kalib9

ហោរាសាស្រ្តប្រចាំឆ្នាំ២០១៨​ សម្រាប់ឆ្នាំថោះនិងឆ្នាំរោង អានឲ្យដឹងថាត្រូវចៀសវាងអ្វីខ្លះ…ហើយជួយស៊ែរអ្នកអត់ទាន់បានអានផង

នៅ​ឆ្នាំ​២០១៨នេះ ប្រសិន​ជា​អ្នក​ស្វែង​យល់​ដឹង​ពី​លាភ​សំណាង​របស់​អ្នក​មុន នោះ​អ្នកនឹង​ដឹង​ថា​គួរតែ​រក​លាភ​សំណាង​មកពីណា​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​លាភ​របស់​អ្នក​ដែល​កើត​នៅ​ឆ្នាំថោះ​។ តើ​គេ​ធ្វើ​អ្វី​ទើប​អាច​មាន​លាភ​ទៅ​?

​នៅ​ឆ្នាំ​២០១៨​នេះ អ្នក​ដែល​អាច​នាំ​លាភ​សំណាង​ឲ្យ​អ្នក ឬ​អ្នក​ដែល​តាម​ជួយ​អ្នក​មាន​ដូចជា​អ្នក​ដែល​កើត​នៅ​ឆ្នាំកុរ និង​មមែ​។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ពី​មនុស្ស​ដែល​កើត​នៅ​ឆ្នាំ​៣​ដែល​មាន​ដូចជា ឆ្នាំ​រការ រោង និង​ជូត​។ ម្យ៉ាងទៀត​ពណ៌​ដែល​អាច​នាំ​លាភ​ឲ្យ​អ្នក​មាន​ដូចជា ពណ៌​ខ្មៅ ពណ៌​ក្រ​ម៉ៅ និង​ពណ៌​លឿង​។ ជាពិសេស​លេខ​ដែល​អាច​នាំ​លាភ​ឲ្យ​អ្នកមានដូច លេខ​៩ ០ ៥ ៦៕
មនុស្សប្រុសស្រីណាដែលឆ្នាំថោះកើតក្នុងឆ្នាំ ១៩៣៩, ១៩៥១, ១៩៦៣, ១៩៧៥, ១៩៨៧, ១៩៩៩ និង ឆ្នាំ២០១១ គួរអានការទស្សន៍ទាយខាងក្រោមនេះ

អាជីពនិងការងារ

លោកអ្នកដែលកើតឆ្នាំថោះ ត្រូវបានទស្សន៍ទាយឲ្យដឹងថា ឱកាសទទួលបានជោគជ័យក្នុងអាជីព និង ការងារគឺបានច្រើន នៅក្នុងឆ្នាំ២០១៨ ដែលត្រូវនឹងឆ្នាំច ដែលបានមកដល់នេះ។ ដោយសារតែមានតារាសំណាង បានលេចឡើង២ព្រមគ្នា ដែលអាចនឹងជួយលោកអ្នក សម្រេចបានតាមគោលបំណងជាពុំខាន់។ ចំពោះអ្នកធ្វើការវិញ សង្ឃឹមការឡើងតំណែង គឺមានសង្ឃឹមច្រើន ហើយទទួលបានការជួយជ្រំជ្រែង ពីអ្នករួមការងារជាមួយក៏ច្រើនដែរ។ សរុបសេចក្តីមក អាជីពនិងការរបស់មនុស្សប្រុសស្រីណាដែលឆ្នាំថោះ គឺល្អប្រសើរណាស់ក្នុងឆ្នាំ២០១៨នេះ។

ទ្រព្យសម្បតិ្តលុយកាក់

បែបមកមើលការទាយរឿងមាសប្រាក់វិញ មនុស្សប្រុសស្រីណាដែលឆ្នាំថោះ អាចនិយាយបានថា ល្អប្រសើរដូចគ្នាដែរ។ មាសប្រាក់របស់លោកអ្នកហូរចូលយ៉ាងឆាប់រហ័ស តែក៏អាចបាត់បង់ទៅវិញឆាប់រហ័សដែរ ដោយសារតែមានតារាព្រះគ្រោះបានលេចឡើងមក ដែលអាចធ្វើឲ្យលោកអ្នក ខាតបង់ដោយប្រការណាមួយ។ ចូរមនុស្សប្រុសស្រីណាដែលឆ្នាំថោះ ចូរគិតគូរឲ្យបានល្អិតល្អន់ មុននឹងដក់លុយកាក់ចំណាយទៅលើអ្វីមួយ ជាពិសេសការយកទ្រព្យសម្បត្តិលុយកាក់របស់លោកអ្នកទៅបណ្ដាក់ទុន។

សុខភាព

នៅក្នុងឆ្នាំ២០១៨នេះផងដែរមនុស្សប្រុសស្រីណាដែលឆ្នាំថោះ គឺមានសុខភាពពុំសូវល្អណាស់ណាទេ។  លោកអ្នកត្រូវថែររក្សាសុខភាពឲ្យបានល្អនឹងប្រុងប្រយ័ត្នចំពោះការបរភោគចំណីអាហារ ព្រោះថានៅក្នុងឆ្នាំចនេះ សុខភាពមនុស្សប្រុសស្រីណាដែលឆ្នាំថោះ អាចនឹងមានជម្ងឺធ្ងន់ ចូលមកបៀតបៀន។

