kalib9

ចេញភ្លេងថ្មីបែបនេះទៅហើយ អ្នកគាំទ្រធានាថា ពេជ្រ សោភា នឹងស៊ីដាច់គេ ពេលចូលឆ្នាំ (មានវីដេអូ)

ភ្នំពេញ៖ ទន្ទឹមនឹងប្រជាប្រិយភាព របស់តារាចម្រៀងស្រីជួរមុខ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កំពុងតែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ បច្ចុប្បន្នក៏មានភាពមមាញឹកមិនស្ទើរនោះដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថាតារារូបនេះតែងតែបង្ហាញនូវអ្វីប្លែកៗជូនដល់អ្នកគាំទ្រ មិនថាស្ទីលតែងខ្លួន និងចម្រៀងថ្មីៗរបស់នាងនោះទេ គឺតែងតែនាំអារម្មណ៍ប្រិយមិត្ត និងអ្នកគាំទ្រឲ្យមានភាពសប្បាយរីករាយ។

យ៉ាងណាមិញ ជារៀងរាល់ឆ្នាំឃើញថាតារាស្រីរូបនេះ តែងតែមានចម្រៀងសម្រាប់អ្នកគាំទ្ររាំលេងកម្សាន្ត មិនត្រឹមតែប៉ុណ្ណោះ រាល់បទនីមួយៗរបស់នាងគឺទាក់ចិត្តអ្នកទស្សនាពេញប្រទេសតែម្តង។

ពេលនេះនាងក៏បានបង្ហើបនូវចម្រៀងមួយ តែគ្រាន់តែចេញសាច់ភ្លេងភ្លាម ធ្វើឲ្យអ្នកគាំទ្រសឹងតែទប់អារម្មណ៍ពុំជាប់ ចង់រាំគ្រប់គ្នាទៅហើយ បូករួមជាមូយនឹង ស្ទាយរាំរបស់អ្នកនាងផងនោះ ទាំងនេះបើយោងតាមគណនីហ្វេសប៊ុកមួយបានបង្ហោះ។

តែទោះជាយ៉ាងណា ក៏មិនទាន់ដឹងថាបទមួយនេះមានចំណងជើងអ្វីនោះឡើយ តែគ្រាន់តែដឹងថា ចេញភ្លេងមកភ្លាមអ្នកគាំទ្រត្រៀមចិត្តជាមួយនឹងបទមួយនេះតែម្តង។ ក្នុងនោះ ក៏មានអ្នកគាំទ្រ បាននិយាយថា បទមួយនេះ​នឹងអាច ល្បីខ្លាំង មិនចាញ់បទមុនរបស់នាង ក្នុងឱកាសចូលឆ្នាំខ្មែរ៕

ចង់ដឹងថា ឡូយយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាចម្រៀងស្រីជួរមុខអ្នកនាង ពេជ្រ សោភា

តារាចម្រៀងស្រីជួរមុខអ្នកនាង ពេជ្រ សោភា

តារាចម្រៀងស្រីជួរមុខអ្នកនាង ពេជ្រ សោភា

តារាចម្រៀងស្រីជួរមុខអ្នកនាង ពេជ្រ សោភា

ប្រភពដើមអត្ថបទ៖ Khmerload