kalib9

កូនប្រុស អម្ពរ ទេវី ​ជា​​តំណក់​​ឈាមរួម​គ្នា​​ជាមួយ​ ពេជ្រ ភារុណ បង្ហាញ​មុខគូ​ស្នេហ៍ លើ​ទឹកដី​សុវណ្ណភូមិ

(ភ្នំពេញ)៖ បន្ទាប់ពីត្រឡប់មកដល់ទឹកដីកំណើត ប្រទេសកម្ពុជា ជាមួយអ្នកស្រី អម្ពរ ទេវី ជាម្ដាយហើយនោះ កូនប្រុសច្បងរបស់អ្នកស្រី ដែលត្រូវបានគេដឹងថា ជាតំណក់ឈាមរួមគ្នាជាមួយ លោក ពេជ្រ ភារុណ បានដឹកដៃគូស្នេហ៍មកជាមួយផងដែរ ដោយធ្វើឲ្យមហាជនចាប់អារម្មណ៍ យ៉ាងខ្លាំង។ យ៉ាងណាមិញ អ្វីដែលពិសេសនោះ គឺកូនប្រុស របស់តារាសម្តែងជើងចាស់រូបនេះ បាននាំគូស្នេហ៍ជនជាតិបរទេសមកជាមួយផង ដោយនាំគ្នាតុបតែងខ្លួន និងស្លៀកសម្លៀកបំពាក់ប្រពៃណី ខណៈមហាជនលាន់មាត់ថា ទោះធំធាត់នៅទឹកដីអាមេរិកក៏ដោយ ក៏ប្អូនប្រុសមិនភ្លេចប្រពៃណីខ្មែរដែរ។

បើតាមប្រភពគួរឲ្យទុកចិត្តបានបង្ហើបថា «នារីដែលជាជនជាតិបរទេស មកជាមួយកូនប្រុស អម្ពរ ទេវី នោះគឺជាគូស្នេហ៍នឹងគ្នា ហើយក៏ជាអនាគតកូនប្រសាររបស់ អម្ពរ ទេវី និងលោក ពេជ្រ ភារុណ ដែរ។ មិនតែប៉ុណ្ណោះ គូស្នេហ៍វ័យក្មេងរបស់កូនប្រុស អម្ពរ ទេវី ចង់មកលេងទឹកដីប្រទេសកម្ពុជា និងចង់ស្គាល់ពីប្រពៃណីរបស់ខ្មែរ ឲ្យបានច្បាស់បន្ថែមទៀត»។

គួរបញ្ជាក់ថា ចំពោះការទម្លាយវត្តមាន អនាគតកូនប្រសាររបស់ អម្ពរ ទេវី ដែលជាជនជាតិបរទេសនោះ នៅមិនទាន់ដឹងនៅឡើយទេថា កូនប្រុសរបស់អ្នកនាង និងគូស្នេហ៍បរទេស រៀបការនៅពេលណា ហើយនៅទីណានោះឡើយ៕

កូនប្រុស អម្ពរ ទេវី ​ជា​​ដំណក់​​ឈាមរួម​គ្នា​​ជាមួយ​ ពេជ្រ ភារុណ បង្ហាញ​មុខគូ​ស្នេហ៍ លើ​ទឹកដី​សុវណ្ណភូមិ

កូនប្រុស អម្ពរ ទេវី ​ជា​​ដំណក់​​ឈាមរួម​គ្នា​​ជាមួយ​ ពេជ្រ ភារុណ បង្ហាញ​មុខគូ​ស្នេហ៍ លើ​ទឹកដី​សុវណ្ណភូមិ

កូនប្រុស អម្ពរ ទេវី ​ជា​​ដំណក់​​ឈាមរួម​គ្នា​​ជាមួយ​ ពេជ្រ ភារុណ បង្ហាញ​មុខគូ​ស្នេហ៍ លើ​ទឹកដី​សុវណ្ណភូមិ

ប្រភព : khmertalking

error: Content is protected !!