាតារាសម្តែងស្រីមួយរូប ដែលលេចធ្លោនៅក្នុងវិស័យសិល្បៈ តាមរយៈភាពស៊ិចស៊ី និងរូបរាងដ៏ស្រស់សោភារបស់នាង។

ដោយឡែក ក្រៅពីរូបរាងដ៏ស្រស់ស្អាត នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន និងអ្នកគាំទ្រ ទៅលើទេពកោសល្យនៃការសម្ដែង និងចួលចិត្តលេងខ្លួនបែបទាន់សម័យ បញ្ចេញដើមទ្រូងដ៏ទាក់ទាញ សឹងតែគ្រប់ពេលទៅហើយ។

ជាក់ស្តែង កាលពីម្សិលមិញនេះ តារាសម្តែងស្រីរូបនេះ ក៏បានបង្ហោះរួបភាពប៉ុន្មានសន្លឹក លើបណ្តាញសង្គមហ្វេសប៊ុក របស់នាងផ្ទាល់ នៅគ្រាដែលនាង បានចូលរួម ពិធីមង្គលការ ប្អូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។

ក្នុងនោះ គេសង្កេតឃើញថា តារាស៊ិចស៊ីរូបនេះ ហាក់ដូចជាខុសប្លែកពីសព្វមួយដង ដោយនាងបានស្លៀកឈុតរ៉ូប ពណ៍ផ្ទៃមេឃបែបសាមញ្ញ ខណៈមើលទៅពិតជា សុភាពស្រស់ស្អាតមែនទែន និងថែមទាំងស៊ីគ្នា ជាមួយនឹងសាច់ដ៏សខ្ចីរបស់នាង ធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន ៕

ទស្សនារូបភាពខាងក្រោម៖ 


ពេជ្រ អាវីហ្សា


ពេជ្រ អាវីហ្សា


ពេជ្រ អាវីហ្សា


ពេជ្រ អាវីហ្សា


ពេជ្រ អាវីហ្សា


ពេជ្រ អាវីហ្សា


ពេជ្រ អាវីហ្សា


ពេជ្រ អាវីហ្សា

ប្រភពដើមអត្ថបទ៖ Khmerload