kalib9

មិនទាន់ដល់ថ្ងៃកំណើតផង​ ហ្វេនធ្វើរឿងបែបនេះបាត់ ទៅកាន់ហ្សាណា អ្នកណាមិនរំភើប

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា បច្ចុប្បន្នកាន់តែមានភាពជោគជ័យខ្លាំង ស្របពេលដែលកំពុងមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ មិនត្រឹមតែប៉ុណ្ណោះ នាងត្រៀមខ្លួននៅក្នុងការបង្ហាញខ្លួននៅក្នុងរឿងថ្មីរបស់ផលិតកម្មហង្សមាសផងដែរ។

ជាការពិតណាស់ ទោះបីជាតារារូបនេះ ទើបតែចួលប្រឡូកនៅក្នុងវិស័យសិល្បៈក្តី តែប្រជាប្រិយភាពរបស់នាងខ្លាំង មិនចាញ់តារាដែលប្រឡូកក្នុងវិស័យមួយនេះយូរឆ្នាំ។

ជាក់ស្តែង នៅប៉ុន្មានថ្ងៃទៀត ថ្ងៃខួបកំណើតរបស់នាង ក៏ចូលមកដល់ តែអ្វីដែលពិសេសនោះគឺ មិនទាន់ដល់ថ្ងៃកំណើតផង ក៏មានហ្វេនជាច្រើន បានធ្វើការSurprise នាងបាត់ទៅហើយ។

ដោយនៅក្នុងនោះ គឺនៅក្នុងការប្រគុំតន្ត្រីមួយកន្លែង ដែលនាង កំពុងតែធ្វើការងារ ហើយហ្វេនៗ ក៏បាន Surprise នៅខាងក្រោមឆាកតែម្តង ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង រហូតដល់ញញឹមបិទមាត់មិនជិត៕

តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានហ្វេន Surprise មុនថ្ងៃកំណើត
កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានហ្វេន Surprise មុនថ្ងៃកំណើត
កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានហ្វេន Surprise មុនថ្ងៃកំណើត
ប្រភពដើមអត្ថបទ៖ Khmerload