kalib9

ប្រើដុំទឹកកក កម្ចាត់ខ្លាញ់ក្បាលពោះ ងាយៗបែបនេះសោះ!

មនុស្សជាច្រើន ជាពិសេសសុភាពនារីតែម្តង តែងតែមានទុក្ខកង្វល់រឿងខ្លាញ់ក្បាលពោះដែលឡើងធំ ព្រោះវាមិនត្រឹមតែធ្វើឱ្យបាត់បង់សម្រស់ ស្លៀកពាក់អីមិនស្អាតបាតទេ តែថែមទាំងបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមផងដែរ។

ក្រៅពីការខំប្រឹងធ្វើការហាត់ប្រាណសម្រកទម្ងន់ កាត់បន្ថយបរិមាណអាហារដែលផ្តល់ផលប៉ះពាល់ និងវិធីសាស្ត្រផ្សេងៗជាច្រើនទៀតហើយ ក៏នៅមានវិធីងាយៗមួយដែលអ្នកមិននឹកស្មានដល់ថា អ្នកជួយបំផ្លាញខ្លាញ់ក្បាលពោះបានបែបនេះ នោះគឺប្រើដុំទឹកកកសម្រកទម្ងន់។

ដូច្នេះមកតាមដានទាំងអស់គ្នាថាតើ ប្រើដុំទឹកកកដោយរបៀបណា ដើម្បីកម្ចាត់ខ្លាញ់ក្បាលពោះឱ្យមានប្រសិទ្ធភាព៖

រឿងខ្លាញ់ក្បាលពោះដែលឡើងធំ ព្រោះវាមិនត្រឹមតែធ្វើឱ្យបាត់បង់សម្រស់ ស្លៀកពាក់អីមិនស្អាតបាតទេ តែថែមទាំងបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមផងដែរ

# វិធីប្រើប្រាស់ទឹកកកកម្ចាត់ខ្លាញ់ក្បាលពោះ

ខ្លាញ់ក្នុងរាងកាយរបស់មនុស្សមាន២ប្រភេទ គឺខ្លាញ់ពណ៌ ស និងខ្លាញ់ពណ៌ត្នោត ហើយនៅពេលដែលខ្លាញ់ពណ៌ស រលាយដាយសារតែធាតុត្រជាក់ វានឹងងាយយកចេញពីរាងកាយរបស់យើងណាស់ ប្រសិនជាអ្នកហាត់ប្រាណបន្ថែមទៀតនោះ។ ដោយវិធីមួយនេះ គេហៅថា Theromgenesis របៀបដុតបំផ្លាញជាតិខ្លាញ់តាមរយៈធាតុត្រជាក់។

ការអនុវត្ត

– ខ្ចប់ដុំទឹកកកបរិមាណល្មមនៅក្នុងក្រណាត់ស្អាត ឬប្រដាប់ស្អំ (ថង់ក៏បាន)

ខ្ចប់ដុំទឹកកកបរិមាណល្មមនៅក្នុងក្រណាត់ស្អាត ឬប្រដាប់ស្អំ (ថង់ក៏បាន)

– បន្ទាប់មកយកវាស្អំនៅបរិមាណក្បាលពោះ ប្រមាណជា ៣០នាទី ទៅ ៦០នាទីជារៀងរាល់ថ្ងៃ។

– ធ្វើបែបនេះឱ្យបានទៀងទាត់រយៈពេល ១២ថ្ងៃ អ្នកនឹងឃើញពីប្រសិទ្ធភាព។

យកដុំទឹកកកស្អំនៅបរិមាណក្បាលពោះ ប្រមាណជា ៣០នាទី ទៅ ៦០នាទីជារៀងរាល់ថ្ងៃ

# គុណសម្បត្តិ និងការណែនាំបន្ថែម

– ពេលកំពុងតែអនុវត្តវិធីមួយនេះ អ្នកត្រូវស្ថិតនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ ១០ ទៅ ១៥ ° C និងកម្តៅរាងកាយដោយភាពត្រជាក់មិនត្រឹមតែប្រើទឹកកកស្អំទេ តែត្រូវស្លៀកពាក់ដោយមានរុំជាមួយនឹងដុំទឹកកកបន្ថែមផងប្រសិនជាអាច។

– ក្នុងអំឡុងពេលអ្នកប្រើប្រាស់វិធីស្អំទឹកកកនេះ ប្រឹងហាត់ប្រាណបន្ថែម និងកាត់បន្ថយបរិមាណរបបអាហារទទួលទានទៀតនោះ អ្នកនឹងអាចដុតបំផ្លាញជាតិខ្លាញ់បានដល់ទៅ ៣០០ភាគរយ។ ជាពិសេសនោះ ថែមទាំងអាចបង្កើនការរំលាយអាហារក្នុងរាងកាយបានដល់ទៅ ២០ភាគរយ។

– ការស្អំទឹកកកបែបនេះ ក្នុងមួយថ្ងៃ ៣០នាទី ទៅ ៦០នាទី អាចធ្វើឱ្យជាតិខ្លាញ់ក្នុងរាងកាយដុតបំផ្លាញលឿន និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ៕

ក្នុងអំឡុងពេលអ្នកប្រើប្រាស់វិធីស្អំទឹកកកនេះ ប្រឹងហាត់ប្រាណបន្ថែម និងកាត់បន្ថយបរិមាណរបបអាហារទទួលទានទៀតនោះ អ្នកនឹងអាចដុតបំផ្លាញជាតិខ្លាញ់បានដល់ទៅ ៣០០ភាគរយ

ប្រភព៖ Khmerload

error: Content is protected !!