kalib9

សុខ ពិសី ខ្លោចចិត្តអាណិតអ្នកគាំទ្រ ព្រោះតែឃើញ ពួកគេធ្វើរឿងមួយ!

ភ្នំពេញ៖ តារាចម្រៀងសាច់សខ្ចី កញ្ញា សុខ ពិសី កាន់តែមានភាពល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការបញ្ចេញនូវបទចម្រៀងថ្មីៗរបស់នាងជាបន្តបន្ទាប់។

ជាការពិតណាស់ បើនិយាយពីសម្រស់របស់តារារូបនេះវិញ ពិតជាមិនធម្មតា ទាំងស្រស់ស្អាត និងសម្លេងយ៉ាងស្រទន់ បានធ្វើឲ្យហ្វេនជាច្រើន ពេញចិត្ត ពេញថ្លើមតែម្ដង។

ជាក់ស្ដែងបើទោះខ្លួនជាតារាល្បីកម្រិតណា ក៏ម្ចាស់បទ«បេីស្រលាញ់ហេតុអី្វបងមិនខ្វល់»រូបនេះ នៅតែ មិនប្រកាន់ឬកពារដែរ ដោយមុននេះកញ្ញា បានបង្ហោះសារ អមនឹងរូបភាពជាមួយអ្នកគាំទ្រ ដោយសរសេរថា «គ្រាន់តែឃើញបងភ្លាម រត់តាមឡានព្រាត អាណិតពេក ចុះថតម៉ងទៅ សប្បាយចិត្តពេលឃើញ ស្នាមញញឹមពួកគាត់»

សារនេះបានស្ដែងឲ្យប្រិយមិត្ត ទស្សនិកជន កាន់តែជ្រាបច្បាស់ទៀតថា ក្រៅពីមានសម្រស់ ស្រស់ស្អាត និងកេរ្តិ៍ឈ្មោះល្បី កញ្ញា សុខ ពិសី ក៏មានចរិតល្អ ជាពិសេសនាងពិតជា មានក្ដីអាណិត និងស្រលាញ់ ចំពោះអ្នកគាំទ្រខ្លួន នៅពេលឃើញពួកគេ លះបង់ពេលវេលា ដើម្បីនាងបែបនេះ។

ហើយនេះក៏ជា ចំណុចពិសេសមួយដែលធ្វើឲ្យ កញ្ញា កាន់តែមានអ្នកគាំទ្រ ច្រើនខ្លាំងឡើង ជាលំដាប់ មិនចាញ់តារាស្រីល្បីៗដទៃទៀតឡើយ៕

តារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី

តារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី និងអ្នកគាំទ្រ

ប្រភពដើមអត្ថបទ៖ Khmerload