kalib9

គ្រាន់តែតម្លៃស្បែកជើងមួយគូនេះ អាចទិញឡានបានរាប់សិបគ្រឿង

អារ៉ាប់រួម៖ Jada Dubai គឺជាឈ្មោះប្រ៊េនមួយដែលមានភាពល្បីល្បាញខាងច្នៃម៉ូតរបស់មានតម្លៃផ្សេងៗនៅតំបន់អារ៉ាប់។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមប្រភពព័ត៌មានដេលីម៉ែល  បានចុះផ្សាយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៨ ឲ្យដឹងថា ស្បែកជើងមួយគូរបស់ប្រ៊េន Jada Dubai មានតម្លៃរហូតដល់ទៅ២១៥ ០០០ផោន (ជាង៣សែនដុល្លារអាមេរិក) ឯណោះ ដែលត្រូវបានរចនាឡើងដោយអ្នកច្នៃម៉ូតមកពីបណ្តាប្រទេសចំនួន៣ផ្សេងគ្នា។

ស្បែកជើងនេះរចនាជាមួយការប្រើប្រាស់ពេជ្រពណ៌ស ស្រោបជុំវិញ ចំនួន ៥៤ ការ៉ាត់ ត្បូងកណ្តៀងចំនួន ៤១៦.២ ការ៉ាត់  ហើយក៏ប្រើមាស និងប្លាទីនសម្រាប់ស្រោបផ្នែកបាតនៃស្បែកជើងផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺវាត្រូវបានផលិតចេញតែមួយគូប៉ុណ្ណោះនៅលើលោកនេះ។  ដើម្បីផលិតវាចេញមកបានគេបានចំណាយពេលវេលារហូតដល់មួយឆ្នាំឯណោះ។

ស្បែកជើងដ៏មានតម្លៃថ្លៃមួយគូនេះ គឺមានការយកលំនាំបែបបទនៃការរចនាតាមខ្សែភាពយន្ត “Legendary Love Story of A Mirage Princess” ដែលព្រះនាងម្ចាស់ឈ្មោះថា Jada នៅលើវាលខ្សាច់ ត្រូវបានបុរសរចនាម៉ូតម្នាក់ផលិតស្បែកជើងដោយដៃផ្ទាល់ជូននៅក្នុងក្រុង Venice នៃប្រទេសអ៊ីតាលី៕

ស្បែកជើងដែលកំពូលអ្នករចនាម៉ូតទើបតែផលិត
ស្បែកជើងដែលកំពូលអ្នករចនាម៉ូតទើបតែផលិត
ប្រភពដើមអត្ថបទ៖ Khmerload

error: Content is protected !!