kalib9

ផ្អើលពេញកូរ៉េ តារាប្រុសម្នាក់ទៀតហើយ ដែលបានស្លាប់ ដោយសារជំងឺបាក់ទឹកចិត្ត

កូរ៉េខាងត្បូង៖ ជំងឺបាក់ទឹកចិត្ត អាចនិយាយបានថាជាជំងឺផ្នែកសតិអារម្មណ៍ ដ៏កាចសាហាវបំផុត ដែលអាចឆក់យកមនុស្សបានគ្រប់ពេល បើសិនជាពួកគេមិនអាចទ្រាំទ្រ នឹងវាបាន។

ជាក់ស្តែង ដូចកាលពីមួយរយៈមុននេះ តារាចម្រៀងប្រុសល្បីឈ្មោះ សមាជិកក្រុម Shinee លោក Jonghyun ក៏បានធ្វើអត្តឃាតខ្លួនឯង ដោយសារតែជំងឺដ៏គួរឲ្យខ្លាចនេះផងដែរ ដែលធ្វើឲ្យពិភពលោក រន្ធត់ចិត្តខ្លាំង។

ដោយឡែក ថ្មីៗនេះ ក៏ស្រាប់តែផ្ទុះឡើងនូវដំណឹងដ៏ឲ្យភ្ញាក់ផ្អើលមួយទៀត នោះគឺ មានតារាសម្តែងប្រុសកូរ៉េមួយរូបទៀត ក៏បានបាត់បង់ជីវិតដោយសារតែជំងឺមួយនេះផងដែរ។ គួរឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករាកន្លងទៅនេះ តារាសម្តែងប្រុសវ័យ៣៤ឆ្នាំ លោក Jeon Tae Soo ដែលគេស្គាល់ថា ជាតួអង្គសម្តែងក្នុងរឿង«Sungkyunkwan Scandal» និងជាប្អូនប្រុសរបស់ តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា Ha Ji Won បានស្លាប់បាត់បង់ជីវិត ដោយគ្មានមូលហេតុ និងត្រូវបានសង្ស័យថាបណ្តាលមកពីជំងឺធ្លាក់ទឹកចិត្ត។

តារាសម្តែងប្រុសលោកJeon Tae Soo និងបងស្រីកញ្ញា Ha Ji Won

នេះបើយោងតាមភ្នាក់ងាររបស់តារាសម្តែងប្រុសរូបនេះ បានលើកឡើងថា លោក Jeon Tae Soo បានទទួលការព្យាបាលជំងឺធ្លាក់ទឹកចិត្តនេះជាប្រចាំ ដោយសារតែភាពស្មុគស្មាញខ្លាំង ហើយលោកក៏កំពុងតែពិភាក្សា ចង់វិលមកសម្តែងជាថ្មីផងដែរ ប៉ុន្តែមិនថាយ៉ាងណា លោកបានលាចាកលោកហើយ កាលម្សិលមិញនេះ។

ចំណែកឯពិធីបុណ្យសពវិញ ត្រូវបានក្រុមគ្រួសារប្រារព្ធធ្វើឡើងដោយស្ងៀមស្ងាត់ ដែលមានអ្នកចូលរួមសុទ្ធតែ ជាគ្រួសារ និងមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ៕

សូមចូលរួមសោកស្តាយផងដែរ! 

ប្រភពដើមអត្ថបទ៖ Khmerload