kalib9

ឆន សុវណ្ណរាជ កំពុងធ្វើឲ្យហ្វេនភ័យបុកពោះ បន្ទាប់ឃើញសារ និងរូបភាពមួយនេះ!

ភ្នំពេញ៖ តារាចម្រៀងប្រុស ពោរពេញដោយមនោសញ្ចេតនា លោក ឆន សុវណ្ណរាជ ជាតារាប្រុសមួយរូប ដែលមានទឹកដមសម្លេងពិរោះ អត្តចរិតល្អ មិនវាយឬក ជាមួយនឹងអ្នកដទៃ ជាហេតុធ្វើឲ្យ សន្ទុះនៃការ គាំទ្រ កាន់តែមាន ប្រជាប្រិយភាព ខ្លាំងឡើង។

ជាក់ស្តែង មុននេះបន្តិច ម្ចាស់បទ« ទីក្រុងគ្មានមេឃ» រូបនេះ បានធ្វើឲ្យប្រិយមិត្ត មិនតិចទេ មានការភ្ញាក់ផ្អើល ដោយសារ រូបភាព និងសារ ដែលលោក បានបង្ហោះ លើផេក ហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ស្ដែងពីទិដ្ឋភាព នៅមន្ទីពេទ្យ នាប្រទេសថៃ ក្នុងនោះលោក បានសរសេរថា៖ « មករើម៉ាស៊ីនចេញ ព្រោះវាធ្វើទុក្ខហើយ ប្រើវាច្រើនពេក»

គ្រាន់តែឃើញ រូបភាពនិងសារនេះភ្លាម បានធ្វើឲ្យ ហ្វេន ដែលជាអ្នកគាំទ្រ នាំគ្នា ភ័យបុកពោះ មិនស្ទើរនោះទេ ព្រោះតែនឹកបារម្ភ ពីសុខភាពរបស់តារាចម្រៀង រូបសង្ហានេះ។

យ៉ាងណាមិញ ចំពោះស្ថានភាពជំងឺយ៉ាងណា លោកក៏មិនទាន់បានបញ្ជាក់ច្បាស់ដែរ តែគ្រប់គ្នារំពឹងថា លោក ឆន សុវណ្ណរាជ នឹងមានសុខភាពល្អ អស់ពីជំងឺកាចសាហាវទាំងពួង ៕

តារាចម្រៀងប្រុស ពោរពេញដោយមនោសញ្ចេតនា លោក ឆន សុវណ្ណរាជ

តារាចម្រៀងប្រុស ពោរពេញដោយមនោសញ្ចេតនា លោក ឆន សុវណ្ណរាជ

លោក ឆន សុវណ្ណរាជ កំពុងពិនិត្យ​សុខភាព នៅប្រទេសថៃ

ប្រភពដើមអត្ថបទ៖ Khmerload

error: Content is protected !!