ស្នេហា

រឿងស្នេហាមនុស្សប្រុសស្រីណាដែលឆ្នាំថោះ គឺគេអាចនិយាយបានថា ល្អ នៅក្នុងឆ្នាំ២០១៨នេះ។ ស្នេហាមនុស្សប្រុសស្រីណាដែលឆ្នាំថោះ គឺអាចនឹងលើតមានជម្លោះទាស់ទែងខ្លះៗ ប៉ុន្តែចូរគប្បីកុំយកកំហឹងដាក់ពីមុខ កុំប្រើពាក្យសំដីមិនសមរម្យ ព្រោះវាអាចធ្វើឲ្យសេចក្តីស្នេហារបស់លោកអ្នក ឈានដល់ការដើរផ្លូវជាពីរ យ៉ាងងាយ។ ដូចនេះ បើសិនជាមានទំនាស់ ចូរប្រកាន់យកពាក្យមួយឃ្លា ថយម្នាក់មួយជំហាន៕

Link Related

ចំណាំ រាល់ការយកអត្ថបទពីគេហទំព័រ www.kalib9.com ឬ www.sne9.com សុំដាក់ប្រភពនិងBackLike ឲ្យផង!!!!! ព្រោះអីចំនាញពេលមិនតិចទេក្នុងការបកប្រែ!!!

មនុស្សប្រុសស្រីណាដែលកើតឆ្នាំរោង ក្នុងឆ្នាំ ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០ និង ឆ្នាំ២០១២ គួរអានការទស្សន៍ទាយខាងក្រោមនេះ

អាជីពនិងការងារ

លោកអ្នកដែលកើតឆ្នាំរោង ត្រូវបានទស្សន៍ទាយឲ្យដឹងថា  នៅក្នុងឆ្នាំ២០១៨ ដែលត្រូវនឹងឆ្នាំច ដែលបានមកដល់នេះ គឺស្រុតចុះ។ លោកអ្នកអាចនឹងជួបប្រទះ នូវរឿងអាក្រក់ច្រើនជាងរឿងល្អ។ ប៉ុន្តែមិនជាការថ្វីនោះទេ លោកអ្នកអាចនឹងទទួលបានជំនួយពីអ្នកជុំវិញខ្លួន ហើយប្រសិនបើលោកអ្នកធ្វើអ្វីមួួយ ត្រូវធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និង​យកចិត្តទុកដាក់ ព្រោះវាអាចជួយពីអាក្រក់ទៅជាល្អ។

ទ្រព្យសម្បតិ្តលុយកាក់

បែបមកមើលការទាយរឿងមាសប្រាក់វិញ មនុស្សប្រុសស្រីណាដែលឆ្នាំរោង អាចនិយាយបានថា ក៏មិនល្អដែរ។ នៅក្នុងឆ្នាំច នេះលោកអ្នកអាចនឹងទទួលការខាតបង់ច្រើន ដោយសារប្រការផ្សេងៗដូចជាការបណ្តាក់ទុន រកស៊ីសហការជាមួយដៃគូរ រឺចំណាយទៅលើអ្វីផ្សេង។ល។ ម្យ៉ាងវិញទៀតគួរកុំជឿទុកចិត្តគេឆាប់ពេក ហើយក៏កុំលោភពេក និងកុំដោយសារតែឃើញប្រាក់បន្តិចបន្ទួចធ្វើឲ្យខាតបង់ប្រយោជន៍ធំឲ្យសោះ។ ហើយបើដឹងថាមនុស្សនៅក្បែរយើងមួយចំនួនជាមនុស្សឆ្អិនក្បាល់ស៊ីក្បាល់ឆ្អិនកន្ទុយស៊ីកន្ទុយកុំសូវជឿសំដីមនុស្សបែបនោះ ព្រោះមនុស្សបែបនោះពុំល្អឡោយ។

សុខភាព

នៅក្នុងឆ្នាំ២០១៨នេះផងដែរមនុស្សប្រុសស្រីណាដែលឆ្នាំរោង គឺមានសុខភាពពុំសូវល្អទេ។  លោកអ្នកត្រូវថែររក្សាសុខភាពឲ្យបានល្អនឹងប្រុងប្រយ័ត្នចំពោះការបរភោគចំណីអាហារ ព្រោះថានៅក្នុងឆ្នាំចនេះ សុខភាពមនុស្សប្រុសស្រីណាដែលឆ្នាំថោះ អាចនឹងមានជម្ងឺធ្ងន់ ចូលមកបៀតបៀន។ មួយវិញទៀតគួរសម្រាកឲ្យបានច្រើន ព្រោះអីលោកអ្នកតែងតែមានអារម្មណ៍តានតឹង ធុញថប់ច្រើន។

ស្នេហា

រឿងស្នេហាមនុស្សប្រុសស្រីណាដែលឆ្នាំរោង គឺគេអាចនិយាយបានថា ល្អបង្គួរ នៅក្នុងឆ្នាំ២០១៨នេះ។ ស្នេហាមនុស្សប្រុសស្រីណាដែលឆ្នាំរោងមានគូ ហើយចង់រៀបការ គឺអាចរៀបបានក្នុងឆ្នាំចនេះ​ ហើយលោកអ្នកដែលរៀបការហើយ គឺអាចសង្ឃឹមានបុត្រធីតា។ ចំពោះអ្នកនៅលាវវីញ ក៏មានសង្ឃឹមនឹងមានគូនឹងគេ ប៉ុន្តែត្រូវគិតមើលឲ្យបានល្អផង ចៀសវាងត្រូវគេបោកប្រាស់ ចំណាយពេលឥតប្រយោជន៍។

Link Related

ចំណាំ រាល់ការយកអត្ថបទពីគេហទំព័រ www.kalib9.com ឬ www.sne9.com សុំដាក់ប្រភពនិងBackLike ឲ្យផង!!!!! ព្រោះអីចំនាញពេលមិនតិចទេក្នុងការបកប្រែ!!!