kalib9

រឿងពិតមែនទេ ដែលKwanនិង Golf បែកគ្នា​ ដោយសារតែម្តាយទារថ្លៃទឹកដោះ ដល់៨០លានបាត?

ថៃ៖ តាំងពីកើតរឿងរ៉ាវនៃការបែកគ្នា តារាសម្តែងស្រី Kwan Usamanee និងតារាសម្តែង Golf Pichaya មិនបានចេញមុខមកបកស្រាយការពិតឱ្យអ្នកគ្រប់គ្នាបានដឹងនោះឡើយ។

ប៉ុន្តែនៅថ្ងៃនេះ តារាសម្តែង Golf ក៏បានមកចូលរួមនៅក្នុងកម្មវិធីបើកសម្ពោធរឿងថ្មី ទើបអ្នកសារព័ត៌មាននៅក្នុងស្រុកបានជួបសម្ភាសន៍។

តារាសម្តែង Golf Pichaya ក្នុងកម្មវិធីសម្ពោធរឿងថ្មី

នៅក្នុងនោះ Golf ក៏បានបើកចិត្តផ្តល់បទសម្ភាសន៍ទាំងស្រក់ទឹកភ្នែកប្រាប់ឱ្យដឹងថា ខ្លួន និងកញ្ញា Kwan បានសម្រេចបញ្ចប់ទំនាក់ទនងស្នេហាជាមួយគ្នាតាំងពីខែធ្នូ ឆ្នាំមុនមកម្ល៉េះ។

ចំណែកឯដើមហេតុគឺបណ្តាលមកពីបញ្ហាច្រើនយ៉ាងដូចជា៖

តារាសម្តែង Golf Pichaya អួលដើមក ស្រក់ទឹកភ្នែកពេលផ្តល់បទសម្ភាសន៍

១) រឿងធុរកិច្ចជួបប្រទះនូវបញ្ហាមិនចេះចប់ ទើបធ្វើឱ្យមានការប៉ះសម្តីគ្នាជាមួយ Kwan។ មួយទៀតរឿងដែលមានជនទី៣ចូលមកពាក់ព័ន្ធនោះគឺ Golf បដិសេធថាវាមិនមែនជាការពិតទេ ព្រោះឆ្នាំនេះលោកធ្វើការរួមជាមួយតារាសម្តែងស្រី Poo Praya និង Apinya តែប៉ុណ្ណោះ មិនបានមានទំនាក់ទំនងជាមួយតារាស្រីរូបណាផ្សេងនោះទេ។

និយាយមកដល់ត្រឹមនេះ Golf ក៏អួលដើមក ស្រក់ទឹកភ្នែកទាំងឈឺចាប់រៀបរាប់បន្តថា ពេលនេះលោកខូចចិត្តយ៉ាងខ្លាំង ព្រោះស្តាយដែលធ្លាប់គិតគូររឿងអនាគតជាមួយ Kwan យ៉ាងល្អទាំងរឿងរៀបការផងដែរ ដោយម្តាយ Kwan បាននិយាយលេងបង្កប់មែន ទារថ្លៃបណ្ណាការដល់ទៅចំនួន ៨០ លានបាត។ ហេតុនេះទើបកន្លងមកលោកក៏ខំសាងខ្លួន សាងឋានៈឱ្យល្អប្រសើរ ទទួលការងារធ្វើយ៉ាងពេញទំហឹងមិនហ៊ានឈប់សម្រាកទេ។

២) រឿងដែលលុបរូបគូជាមួយ Kwan ចោលព្រោះរូបខ្លះធ្វើឱ្យឈឺចាប់ ពេលនឹកដល់អតីតកាលដូចកាលពី ១0 ឆ្នាំមុន។

៣) មួយទៀតគឺរឿងម្តាយ Kwan បានណែនាំជនបរទេសឱ្យនាងនោះ លោកមិនបានចាប់អារម្មណ៍ទេព្រោះ Kwan បានសម្រេចចិត្តរើសលោកតាងពីដំបូង ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលទៅហើយ ព្រោះឃើញទៅញ៉ាំអាហារនៅថ្ងៃបុណ្យណូអែលជាមួយគ្នាដោយបំពេញតួនាទីជាកូនកតញ្ញូ។

តារាស្រី Kwan និងម្តាយ ដើរកម្សាន្តនៅបរទេស

៤) មនុស្សដែលនៅជិតស្និទ្ធជាមួយ Kwan ព្យាយាមឆែករកព័ត៌មានផ្ទាល់ខ្លួនរបស់ Golf ថាបច្ចុប្បន្នមានទ្រព្យសម្បត្តិប៉ុន្មានជាប់ខ្លួន? នេះគឺជារឿងមួយដែលធ្វើឱ្យលោកមានអារម្មណ៍ថាគ្រប់យ៉ាងដែលបានកើតឡើងវាមិនបានកើតពីក្តីស្រលាញ់ទេ ប៉ុន្តែជាការមើលឃើញតែលុយច្រើនជាង។

រហូតមកដល់ពេលនេះ អ្នកគាំទ្រនៅតែរង់ចាំស្តាប់ការបកស្រាយរបស់ Kwan ជានិច្ចទាក់ទងនឹងរឿងនេះផងដែរ៕

ប្រភពដើមអត្ថបទ៖ Khmerload